Sunday, 26 March 2017
បក្សនយោបាយមិនចង់ឲ្យអ្នកគាំទ្រភ្ជាប់គណបក្សទៅនឹងលេខរៀងណាមួយ តែអ្នកវិភាគថា មិនមែនជាបញ្ហាគួរឲ្យបារម្ភ
ដោយ អេង គីមហុង ចុះផ្សាយនៅថ្ងៃ 26/03/2017
rfi
បក្សនយោបាយមិនចង់ឲ្យអ្នកគាំទ្រភ្ជាប់គណបក្សទៅនឹងលេខរៀងណាមួយ តែអ្នកវិភាគថា មិនមែនជាបញ្ហាគួរឲ្យបារម្ភ
លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ Faceboook
ថតកម្មវិធីនេះទុក
ទម្លាប់នៃការហៅលេខរៀងគណបក្សនយោបាយ ដែលខ្លួនគាំទ្រនោះត្រូវបាន លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កាលពីម្សិលមិញស្នើទៅអ្នកគាំទ្របញ្ឈប់ហៅលេខ៧បន្តទៀត។«៧»ជាលេខរៀងរបស់គណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣។ សម្រាប់គណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀងទី«៤» នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ក៏បានយល់ឃើញស្រដៀងគ្នានេះដែរ។ អ្នកនាំពាក្យគណបក្សទាំងពីរបានលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួនឲ្យសម្លឹងមើលគោលយោបាយគណបក្សប្រសើរជាងប្រជែងគ្នាយកឈ្នះចាញ់លើការហៅលេខរៀងសម្គាល់។ ប៉ុន្តែសម្រាប់អ្នកវិភាគ និង សង្គមស៊ីវិលថា ការហៅលេខរៀងគណបក្សនយោបាយជំនួសឲ្យការហៅឈ្មោះចំ វាមិនមែនជាបញ្ហាដែលគួរឲ្យព្រួយបារម្ភនោះទេ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment