Khmer Circle: No need for any of our admins to inject comment on an article with the exclamation mark at the end of a headline like this...
ដោយ ហេង ឧត្តម 26/03/2017 26/03/2017
media
លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ
@AKP
នៅក្នុងសប្តាហ៍នេះ កូរ៉េខាងត្បូង បានឲ្យរថយន្តយោធា និង គ្រឿងចក្រវិស្វកម្ម ចំនួន២២២គ្រឿង មកឲ្យក្រសួងការពារជាតិខ្មែរ។ ហើយនៅខែកក្កដាខាងមុខ ក្រសួងការពារជាតិកូរ៉េ គ្រោងនឹងធ្វើអំណោយឧបករណ៍សង្រ្គាមបន្ថែមទៀត មកឲ្យកម្ពុជា។ ទន្ទឹមនេះ លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បញ្ជាក់ថា ឧបករណ៍ទាំងនេះ គឺដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់របស់ប្រទេសជាតិ។
នៅថ្ងៃទី២៣មីនា កន្លងទៅនេះ លោក Kang Byung Joo អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានប្រគល់អំណោយរថយន្ត ២០៨ គ្រឿង និងគ្រឿងចក្រវិស្វកម្មចំនួន ១៤ គ្រឿង ដល់លោក ទៀ បាញ់។ រថយន្តសរុប២២២គ្រឿងនេះ គឺជាអំណោយលើកទី៣ហើយ និងដែលបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកទេសយោធា ក្នុងរួមខេត្តកំពង់ស្ពឺ។
ក្រសួងការពារជាតិខ្មែរ បញ្ជាក់ក្នុងឱកាសនេះទៀតថា ក្នុងខែកក្កដាខាងមុខនេះ កូរ៉េខាងត្បូង នឹងផ្តល់ជំនួយយោធាបន្ថែមទៀត ជាគម្រប់លើកទី៤ ដែលរួមមាន រថយន្ត ១៤៥ គ្រឿង ក្នុងនោះ មានរថយន្តគ្រប់ប្រភេទ ចំនួន ១៣៥ គ្រឿង គ្រឿងចក្រវិស្វកម្ម ៨ គ្រឿង និងនាវាល្បាត ២ គ្រឿងជាដើម។
ក្រៅពីអរគុណកូរ៉េ, រដ្ឋមន្ត្រីការពារជាតិខ្មែរ លោក ទៀ បាញ់ បានគូសបង្ហាញថា លោកជឿចំពោះសម្ភារទាំងនោះ ថានឹងត្រូវប្រើប្រាស់ក្នុងផ្លូវត្រូវ ដើម្បីបម្រើសង្គម ធ្វើយ៉ាងណាមិនបំពានច្បាប់។ ហើយបញ្ហាសំខាន់ជាងគេបំផុតនោះ គឺដើម្បីបង្កើនប្រសិទ្ធភាពក្នុងវិស័យការពារជាតិ និងរក្សាសណ្តាប់ធ្នាប់សាធារណៈសម្រាប់សុខសន្តិភាពរបស់យើងជានិរន្តរ៍។
គួររម្លឹកថា កូរ៉េ ឲ្យជំនួយយោធាលើកទី១ នៅឆ្នាំ២០១០ នូវរថយន្ត២៥៧គ្រឿង និងសម្ភារៈ ហើយនិងនាវា។ អំណោយលើកទី២ គឺឆ្នាំ២០១៣ ស្របពេលនឹងឆ្នាំបោះឆ្នោតជាតិ គឺកូរ៉េផ្តល់អំណោយ មានរថយន្ត ជាង២០០គ្រឿង និងគ្រឿងបម្លាស់ធុនធ្ងន់ ជាច្រើនទៀត។
ត្រង់ចំណុចនេះ អង្គភាព GlobalPost ធ្លាប់បានចេញសេចក្តីរាយការណ៍ក្នុងឆ្នាំ២០១៤ ដោយវាយតម្លៃថា ស្ថានទូតកូរ៉េនៅស្រុកខ្មែរ លាក់លៀមដើម្បីការពារផលប្រយោជន៍អាជីវកម្មរបស់កូរ៉េ ក្នុងវិស័យកាត់ដេរ។ ការផ្តល់អំណោយជាឧបករណ៍យោធាជាបន្តបន្ទាប់ ក៏ទំនងជាដើម្បីការពារទប់ទល់នឹងបាតុករផងដែរ។ ចំពោះការចោទដូច្នេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលខ្មែរ និងស្ថានទូតកូរ៉េ បានច្រាលចោលរួចមកហើយ៕
No comments:
Post a Comment