ដោយ ប្រាជ្ញ ចេវ
2017-03-12
ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែងក្នុងពិធីបុណ្យទន្លេនាខេត្តក្រចេះ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។
RFA/Brach Chev
មន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រីដែលស្និទ្ធនឹងក្រុមគ្រួសាររបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ឲ្យដឹងថា នៅពេលនេះ លោក សុខ អាន ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យប្រទេសបារាំង ទៅព្យាបាលនៅប្រទេសសិង្ហបុរី វិញ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១២ ខែមីនា នេះថា មូលហេតុដែលត្រូវបញ្ជូនលោក សុខ អាន ដែលជារដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីទៅព្យាបាលបន្តនៅប្រទេសសិង្ហបុរី វិញនេះ ព្រោះនៅជិតកម្ពុជា ជាងប្រទេសបារាំង ដែលបង្កភាពងាយស្រួលដល់មន្ត្រីក្រោមឱវាទសុំយោបល់ពីលោក សុខ អាន មុនសម្រេចការងារអ្វីមួយ។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់ថា ព័ត៌មានចុងក្រោយដែលលោកទទួលបានពីក្រុមគ្រួសាររបស់លោក សុខ អាន នៅថ្ងៃទី១២ ខែមីនា គឺលោក សុខ អាន មានសុខភាពល្អប្រសើរ ប៉ុន្តែលោកមិនទាន់ដឹងថា លោក សុខ អាន នឹងវិលត្រឡប់មកបំពេញការងារវិញនៅពេលណានោះទេ៖ «តាមអ្នកជិតស្និទ្ធជាមួយលោក និងក្រុមគ្រួសារដែលខ្ញុំបានសួរថា គាត់ (លោក សុខ អាន) បានប្រសើរ គេប្រាប់អ៊ីចឹងថា មិនអីទេ។ ដំណឹងថាមរណភាពហ្នឹងមិនត្រឹមត្រូវទេ ពីព្រោះខ្ញុំសួរក្រុមគ្រួសារគាត់។ ក្រុមគ្រួសារគេប្រាប់អ៊ីចឹង ជួនកាលមួយរយៈកន្លងមកយើងមុននឹងសម្រេចអី យើងទូរស័ព្ទទៅសួរលោក»។
ការឲ្យដឹងរបស់លោក ផៃ ស៊ីផាន នៅពេលនេះ គឺជាការឆ្លើយតបទៅនឹងបណ្ដាញសារព័ត៌មានមួយចំនួន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (facebook) សរសេរថា លោក សុខ អាន ទទួលមរណភាពហើយ។ ប៉ុន្តែលោក ផៃ ស៊ីផាន ចោទប្រកាន់ព័ត៌មាននេះថា ជាពាក្យចចាមអារ៉ាមដែលប្រមាថដល់អាយុជីវិតថ្នាក់ដឹកនាំកំពូលប៉ុណ្ណោះ។
នៅរយៈពេលចុងក្រោយនេះ គេមិនបានឃើញលោក សុខ អាន ដែលជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី កាន់ការងាររដ្ឋាភិបាលដ៏ច្រើននោះ បង្ហាញមុខជាសាធារណៈ ឬចូលប្រជុំសភានោះទេ។ ប៉ុន្តែលោក ផៃ ស៊ីផាន ថាលោក សុខ អាន ទើបធ្វើដំណើរចុះឡើងទៅព្យាបាលជំងឺនៅក្រៅប្រទេសកាលពីពេលថ្មីៗនេះប៉ុណ្ណោះ៕
7 comments:
Wishing the whole entire Huns family end their lives soon. Ah Sok An has the money for his medical attention in the foreign country. How about the middle or low class?
“អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១២ ខែមីនា នេះថា មូលហេតុដែលត្រូវបញ្ជូនលោក សុខ អាន ដែលជារដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីទៅព្យាបាលបន្តនៅប្រទេសសិង្ហបុរី វិញនេះ ព្រោះនៅជិតកម្ពុជា ជាងប្រទេសបារាំង ដែលបង្កភាពងាយស្រួលដល់មន្ត្រីក្រោមឱវាទសុំយោបល់ពីលោក សុខ អាន មុនសម្រេចការងារអ្វីមួយ។”
Really?
It sounds more like the French doctors gave up in saving Sok An.
Ho Chi Minh and Sihanouk are waiting for Sok An to be their roommates.
ចង់បញ្ជូនដល់ណា ក៍ដោយ តែវាត្រូវងាប់ហើយ ពិតជាអាប់ហើយ បើខុសគ្នាមួយខែពីក៍គ្មានបានការអីដែរវើយ កុំភ្លេចយកអាគុកទៅជាមួយផងណា។
Ho Chi Minh is in the deepest and hottest hell. Hun Sen, Men Sam An, Khiev Kanharith, and Sok An will joint Ho Chi Minh.
Sok An must be in a very bad shape, the CPP are in hurry to make the King Kong give him a Samdach title before he croaks.
«សម្ដេចវិបុលបញ្ញា សុខ អាន» = "Samdech shit-head Sok An"
Too much $ in his belly. Samdech my rear end, blood sucker.
Time to go to hell. So many sdach prey with no school.
Real sdachs have to kiss ah kwak's ass in order to survive.
What a life!
Post a Comment