Manekseka Sangkum:
Xamdaach's words betray his actions. He does everything in his power in the course of his decades long rule to eradicate those who foresee and warn of the threats posed to the country emanating from several fronts; not just uncontrolled foreign migrants, who needless to say, are still largely there and are untouchable owing to his personal favour and protection!
The sad truth is that his very own physical presence represents no more than the veneer of Cambodian autonomy in all aspects of his regime. It was his late predecessor Pen Sovann who saw clearly and stood up to this danger of mass influx of Vietnamese settlers in the early 1980s only to be staunchly vetoed by Hun Sen himself who tried to explicate the issue by comparing it to Cambodian refugees fleeing to Vietnam during the war and the KR period. Lately, Kem Ley alerted his compatriots to the same danger, noting how floating settlements could overtime turn into land settlements; illegal settlers into legal citizens; minority voters into majority voters and so forth. And he too did not live a long life!
There's no need to resort to violence in resolving such matters. Implementing legal procedures and observing international norms in enforcing and executing remedial measures will have been more than sufficient.
ហេតុអីបានជា ហ៊ុន សែន បានផ្ដាំផ្ញើតែកូនៗ របស់ខ្លួនអែង?
តើស្រុកខ្មែរ ជាកម្មសិទ្ធរបស់គ្រួសារហ៊ុន ឬ មួយយ៉ាងណា?
Reader
<<<
ដោយ រាជ វិញ្ញូ
2017-03-02
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ «អគារមរតកតេជោ» នាក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំផ្ញើកូនៗរបស់លោកថា ចំពោះប្រទេសដែលមានជនអន្តោប្រវេសន៍ហូរចូលច្រើន នៅពេលខាងមុខជនជាតិដើមនឹងលែងកាន់អំណាច ហើយជនអន្តោប្រវេសន៍ទាំងនោះនឹងឡើងកាន់អំណាចជំនួសវិញ។ រីឯអ្នកវិភាគក៏យល់ឃើញដូចការផ្ដាំផ្ញើរបស់លោក ហ៊ុន សែន ដែរ តែកត្តាដែលនាំឲ្យជនអន្តោប្រវេសន៍អាចឡើងកាន់អំណាចបាននោះ ដោយសារជនជាតិដើមគ្មានការសាមគ្គីគ្នា និងប្រទេសគ្មានអភិបាលកិច្ចល្អ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកថា លោកបានផ្ដាំផ្ញើកូនៗរបស់លោកតាំងពី ១៥ឆ្នាំមុនថា ឲ្យកាប់ថ្មចំណាំទុកថា ក្នុងរយៈពេល ៣០ ទៅ ៤០ឆ្នាំខាងមុខទៀត នៅពេលវិទ្យាសាស្ត្រមានការផ្លាស់ប្ដូរ ហើយប្រទេសដែលមានការហូរចូលជនអន្តោប្រវេសន៍ច្រើន នៅពេលនោះជនជាតិដើមមិនកាន់អំណាចទៀតទេ។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៃក្រសួងការបរទេស នៅវិមានសន្តិភាពកាលពីថ្ងៃទី១ មីនា ថា ប្រទេសដែលមានជនអន្តោប្រវេសន៍ហូរចូលទៅរស់នៅច្រើន នឹងនាំឲ្យមានការបាត់បង់អំណាចរបស់ជនជាតិដើម។ លោកបន្តថា ជាឧទាហរណ៍ដូចជានៅសហរដ្ឋអាមេរិក និងនៅប្រទេសបារាំង ជាដើម ដែលមានមេដឹកនាំមិនមែនជាជនជាតិដើមនោះទេ៖ «ជនអន្តោប្រវេសន៍ចូលទៅច្រើន ពេលនោះការប្រែប្រួលវិទ្យាសាស្រ្ដនេះ នឹងនាំទៅដល់ការបាត់បង់អំណាចរបស់ជនជាតិដើម»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន មិនបានបញ្ជាក់ថា តើជនជាតិដើមនៃប្រទេសណាមួយផ្សេងទៀតនឹងត្រូវបាត់បង់អំណាចបន្ទាប់ ដោយសារជនអន្តោប្រវេសន៍នោះទេ?
