Tuesday, 28 March 2017
លោក ហ៊ុន សែន អំពាវនាវកុំឲ្យឈ្លោះនិងជេរប្រមាថគ្នាក្នុងរដូវបុណ្យចូលឆ្នាំ
ដោយ ឡេង ម៉ាលី
2017-03-27
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិត នាកោះពេជ្រ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
RFA/Brach Chev
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវកុំឲ្យឈ្លោះ និងជេរប្រមាថគ្នានៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ដែលនឹងមកដល់នៅខែមេសា ខាងមុខនេះ។ សារអំពាវនាវនេះ ត្រូវបានសាទរដោយអ្នកស្រាវជ្រាវសន្តិភាពនៅកម្ពុជា។
សារអំពាវនាវពលរដ្ឋ និងអ្នកនយោបាយខ្មែរកុំឲ្យឈ្លោះជេរប្រមាថគ្នា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៧ មីនា ក្នុងពេលដែលលោកសម្ពោធអគារសិក្សាថ្មីនៅក្នុងខេត្តនេះ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា រដូវចូលឆ្នាំ ត្រូវជារដូវសប្បាយរីករាយ មិនមែនជារដូវជេរបញ្ចោរគ្នា ហើយក៏ជាពេលវេលាបន្តទៅដល់ដំណាក់កាលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិថ្មីដែរ៖ «ធ្វើយ៉ាងណាឲ្យបរិយាកាសនៃដំណើរការទាំងការចូលឆ្នាំសប្បាយរីករាយ និងការបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិភាព សន្តិសុខ ដោយសេរី និងយុត្តិធម៌ គ្មានការគំរាមកំហែង។ អំពាវនាវឲ្យគ្រប់បណ្ដាបក្សនយោបាយទាំងអស់ ធ្វើសកម្មភាពដោយគោរពនូវក្រមសីលធម៌»។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺស្របគ្នានឹងសាររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលថ្លែងក្នុងវគ្គផ្សព្វផ្សាយផ្ទៃក្នុងអំពីគោលនយោបាយអាទិភាព សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅខេត្តសៀមរាប កាលព្រឹកថ្ងៃទី២៦ មីនា ដែរ។
លើទំព័រហ្វេសប៊ុក (facebook) របស់ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា នៅថ្ងៃទី២៦ មីនា បានស្រង់ប្រសាសន៍របស់លោក ដែលថ្លែងក្នុងវគ្គអប់រំផ្សព្វផ្សាយផ្ទៃក្នុងនោះថា «បក្សលោកប្រកួតគ្នាលើគោលនយោបាយនៃគណបក្សរៀងៗខ្លួន ដើម្បីបានផលប្រយោជន៍ទៅប្រជាពលរដ្ឋ និងប្រទេសជាតិ។ សមាជិកបក្សមិនត្រូវប្រកួតគ្នាលើពាក្យសម្ដីអសុរោះ ដៀលត្មះ វាយប្រហារធ្វើទុក្ខបុកម្នេញ បង្កការឈឺចាប់ឲ្យគ្នានោះឡើយ ហើយទុកជូនប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតជាអ្នកសម្រេច»។
ទន្ទឹមគ្នានឹងសារកុំឲ្យអ្នកនយោបាយជេរប្រមាថបន្តុះបង្អាប់គ្នាក្នុងរដូវបុណ្យចូលឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏អំពាវនាវដល់អ្នកនយោបាយយកគំរូតាមអ្នកឃោសនាពាណិជ្ជកម្ម ពេលដល់រដូវកាលឃោសនានយោបាយ៖ «អ្នកឃោសនាពាណិជ្ជកម្ម គឺគ្រាន់តែឃោសនាអំពីទំនិញរបស់ខ្លួនតែប៉ុណ្ណោះ។ តែគេមិនបានបន្តុះបង្អាប់នូវទំនិញអ្នកដទៃទេ។ ការបន្តុះបង្អាប់ទំនិញអ្នកដទៃ ឬបេក្ខជននៃបក្សដទៃ វានឹងនាំទៅដល់ជម្លោះចៀសមិនផុត ព្រោះអ្នកទទួលនូវការប្រមាថ អ្នកដែលទទួលនូវការជេរលាបពណ៌ ពិតជាគេមិនសុខចិត្ត ហើយគេប្រើប្រាស់នូវសិទ្ធិរបស់គេដើម្បីប្ដឹង។ ដូច្នេះ សង្ឃឹមថាបក្សនយោបាយនានា ក៏ដូចជាបេក្ខជនដែលឈរឈ្មោះ ត្រូវគោរពនូវក្រមសីលធម៌ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាច្បាប់ស្ដីពីបក្សនយោបាយផងដែរ»។
