SBN
សាររបស់ភរិយាលោកបណ្ឌិតកែម ឡី " ប្តីសម្លាញ់ ! អូននឹកបងខ្លាំងណាស់ តាំងពីបងឃ្លាតពីអូនទៅជិត ៣ខែហើយ ហេតុអីបងដាច់ចិត្តទៅចោលអូននិងកូន បែបនេះទៅទាំងមិនបានឃើញមុខកូនដែរនៅក្នុងផ្ទៃរបស់អូនផង តែពេកនេះអូនបានឆ្លងទន្លេកូនយើងហើយ គឺកូនទីប្រាំមុខមាត់របស់កូនយើងដូចបងណាស់ ហើយអូនបានដាក់ឈ្មោះគាត់ថា កែម ឡីវីរបុត្រ ព្រោះឈ្មោះនេះមិនត្រូវបាត់បានទេ តើបងពេញចិត្តទេ!
នេះជាកូនពៅរបស់យើង សុខភាពកូនយើងល្អណាស់! អូនចងចាំជានិច្ចនូវស្នាមញញឹមរបស់បង គ្រប់ពេលទាំងអស់បងមិនដែលធ្វើមុខស្រពោនទេទោះជាមានរឿងអ្វីក៏ដោយ ។ គឺស្នាមញញឹម និងអំពើល្អនេះហើយដែលធ្វើឲអូនមិនអាចបំភ្លេចបានអស់មួយជីវិត។ យើងបែកគ្នាជាតិនេះទាំងមិនអស់អាល័យ អារម្មណ៍អូនពេលនេះឈឺចាប់ខ្លាំងណាស់រស់នៅក្នុងសំបុកឥតបារ ។ ពីអូន ប៊ូរចនា ប្រពន្ធបង និងកូនទាំងប្រាំនាក់នឹកបងណាស់ ៕ "

No comments:
Post a Comment