
BLACK MONDAY:
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកWilliam Heidt បានប្រាប់ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះថាលោកមិនមានជាប់ពាក់ព័ន្ធនឹងយុទ្ធនាការស្លៀកពាក់ខោអាវខ្មៅជារៀងរាល់ថ្ងៃច័ន្ទដើម្បីសុំឱ្យដោះលែងអ្នកការពារសិទ្ធិមនុស្សនោះទេ។ ប្រតិកម្មនេះជាការឆ្លើយតបនឹងសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុកមួយចំនួន។
នេះជាសេចក្តីដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា៖
«…នៅក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានជំរាបឯកឧត្តមទេសរដ្ឋមន្រ្តីថា ឯកឧត្តម ពុំបានអំពាវនាវអោយមានការរៀបចំ «យុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅ» នៅរៀងរាល់ថ្ងៃចន្ទ័ ដូចការលើក ឡើងរបស់ប្រព័ន្ធឃោសនាខ្លះនោះទេ»។
No comments:
Post a Comment