Sunday, 29 January 2017
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចុះហត្ថលេខាលើបទបញ្ជាហាមឃាត់មិនឲ្យជនភៀសខ្លួនស៊ីរីចូលក្នុងសហរដ្ឋអាមេរិក
28 មករា 2017
VOA News
បាតុករ Emily Nostro សរសេរស្លាកមួយសម្រាប់ការប្រមូលផ្តុំប្រឆាំងនឹងបញ្ជារបស់លោក ដូណាល់ ត្រាំ ចំពោះអន្តោប្រវេសន៍របស់ជនជាតិមូស្លីមកាលពីថ្ងៃព្រហស្បតិ៍ទី២២ មករា ២០១៧។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំ លើបទបញ្ជាប្រធានាធិបតី២ដែលមានគោលបំណងធ្វើឲ្យប្រសើរនូវសន្តិសុខរបស់សហរដ្ឋអាមេរិកដែលរឹតត្បិតជនភៀសខ្លួនស៊ីរីមកឲ្យចូលក្នុងសហរដ្ឋអាមេរិកដោយគ្មានពេលកំណត់។
បទបញ្ជារបស់ប្រធានាធិបតីកាលពីថ្ងៃសុក្រដែលមានចំណងជើថា «ការពារប្រទេសកុំឲ្យភេរវជនបរទេសចូលក្នុងសហរដ្ឋអាមេរិក»បានអំពាវនាវឲ្យផ្អាកការផ្តល់ទិដ្ឋាការនិងផលប្រយោជន៍ខាងអន្តោប្រវេសន៍ដល់ពលរដ្ឋរបស់ប្រទេសដែលមានកង្វល់ពិសេសនេះ។
ទីភ្នាក់ងានានារបស់អង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃសៅរ៍នេះទើបតែប៉ុន្មានម៉ោងក្រោយពីបទបញ្ជាប្រធានាធិបតីរបស់លោកត្រាំ។ សេចក្តីថ្លែងការណ៍នោះនិយាយថា កម្មវិធីតាំងទីលំនៅថ្មីរបស់សហរដ្ឋអាមេរិកមានសារៈសំខាន់បំផុតមួយនៅក្នុងពិភពលោក។
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិហើយនិងអង្គការអន្តោប្រវេសន៍អន្តរជាតិបាននិយាយថា ពួកគេសង្ឃឹមថា «សហរដ្ឋអាមេរិកនឹងបន្ត តួនាទីជាមេដឹកនាំដ៏ខ្លាំងនិងប្រពៃណីដ៏យូរអង្វែងរបស់ខ្លួនដើម្បីការពារជនទាំងឡាយណាដែលរត់គេចខ្លួនពីសង្គ្រាមនិងការធ្វើទុកបុកម្នេញ។ ទីភ្នាក់ងារទាំងនោះបានប្រាប់ឲ្យដឹងទៀតថា «ខ្លួនមានជំនឿជឿជាក់ដ៏ខ្លាំងថា ជនភៀសខ្លួនទទួលបានការប្រព្រឹត្តស្មើគ្នាសម្រាប់ការការពារនិងការជួយឧបត្ថម្ភ និងឱកាសសម្រាប់ការតាំងទីលំនៅថ្មី ដោយមិនគិតពីសាសនា សញ្ជាតិឬជាតិសាសន៍របស់ពួកគេ»។
លោកប្រធានាធិបតីត្រាំបានចុះហត្ថលេខាលើបទបញ្ជានោះកាលពីថ្ងៃសុក្រនៅឯក្រសួងការពារប្រទេសដែលនៅទីនោះលោកប្រធានាធិបតីបានចូលរួមក្នុងពិធីស្បថ ចូលកាន់ដំណែងរបស់លោករដ្ឋមន្រ្តីការពារប្រទេស James Mattis។ បន្ទាប់មកភ្លាមៗនោះ ពួកបាតុករបានធ្វើបាតុកម្មនៅឯអាគារការិយាល័យសហព័ន្ធដ៏សំខាន់មួយនៅក្នុងទីក្រុងញូវយ៉ក៕
Subscribe to:
Post Comments (Atom)
1 comment:
"Refugees Make America Great" Not anymore!! Refugees make America Sharia compliance should be the motto.
America is has become a poor country due to all the handouts in the past 16 years. This refugee crisis is the ploy of the UN to create a world without borders. Nationalist Americans has fought back but the movers and shakers of this world (Elite and UN) are out to slam the President. I say it again, UN and Muslims are brothers in the enslavement of a free world.
Post a Comment