Tuesday, 28 March 2017
ក្រសួងបញ្ជាឲ្យក្រុមហ៊ុនឈប់នាំចូលថ្នាំកសិកម្មដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះអង្ករកម្ពុជា
ដោយ ខែ សុណង
2017-03-28
ស្រូវ និងអង្ករកម្ពុជា ត្រូវបានគេដាក់តាំងបង្ហាញក្នុងវេទិកាស្រូវអង្ករកម្ពុជា លើកទី៥ នារាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦។
RFA/Tha Kitya
ក្រសួងកសិកម្ម បានបញ្ជាឲ្យក្រុមហ៊ុន និងអ្នកផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្ម បញ្ឈប់ការនាំចូលផ្គត់ផ្គង់ចែកចាយ និងប្រើប្រាស់ថ្នាំកសិកម្មដែលមានសារធាតុសកម្ម ដើម្បីរក្សាគុណភាព និងធានាសុខុមាលភាពសាធារណៈ និងរក្សាកេរ្តិ៍ឈ្មោះនៃគុណភាពអង្កររបស់កម្ពុជា។
សេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ មីនា បានឲ្យដឹងថា សហភាពអឺរ៉ុប បានដាក់បម្រាមការនាំចូលអង្ករមានផ្ទុកសារធាតុទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole) ដែលមានកម្រិតលើសពី ០,០១មិល្លីក្រាមក្នុង ១គីឡូក្រាម ទៅសហភាពអឺរ៉ុប។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិ ក្រសួងបានធ្វើការណែនាំឲ្យអ្នកប្រើប្រាស់ថ្នាំកសិកម្មទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំប្រភេទនេះទៅលើដំណាំស្រូវ បញ្ឈប់ការនាំចូល និងលក់ដុំលក់រាយថ្នាំកសិកម្មដែលមានសារធាតុសកម្ម ទ្រីហ្ស៊ីក្លាហ្សូល (Tricyclazole)។
ក្រសួងក៏បានណែនាំឲ្យមន្ទីរកសិកម្ម ពិនិត្យណែនាំ អប់រំ ផ្សព្វផ្សាយ ដល់កន្លែងលក់ដូរ និងប្រជាកសិករឲ្យបានយល់ដឹង ដើម្បីទប់ស្កាត់កុំឲ្យប្រើប្រាស់ថ្នាំកសិកម្មប្រភេទនេះ។ អគ្គនាយកដ្ឋានកសិកម្ម ត្រូវសិក្សាស្រាវជ្រាវបន្ថែមដើម្បីរកប្រភេទថ្នាំកសិកម្មថ្មីដែលគ្មានសារធាតុហាមឃាត់មកជំនួសវិញ នឹងបន្តពង្រឹងការត្រួតពិនិត្យផ្នែកអនាម័យ ពិសេសសំណល់ថ្នាំកសិកម្មឲ្យបានសមស្របតាមវិធានបច្ចេកទេស មុនអនុញ្ញាតឲ្យនាំចេញអង្ករ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment