Friday 3 March 2017

លោក ហ៊ុន សែន ផ្ដាំ​ផ្ញើ​កូនៗ​ពី​លំហូរ​ជន​អន្តោប្រវេសន៍​អាច​នឹង​ឡើង​កាន់​អំណាច


Manekseka Sangkum:


Xamdaach's words betray his actions. He does everything in his power in the course of his decades long rule to eradicate those who foresee and warn of the threats posed to the country emanating from several fronts; not just uncontrolled foreign migrants, who needless to say, are still largely there and are untouchable owing to his personal favour and protection! 

The sad truth is that his very own physical presence represents no more than the veneer of Cambodian autonomy in all aspects of his regime. It was his late predecessor Pen Sovann who saw clearly and stood up to this danger of mass influx of Vietnamese settlers in the early 1980s only to be staunchly vetoed by Hun Sen himself who tried to explicate the issue by comparing it to Cambodian refugees fleeing to Vietnam during the war and the KR period. Lately, Kem Ley alerted his compatriots to the same danger, noting how floating settlements could overtime turn into land settlements; illegal settlers into legal citizens; minority voters into majority voters and so forth. And he too did not live a long life!

There's no need to resort to violence in resolving such matters. Implementing legal procedures and observing international norms in enforcing and executing remedial measures will have been more than sufficient.  

>>>


ហេតុអីបានជា ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើតែ​កូនៗ ​របស់​ខ្លួនអែង?
តើស្រុកខ្មែរ ជាកម្មសិទ្ធរបស់គ្រួសារហ៊ុន ឬ មួយយ៉ាងណា?



Reader


<<<

ដោយ រាជ វិញ្ញូ
2017-03-02

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
 RFA/Brach Chev



លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើ​កូនៗ​របស់​លោក​ថា ចំពោះ​ប្រទេស​ដែល​មាន​ជន​អន្តោប្រវេសន៍​ហូរ​ចូល​ច្រើន នៅ​ពេល​ខាង​មុខ​ជនជាតិ​ដើម​នឹង​លែង​កាន់​អំណាច ហើយ​ជន​អន្តោប្រវេសន៍​ទាំងនោះ​នឹង​ឡើង​កាន់​អំណាច​ជំនួស​វិញ។ រីឯ​អ្នក​វិភាគ​ក៏​យល់​ឃើញ​ដូច​ការ​ផ្ដាំ​ផ្ញើ​របស់​លោក ហ៊ុន សែន ដែរ តែ​កត្តា​ដែល​នាំ​ឲ្យ​ជន​អន្តោប្រវេសន៍​អាច​ឡើង​កាន់​អំណាច​បាន​នោះ ដោយសារ​ជនជាតិ​ដើម​គ្មាន​ការ​សាមគ្គី​គ្នា និង​ប្រទេស​គ្មាន​អភិបាលកិច្ច​ល្អ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រំឭក​ថា លោក​បាន​ផ្ដាំ​ផ្ញើ​កូនៗ​របស់​លោក​តាំង​ពី ១៥​ឆ្នាំ​មុន​ថា ឲ្យ​កាប់​ថ្ម​ចំណាំ​ទុក​ថា ក្នុង​រយៈពេល ៣០ ទៅ ៤០​ឆ្នាំ​ខាង​មុខ​ទៀត នៅ​ពេល​វិទ្យាសាស្ត្រ​មាន​ការ​ផ្លាស់ប្ដូរ ហើយ​ប្រទេស​ដែល​មាន​ការ​ហូរ​ចូល​ជន​អន្តោប្រវេសន៍​ច្រើន នៅ​ពេល​នោះ​ជនជាតិ​ដើម​មិន​កាន់​អំណាច​ទៀត​ទេ។



លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៃ​ក្រសួង​ការ​បរទេស នៅ​វិមាន​សន្តិភាព​កាល​ពី​ថ្ងៃ​ទី​១ មីនា ថា ប្រទេស​ដែល​មាន​ជន​អន្តោប្រវេសន៍​ហូរ​ចូល​ទៅ​រស់នៅ​ច្រើន នឹង​នាំ​ឲ្យ​មាន​ការ​បាត់បង់​អំណាច​របស់​ជនជាតិ​ដើម។ លោក​បន្ត​ថា ជា​ឧទាហរណ៍​ដូចជា​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​បារាំង ជាដើម ដែល​មាន​មេ​ដឹកនាំ​មិន​មែន​ជា​ជនជាតិ​ដើម​នោះ​ទេ៖ «ជន​អន្តោប្រវេសន៍​ចូល​ទៅ​ច្រើន ពេល​នោះ​ការ​ប្រែប្រួល​វិទ្យាសាស្រ្ដ​នេះ នឹង​នាំ​ទៅ​ដល់​ការ​បាត់បង់​អំណាច​របស់​ជនជាតិ​ដើម»។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា តើ​ជនជាតិ​ដើម​នៃ​ប្រទេស​ណា​មួយ​ផ្សេង​ទៀត​នឹង​ត្រូវ​បាត់បង់​អំណាច​បន្ទាប់ ដោយសារ​ជន​អន្តោប្រវេសន៍​នោះ​ទេ?