សារអំពាវនាវរបស់មេដឹកនាំគណបក្សនយោបាយធំទាំងពីរ ត្រូវបានសាទរដោយអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍ និងសន្តិភាព លោក ឆាំ ប៊ុនថេត ប៉ុន្តែលោកថ្លែងថា ទោះជានៅប្រទេសណាក៏ដោយ ដើម្បីឲ្យពលរដ្ឋអនុវត្តបានតាមការអំពាវនាវ លុះត្រាតែមេដឹកនាំអនុវត្តជាគំរូ៖ «ខ្ញុំថាតាំងពីយូរហើយ មិនមែនឥឡូវទេ គឺគួរគណបក្សទាំងអស់ហ្នឹងទុកគ្នាជាគូប្រកួតប្រជែង មិនមែនជាខ្មាំងសត្រូវទេ ហើយក្នុងការប្រើប្រាស់ពាក្យសម្ដី និងកាយវិការអីក៏ដោយ ក៏មានការទុកចិត្ត ទុកថ្លើមកុំឲ្យវាជ្រុលជ្រួស។ មកទល់សព្វនេះឃើញថា វាជ្រុលជ្រួសប្រើពាក្យអសុរោះ ឬក៏វិធានការ ផ្សេងៗ ទៀត ដែលវាប៉ះពាល់ទៅដល់អ្នកដទៃ»។
ដូចគ្នានេះដែរ អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការមិនជេរប្រមាថគ្នាក្នុងការឃោសនារកសំឡេងឆ្នោត ជារឿងល្អ ដែលគ្រប់គណបក្សនយោបាយគួរតែអនុវត្ត៖ «ឧទាហរណ៍ថា ឪពុកគាត់ថា "កុំផឹកស្រា អត់ល្អទេកូន" តែខ្លួនឯងស្រវឹង។ អាហ្នឹងអត់អាចទៅរួចទេ។ ចង់ឲ្យប្រជាពលរដ្ឋចង់ឲ្យសកម្មជននៅខាងក្រោមរបស់ខ្លួនហ្នឹង ឈប់ជេរប្រមាថគ្នា លុះត្រាតែយើងហ្នឹង ចាប់ផ្ដើមធ្វើខ្លួន ហើយប្រើពាក្យសម្ដីបែបហ្នឹងបានអាចទៅរួច។ បើមិនអ៊ីចឹងទេ ការជេរប្រមាថគ្នា ហ្នឹងមិនចប់ទេ ហើយពាក្យអស់ហ្នឹងខ្ញុំឮច្រើនដងហើយ ទាំងខាងពីបក្សកាន់អំណាចខាងបក្សប្រឆាំងដូចតែគ្នា។ ប៉ុន្តែចប់ពីហ្នឹងទៅ គាត់លាបពណ៌គ្នា គាត់ជេរគ្នាដដែល។ សំខាន់ពិសេសវាមិនមែនតែជួយការបោះឆ្នោតទេ ជួយដល់ការអភិវឌ្ឍជាតិ ជួយដល់ការកសាងសន្តិភាពជាតិពេលណាដែលយើងប្រើប្រាស់ពាក្យសម្ដីត្រឹមត្រូវ ពេលណាយើងចាប់ផ្ដើមជជែកគ្នាពីរឿងការដោះស្រាយបញ្ហា យើងចូលរួមជជែកដោយយោគយល់គ្នា មិនដោយសារការជេរប្រមាថលាបពណ៌គ្នានេះ គឺជាមូលដ្ឋានគ្រឹះធំបំផុតនៃសន្តិភាព»។
សាររបស់អ្នកនយោបាយដែលឃោសនារកសំឡេងឆ្នោតក្នុងពេលកន្លងទៅ គេសង្កេតឃើញថា សមាជិកគណបក្សនយោបាយតែងបន្តុះបង្អាប់ ហើយជេរប្រមាថគ្នាទៅវិញទៅមក។
ការចេញសារអំពាវនាវសុំកុំឲ្យជេរប្រមាថវាយប្រហារគ្នាដោយពាក្យសម្ដីនៅពេលនេះ គឺស្របពេលដែលរដូវកាលឃោសនានយោបាយរបស់គណបក្ស នឹងមកដល់នៅដើមខែឧសភា ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ខាងមុខនេះ៕
Subscribe to:
Post Comments (Atom)
3 comments:
OK Ah KWACK.
Ah CHAR KOR AH HUN SEN.
AH CHOR KOR AH HUN SEN.
AH CHEH (insult) KOR AH HUN SEN. AH MIN CHEH KOR AH HUN SEN.
Ah Kwack Hun Sen thought that he has successfully broken up the CNRP. Now, he pretends to play the role of a good guy by exhorting Khmer people to behave rationally.
Khmer people accept his appeal by voting his party CPP and him out in 2017 and 2018.
Enough is enough !! Your time to serve your master Yuon is up !!
Look at ah kwak's cronies behind him got so fuckingly bored they fall asleep.
Presently, Khmer people understand the danger posed by Yuon and its slave Hun Sen.
That's why Yuon's tricks are no longer working, and Khmer people still stayed united with the CNRP to vote Hun Sen out in 2018.
We should closely watch for the result of the 2017 election. If the CNRP gains a lot more commune chiefs than the 2012 election, Hun Sen - under Yuon's orders - will find a way to dissolve the CNRP. The battle should start from there, a nationwide peaceful demonstration condemning the autocratic regime of Hun Sen.
We must help the CNRP to OFFICIALLY win the 2018 election first. Otherwise, we have no means to stop Yuon occupation in Cambodia.
Post a Comment