

ក្រោយពេលមានការបែកធ្លាយលិខិតសុំលុយរដ្ឋដ៏សន្ធឹកសន្ធាប់មកធ្វើបុណ្យសពលោក សុខ អាន រដ្ឋមន្ត្រីស្តីទីនោះត្រូវបានលោក ហ៊ុន សែន ផ្លាស់ចេញជាបន្ទាន់។ លោក ផៃ សុីផាន បាននិយាយទាំងទទឹងទិសថា លុយប៉ុណ្ណឹងសមនឹងប្រើប្រាស់ធ្វើបុណ្យសំរាប់អ្នកមានងារជា សម្តេច។ ប៉ុន្តែបន្ទាប់ពីរងការរិះគន់ជាដំណំពីមហាជនតាមបណ្តាញសង្គម និងសារពត៌មានពីរឿងនេះ គណបក្សប្រជាជនបានសម្រេចបង្វែរលុយនោះចូលរដ្ឋវិញ។
ខ្ញុំមិនអាចមើលឃើញថាតើការចំណាយឬផ្ទេរចូលរដ្ឋវិញនោះ មានភាពសុក្រិតប៉ុន្នានោះទេ ព្រោះក្រោមការដឹកនាំរបស់គណបក្សប្រជាជន រដ្ឋាភិបាលនេះគ្មានតម្លាភាពម្តងណាសោះឡើយ។ កាលពីពេលធ្វើបុណ្យសព លោក ជា សុីម និងមន្ត្រីជាន់ខ្ពស់ដ៏ទៃទៀតក្នុងរដ្ឋាភិបាល ក៏ចំណាយលុយរដ្ឋដែរ តែគ្មានបង្ហាញដល់មហាជនបានឃើញនោះទេ។ ទើបតែលើកនេះ បែកធ្លាយ បានយើងដឹងថាចំណាយច្រើនម្លឹងៗ។
សរុបសេចក្តីទៅ គណបក្សប្រជាជនចង់ធ្វើអ្វី ក៏ស្រេចតែចិត្តគេ គ្មានក្រែងចិត្តរាស្ត្រជាម្ចាស់ប្រទេសនោះឡើយ ដល់អញ្ចឹងហើយបានជារាស្ត្រនៅតែក្រីក្ររកបានព្រឹកនៅខ្វះល្ងាចរហូតតកូនតចៅ។ ប្តូរចេញទៅ!!
Ir Channa
No comments:
Post a Comment