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី ក៏​យល់​ឃើញ​ដូច​ការ​ផ្ដាំ​ផ្ញើ​របស់​លោក ហ៊ុន សែន ដែរ តែ​លោក​ថា កត្តា​ដែល​នាំ​ឲ្យ​ជនជាតិ​ដើម​ត្រូវ​បាត់បង់​អំណាច​ធ្លាក់​ទៅ​លើ​ក្រុម​ជន​អន្តោប្រវេសន៍​ដឹកនាំ​ប្រទេស ភាគច្រើន​ដោយសារ​ជនជាតិ​ដើម​នៃ​ប្រទេស​នោះ​កើត​ជំងឺ​មិន​ទុក​ចិត្ត​គ្នា បែកបាក់​សាមគ្គី​គ្នា រួច​ហើយ​ក្លាយ​ទៅ​ជា​កុលសម្ព័ន្ធ​ជាច្រើន ដើម្បី​ប្រយុទ្ធ​បង្ហូរ​ឈាម​ដើម្បី​ដណ្ដើម​អំណាច។ បណ្ឌិត មាស នី បន្ត​ថា កម្ពុជា នៅ​ពេល​នេះ​ហាក់​កំពុង​មាន​ដំណើរ​ដូច​គ្នា​ទៅ​នឹង​ជនជាតិ​ដើម​ដទៃ​ទៀត ដែល​ត្រូវ​បាត់បង់​អំណាច​របស់​ខ្លួន​ទៅ​ឲ្យ​ជន​អន្តោប្រវេសន៍​ដែរ៖ «ពេល​យើង​មើល​អំពី​ទំនោរ​នៃ​ជីវិត​ជនជាតិ​ដើម​ហ្នឹង គឺ​ការ​ឈ្លោះ​ទាស់ទែង​គ្នា​ឯង ជា​ចំណុច​ខ្សោយ​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគច្រើន​ក្លាយ​ជា​ជនជាតិ​ដើម​ភាគតិច»។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ថ្លែង​ទៀត​ថា ថ្វី​បើ​កម្ពុជា កំពុង​មាន​សន្តិភាព​ក៏ដោយ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​តែងតែ​បង្ហាញ​ការ​មិន​ទុក​ចិត្ត​គ្នា និង​ឈ្លោះ​ទាស់ទែង​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ រីឯ​ការ​គ្រប់គ្រង​រដ្ឋ​បច្ចុប្បន្ន​ក៏​ធ្លាក់​ចុះ ដូច្នោះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រទេស​ជិត​ខាង​ងាយស្រួល​វាតទី​ដណ្ដើម​ទឹក​ដី និង​ការ​ហូរ​ចូល​មក​នូវ​ជន​អន្តោប្រវេសន៍​កាន់​តែ​ច្រើន​ឡើង។ កត្តា​ទាំងនេះ​ជា​ក្ដី​ព្រួយ​បារម្ភ​មួយ​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ ថា​អាច​ការពារ​ទឹក​ដី​ដូនតា​របស់​ពួក​គាត់​បាន​ដែរ​ឬ​ទេ?

គិត​ចាប់​ពី​ឆ្នាំ​២០១៤ មក​ដល់​ឆ្នាំ​២០១៦ រដ្ឋាភិបាល​កម្ពុជា បាន​បណ្ដេញ​ចេញ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​មក​ពី ៧២​ប្រទេស មាន​ជាង ១​ម៉ឺន​នាក់ (១១.៦៦១​នាក់) ក្នុង​នោះ​ជន​អន្តោប្រវេសន៍​មាន​ជិត ១​ម៉ឺន​នាក់ (៩.៧៧៧​នាក់) ឬ​ស្មើ ៨២% គឺ​ជា​ជនជាតិ​វៀតណាម ខុស​ច្បាប់។ ថ្វី​បើ​យ៉ាង​នេះ​ក្ដី គេ​មិន​ទាន់​ដឹង​ថា តើ​មាន​ជន​អន្តោប្រវេសន៍​ចំនួន​ប៉ុន្មាន​ទៀត ជាពិសេស​ជនជាតិ​វៀតណាម កំពុង​រស់នៅ​ខុស​ច្បាប់​នៅ​កម្ពុជា ទេ។

សម្រាប់​លោក​បណ្ឌិត មាស នី បញ្ជាក់​ថា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ពលរដ្ឋ​វៀតណាម ខុស​ច្បាប់​ចូល​មក​រស់នៅ​ស្ទើរ​ទូទាំង​នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​កន្លង​ទៅ អាជ្ញាធរ​ហាក់​ពិបាក​រក​ឃើញ​ថា​មាន​ជនជាតិ​វៀតណាម ខុស​ច្បាប់​ទាំងនោះ ដើម្បី​បណ្ដេញ​ចេញ​ពី​ប្រទេស​ណាស់។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ពលករ​ខ្មែរ​ប្រហែល ១​លាន​នាក់​ដែល​កំពុង​ស៊ី​ឈ្នួល​នៅ​ក្នុង​ប្រទេស​ថៃ គឺ​អាជ្ញាធរ​ប្រទេស​នេះ​មិន​ពិបាក​គ្រប់គ្រង​ឡើយ ហើយ​បើ​ចង់​បណ្ដេញ​ចេញ​ពី​ប្រទេស​ពេល​ណា​ក៏​បាន៖ «ប្រទេស​យើង​ជា​ប្រទេស​តូច ហើយ​ប្រព័ន្ធ​គ្រប់គ្រង​មនុស្ស​របស់​ប្រទេស​យើង​នេះ ឃើញ​ថា​ក៏​មាន​ភាព​ទន់​ខ្សោយ​ដែរ ម៉េច​បាន​ខ្ញុំ​ហ៊ាន​ថា ទន់​ខ្សោយ? យើង​មើល​ប្រទេស​ថៃ ក្នុង​រយៈពេល​មិន​ដល់​មួយ​ខែ​ទេ គេ​អាច​ចាប់​ពលករ​ខ្មែរ​ខុស​ច្បាប់​រាប់​ម៉ឺន​នាក់ រហូត​ដល់​រាប់​សែន​នាក់ បញ្ជូន​មក​កម្ពុជា វិញ តែ​ខ្មែរ​យើង​វិញ យើង​មើល​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​វិញ​ចាប់ ១​ឆ្នាំ​បាន ៤​ពាន់​ទៅ ៦​ពាន់​នាក់ ស្រប​ពេល​ជនជាតិ​វៀតណាម នៅ​ពាសពេញ​ប្រទេស»។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ថា ដើម្បី​កុំ​ឲ្យ​ជនជាតិ​ដើម​ក្លាយ​ទៅ​ជា​ជនជាតិ​ភាគតិច​លើ​ទឹក​ដី​របស់​ខ្លួន ហើយ​ប្រសិន​បើ​ដឹង​ទុក​ជា​មុន​ថា ប្រទេស​កំពុង​រំកិល​ទៅ​រក​ការ​ដឹកនាំ​ពី​សំណាក់​ជន​អន្តោប្រវេសន៍​នា​ពេល​ខាង​មុខ​នោះ រដ្ឋាភិបាល​ត្រូវ​ពង្រឹង​ច្បាប់​ជន​អន្តោប្រវេសន៍ និង​គួរ​អប់រំ​ពលរដ្ឋ​ខ្លួន​ឲ្យ​មាន​សេចក្ដី​ទុក​ចិត្ត​គ្នា និង​ឈប់​ទាស់ទែង​ដោយសារ​និន្នាការ​នយោបាយ ជាពិសេស​អ្នក​នយោបាយ​ផ្ទាល់ ចេះ​រួបរួម​គ្នា​ដើម្បី​គិត​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ទើប​អាច​ការពារ​អំណាច​មិន​ឲ្យ​ធ្លាក់​ទៅ​លើ​ជន​អន្តោប្រវេសន៍៕

5 comments:

Anonymous said...



ហេតុអីបានជា ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើតែ​កូនៗ ​របស់​ខ្លួនអែង?
តើស្រុកខ្មែរ ជាកម្មសិទ្ធរបស់គ្រួសារហ៊ុន ឬ មួយយ៉ាងណា?


Anonymous said...



HS thinks it is about time for him to shift his responsibility.
When ជនអន្តោប្រវេសន៍ឡើងកាន់អំណាច HS will say, "You see I told you so."



Anonymous said...

After his 2018 election loss, Traitor & Warlord Hun Sen shall
step down, if not the Khmer people with the leadership of
the CNRP will roll out its Plan B !!!

Anonymous said...

Hun Sen has been facilitating the Yuonization in Cambodia in exchange for his dumb power.

Now he wants to show Khmer people that he has a good vision for Cambodia's future.

Ah Kwack Hun Sen and Ah Kwen Heng Samrin Euy!! Khmer people saw this since your master Yuon put you in power in 1979.

How about you take bold action by repatriating the evil expansionist Yuon out of Cambodia now? This would make you look better.

Anonymous said...

រឿងយួនកាន់អំណាចពិតជាជៀសមិនរួចទេ ព្រោះ ស្តេចខ្មែរ ក៍ជាប់ឈាមយួន ឯកូនហ៊ុន សែន វិញមួយណា ក៍មុខយួនទាំងអស់ ឥតមានដូច ហ៊ុន សែន ទេ មិនស្រួលពួកវាសម្លាប់ ហ៊ុន សែនចោលផងក៍មិនដឹង ព្រោះមិនមែនជាឪពិតរបស់ពួកវាទេ ពីពេលនេះតទៅយួនពិតឌូម៉ែ បាន ជា ហ៊ុន សែន និយាយដូច្នេះនោះ។