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ក៏យល់ឃើញដូចការផ្ដាំផ្ញើរបស់លោក ហ៊ុន សែន ដែរ តែលោកថា កត្តាដែលនាំឲ្យជនជាតិដើមត្រូវបាត់បង់អំណាចធ្លាក់ទៅលើក្រុមជនអន្តោប្រវេសន៍ដឹកនាំប្រទេស ភាគច្រើនដោយសារជនជាតិដើមនៃប្រទេសនោះកើតជំងឺមិនទុកចិត្តគ្នា បែកបាក់សាមគ្គីគ្នា រួចហើយក្លាយទៅជាកុលសម្ព័ន្ធជាច្រើន ដើម្បីប្រយុទ្ធបង្ហូរឈាមដើម្បីដណ្ដើមអំណាច។ បណ្ឌិត មាស នី បន្តថា កម្ពុជា នៅពេលនេះហាក់កំពុងមានដំណើរដូចគ្នាទៅនឹងជនជាតិដើមដទៃទៀត ដែលត្រូវបាត់បង់អំណាចរបស់ខ្លួនទៅឲ្យជនអន្តោប្រវេសន៍ដែរ៖ «ពេលយើងមើលអំពីទំនោរនៃជីវិតជនជាតិដើមហ្នឹង គឺការឈ្លោះទាស់ទែងគ្នាឯង ជាចំណុចខ្សោយធ្វើឲ្យជនជាតិដើមភាគច្រើនក្លាយជាជនជាតិដើមភាគតិច»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះថ្លែងទៀតថា ថ្វីបើកម្ពុជា កំពុងមានសន្តិភាពក៏ដោយ ប៉ុន្តែលោកសង្កេតឃើញថា គ្រប់គណបក្សនយោបាយទាំងអស់តែងតែបង្ហាញការមិនទុកចិត្តគ្នា និងឈ្លោះទាស់ទែងគ្នាមិនចេះចប់មិនចេះហើយ រីឯការគ្រប់គ្រងរដ្ឋបច្ចុប្បន្នក៏ធ្លាក់ចុះ ដូច្នោះជាមូលហេតុធ្វើឲ្យប្រទេសជិតខាងងាយស្រួលវាតទីដណ្ដើមទឹកដី និងការហូរចូលមកនូវជនអន្តោប្រវេសន៍កាន់តែច្រើនឡើង។ កត្តាទាំងនេះជាក្ដីព្រួយបារម្ភមួយរបស់កូនខ្មែរជំនាន់ក្រោយ ថាអាចការពារទឹកដីដូនតារបស់ពួកគាត់បានដែរឬទេ?
គិតចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០១៦ រដ្ឋាភិបាលកម្ពុជា បានបណ្ដេញចេញជនអន្តោប្រវេសន៍ខុសច្បាប់មកពី ៧២ប្រទេស មានជាង ១ម៉ឺននាក់ (១១.៦៦១នាក់) ក្នុងនោះជនអន្តោប្រវេសន៍មានជិត ១ម៉ឺននាក់ (៩.៧៧៧នាក់) ឬស្មើ ៨២% គឺជាជនជាតិវៀតណាម ខុសច្បាប់។ ថ្វីបើយ៉ាងនេះក្ដី គេមិនទាន់ដឹងថា តើមានជនអន្តោប្រវេសន៍ចំនួនប៉ុន្មានទៀត ជាពិសេសជនជាតិវៀតណាម កំពុងរស់នៅខុសច្បាប់នៅកម្ពុជា ទេ។
សម្រាប់លោកបណ្ឌិត មាស នី បញ្ជាក់ថា បច្ចុប្បន្នគេសង្កេតឃើញពលរដ្ឋវៀតណាម ខុសច្បាប់ចូលមករស់នៅស្ទើរទូទាំងនៃប្រទេសកម្ពុជា ប៉ុន្តែកន្លងទៅ អាជ្ញាធរហាក់ពិបាករកឃើញថាមានជនជាតិវៀតណាម ខុសច្បាប់ទាំងនោះ ដើម្បីបណ្ដេញចេញពីប្រទេសណាស់។ ផ្ទុយទៅវិញ ប្រសិនបើពលករខ្មែរប្រហែល ១លាននាក់ដែលកំពុងស៊ីឈ្នួលនៅក្នុងប្រទេសថៃ គឺអាជ្ញាធរប្រទេសនេះមិនពិបាកគ្រប់គ្រងឡើយ ហើយបើចង់បណ្ដេញចេញពីប្រទេសពេលណាក៏បាន៖ «ប្រទេសយើងជាប្រទេសតូច ហើយប្រព័ន្ធគ្រប់គ្រងមនុស្សរបស់ប្រទេសយើងនេះ ឃើញថាក៏មានភាពទន់ខ្សោយដែរ ម៉េចបានខ្ញុំហ៊ានថា ទន់ខ្សោយ? យើងមើលប្រទេសថៃ ក្នុងរយៈពេលមិនដល់មួយខែទេ គេអាចចាប់ពលករខ្មែរខុសច្បាប់រាប់ម៉ឺននាក់ រហូតដល់រាប់សែននាក់ បញ្ជូនមកកម្ពុជា វិញ តែខ្មែរយើងវិញ យើងមើលការគ្រប់គ្រងអន្តោប្រវេសន៍វិញចាប់ ១ឆ្នាំបាន ៤ពាន់ទៅ ៦ពាន់នាក់ ស្របពេលជនជាតិវៀតណាម នៅពាសពេញប្រទេស»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថ្លែងថា ដើម្បីកុំឲ្យជនជាតិដើមក្លាយទៅជាជនជាតិភាគតិចលើទឹកដីរបស់ខ្លួន ហើយប្រសិនបើដឹងទុកជាមុនថា ប្រទេសកំពុងរំកិលទៅរកការដឹកនាំពីសំណាក់ជនអន្តោប្រវេសន៍នាពេលខាងមុខនោះ រដ្ឋាភិបាលត្រូវពង្រឹងច្បាប់ជនអន្តោប្រវេសន៍ និងគួរអប់រំពលរដ្ឋខ្លួនឲ្យមានសេចក្ដីទុកចិត្តគ្នា និងឈប់ទាស់ទែងដោយសារនិន្នាការនយោបាយ ជាពិសេសអ្នកនយោបាយផ្ទាល់ ចេះរួបរួមគ្នាដើម្បីគិតផលប្រយោជន៍ជាតិជាធំ ទើបអាចការពារអំណាចមិនឲ្យធ្លាក់ទៅលើជនអន្តោប្រវេសន៍៕
5 comments:
ហេតុអីបានជា ហ៊ុន សែន បានផ្ដាំផ្ញើតែកូនៗ របស់ខ្លួនអែង?
តើស្រុកខ្មែរ ជាកម្មសិទ្ធរបស់គ្រួសារហ៊ុន ឬ មួយយ៉ាងណា?
HS thinks it is about time for him to shift his responsibility.
When ជនអន្តោប្រវេសន៍ឡើងកាន់អំណាច HS will say, "You see I told you so."
After his 2018 election loss, Traitor & Warlord Hun Sen shall
step down, if not the Khmer people with the leadership of
the CNRP will roll out its Plan B !!!
Hun Sen has been facilitating the Yuonization in Cambodia in exchange for his dumb power.
Now he wants to show Khmer people that he has a good vision for Cambodia's future.
Ah Kwack Hun Sen and Ah Kwen Heng Samrin Euy!! Khmer people saw this since your master Yuon put you in power in 1979.
How about you take bold action by repatriating the evil expansionist Yuon out of Cambodia now? This would make you look better.
រឿងយួនកាន់អំណាចពិតជាជៀសមិនរួចទេ ព្រោះ ស្តេចខ្មែរ ក៍ជាប់ឈាមយួន ឯកូនហ៊ុន សែន វិញមួយណា ក៍មុខយួនទាំងអស់ ឥតមានដូច ហ៊ុន សែន ទេ មិនស្រួលពួកវាសម្លាប់ ហ៊ុន សែនចោលផងក៍មិនដឹង ព្រោះមិនមែនជាឪពិតរបស់ពួកវាទេ ពីពេលនេះតទៅយួនពិតឌូម៉ែ បាន ជា ហ៊ុន សែន និយាយដូច្នេះនោះ។
Post a Comment