Monday, 13 March 2017

លោក សុខ អាន ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​បារាំង​ទៅ​ព្យាបាល​ជំងឺ​នៅ​សិង្ហបុរី​វិញ


ដោយ ប្រាជ្ញ ចេវ
2017-03-12

ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែង​ក្នុង​ពិធី​បុណ្យ​ទន្លេ​នា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥។
ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែង​ក្នុង​ពិធី​បុណ្យ​ទន្លេ​នា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥។
 RFA/Brach Chev



មន្ត្រី​ជាន់​ខ្ពស់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ឲ្យ​ដឹង​ថា នៅ​ពេល​នេះ លោក សុខ អាន ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ប្រទេស​បារាំង ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី វិញ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា នេះ​ថា មូលហេតុ​ដែល​ត្រូវ​បញ្ជូន​លោក សុខ អាន ដែល​ជា​រដ្ឋមន្ត្រី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទៅ​ព្យាបាល​បន្ត​នៅ​ប្រទេស​សិង្ហបុរី វិញ​នេះ ព្រោះ​នៅ​ជិត​កម្ពុជា ជាង​ប្រទេស​បារាំង ដែល​បង្ក​ភាព​ងាយស្រួល​ដល់​មន្ត្រី​ក្រោម​ឱវាទ​សុំ​យោបល់​ពី​លោក សុខ អាន មុន​សម្រេច​ការងារ​អ្វី​មួយ។



អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បញ្ជាក់​ថា ព័ត៌មាន​ចុង​ក្រោយ​ដែល​លោក​ទទួល​បាន​ពី​ក្រុម​គ្រួសារ​របស់​លោក សុខ អាន នៅ​ថ្ងៃ​ទី​១២ ខែ​មីនា គឺ​លោក សុខ អាន មាន​សុខភាព​ល្អ​ប្រសើរ ប៉ុន្តែ​លោក​មិន​ទាន់​ដឹង​ថា លោក សុខ អាន នឹង​វិល​ត្រឡប់​មក​បំពេញ​ការងារ​វិញ​នៅ​ពេល​ណា​នោះ​ទេ៖ «តាម​អ្នក​ជិតស្និទ្ធ​ជាមួយ​លោក និង​ក្រុម​គ្រួសារ​ដែល​ខ្ញុំ​បាន​សួរ​ថា គាត់ (លោក សុខ អាន) បាន​ប្រសើរ គេ​ប្រាប់​អ៊ីចឹង​ថា មិន​អី​ទេ។ ដំណឹង​ថា​មរណភាព​ហ្នឹង​មិន​ត្រឹមត្រូវ​ទេ ពីព្រោះ​ខ្ញុំ​សួរ​ក្រុម​គ្រួសារ​គាត់។ ក្រុម​គ្រួសារ​គេ​ប្រាប់​អ៊ីចឹង ជួនកាល​មួយ​រយៈ​កន្លង​មក​យើង​មុន​នឹង​សម្រេច​អី យើង​ទូរស័ព្ទ​ទៅ​សួរ​លោក»។

ការ​ឲ្យ​ដឹង​របស់​លោក ផៃ ស៊ីផាន នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) សរសេរ​ថា លោក សុខ អាន ទទួល​មរណភាព​ហើយ។ ប៉ុន្តែ​លោក ផៃ ស៊ីផាន ចោទ​ប្រកាន់​ព័ត៌មាន​នេះ​ថា ជា​ពាក្យ​ចចាមអារ៉ាម​ដែល​ប្រមាថ​ដល់​អាយុ​ជីវិត​ថ្នាក់​ដឹកនាំ​កំពូល​ប៉ុណ្ណោះ។

នៅ​រយៈពេល​ចុង​ក្រោយ​នេះ គេ​មិន​បាន​ឃើញ​លោក សុខ អាន ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី កាន់​ការងារ​រដ្ឋាភិបាល​ដ៏​ច្រើន​នោះ បង្ហាញ​មុខ​ជា​សាធារណៈ ឬ​ចូល​ប្រជុំ​សភា​នោះ​ទេ។ ប៉ុន្តែ​លោក ផៃ ស៊ីផាន ថា​លោក សុខ អាន ទើប​ធ្វើ​ដំណើរ​ចុះ​ឡើង​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​កាល​ពី​ពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ៕

7 comments:

Anonymous said...

Wishing the whole entire Huns family end their lives soon. Ah Sok An has the money for his medical attention in the foreign country. How about the middle or low class?

Anonymous said...

“អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១២ ខែមីនា នេះថា មូលហេតុដែលត្រូវបញ្ជូនលោក សុខ អាន ដែលជារដ្ឋមន្ត្រីនៃទីស្ដីការគណៈរដ្ឋមន្ត្រីទៅព្យាបាលបន្តនៅប្រទេសសិង្ហបុរី វិញនេះ ព្រោះនៅជិតកម្ពុជា ជាងប្រទេសបារាំង ដែលបង្កភាពងាយស្រួលដល់មន្ត្រីក្រោមឱវាទសុំយោបល់ពីលោក សុខ អាន មុនសម្រេចការងារអ្វីមួយ។”

Really?
It sounds more like the French doctors gave up in saving Sok An.

Anonymous said...

Ho Chi Minh and Sihanouk are waiting for Sok An to be their roommates.

Anonymous said...

ចង់បញ្ជូនដល់ណា ក៍ដោយ តែវាត្រូវងាប់ហើយ ពិតជាអាប់ហើយ បើខុសគ្នាមួយខែពីក៍គ្មានបានការអីដែរវើយ កុំភ្លេចយកអាគុកទៅជាមួយផងណា។

Anonymous said...

Ho Chi Minh is in the deepest and hottest hell. Hun Sen, Men Sam An, Khiev Kanharith, and Sok An will joint Ho Chi Minh.

Anonymous said...



Sok An must be in a very bad shape, the CPP are in hurry to make the King Kong give him a Samdach title before he croaks.

«សម្ដេច​វិបុល​បញ្ញា សុខ អាន» = "Samdech shit-head Sok An"



Anonymous said...

Too much $ in his belly. Samdech my rear end, blood sucker.
Time to go to hell. So many sdach prey with no school.
Real sdachs have to kiss ah kwak's ass in order to survive.
What a life!