Tuesday, 14 March 2017

អ្នក​ច្បាប់​និង​អ្នក​វិភាគ​យល់​ថា​ដើម្បី​ការពារ​ការ​លួច​ថត​សំឡេង​អាជ្ញាធរ​គួរ​អនុវត្ត​ច្បាប់​មាន​ស្រាប់


ដោយ សាន សែល
2017-03-13

បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ (ឆ្វេង) និង​លោក​មេធាវី សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA
បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ (ឆ្វេង) និង​លោក​មេធាវី សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA

Photo: RFA



អ្នក​ច្បាប់ និង​អ្នក​វិភាគ​នយោបាយ បញ្ជាក់​ថា ការ​បញ្ចេញ​ការ​សន្ទនា​ឯកជន​ជា​សាធារណៈ​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់ អាច​ត្រូវ​ទប់ស្កាត់​បាន​តាម​រយៈ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់ ជាជាង​បង្កើត​ច្បាប់​ថ្មី។

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល បង្ហាញ​គំនិត​ចង់​បង្កើត​ច្បាប់​ថ្មី​ដើម្បី​ការពារ​សិទ្ធិ​ឯកជន។



ធ្លាប់​កើត​មាន​ហើយ​ការ​សន្ទនា​ឯកជន​ជា​ស៊េរី ដែល​ត្រូវ​គេ​សង្ស័យ​ថា​ជា​របស់​មេ​ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​ស្រី​កំណាន់ ការ​សន្ទនា​ដែល​គេ​សង្ស័យ​ថា​ជា​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ជាមួយ​ក្រុម​អ្នក​រក​ស៊ី និង​តារា​ហ្វេសប៊ុក (facebook) ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​អ៊ីនធឺណិត ពិសេស​សំឡេង​សន្ទនា​ឯកជន​របស់​អ្នក​ដែល​ស្លាប់ ក៏​ត្រូវ​បាន​ទម្លាយ​ដែរ។

សារ​សន្ទនា​ដែល​លេច​ធ្លាយ​ខ្លះ​បណ្ដាល​ឲ្យ​ម្ចាស់​សារ​ដែល​គេ​សង្ស័យ ត្រូវ​តុលាការ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​លើក​ឡើង​ថា ការ​បញ្ចេញ​សារ​សន្ទនា​សម្ងាត់​បែប​នេះ គឺ​បំពាន​ច្បាប់ និង​ប៉ះពាល់​ដល់​សិទ្ធិ​ឯកជន ដែល​ជា​ផ្នែក​សំខាន់​នៃ​សិទ្ធិ​មនុស្ស។

កាល​ពី​ថ្ងៃ​ទី​១០ មីនា លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ដែល​ជា​រឿយៗ​ច្រាន​ចោល​របាយការណ៍​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​ព្រួយ​បារម្ភ​ពី​ការ​មិន​មាន​សុវត្ថិភាព​នៃ​ការ​សន្ទនា​គ្នា​តែ​ពីរ​នាក់ តែ​ត្រូវ​បាន​គេ​ទម្លាយ​ជា​សាធារណៈ​តាម​មធ្យោបាយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ​ដែរ។

ទោះ​បី​ជា​នៅ​ប្រទេស​កម្ពុជា មាន​ច្បាប់​មួយ​ចំនួន​ចែង​ពី​ការ​ការពារ​សិទ្ធិ​ឯកជន​ហើយ​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​រូប​នេះ​ផ្តល់​យោបល់​ថា កម្ពុជា ត្រូវការ​ច្បាប់​ថ្មី​ដាច់​ដោយឡែក​មួយ​ទៀត ដើម្បី​ធានា​ការ​សម្ងាត់​នៃ​ការ​សន្ទនា​ជា​លក្ខណៈ​ឯកជន​នេះ​បាន។

ក៏ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ច្បាប់ លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ មិន​យល់​ស្រប​ថា ច្បាប់​ថ្មី​អាច​រក្សា​សិទ្ធិ​ឯកជន​បាន​ប្រសើរ​ទេ ប្រសិន​បើ​ការ​អនុវត្ត​ច្បាប់​នៅ​ខ្វះ​ប្រសិទ្ធភាព។ លោក​មេធាវី​ផ្តល់​យោបល់​ថា អាជ្ញាធរ​គួរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​មាន​ស្រាប់ ដែល​ត្រូវ​បាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ និង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ ដើម្បី​ទប់ស្កាត់​ការ​លួច​ថត​សំឡេង និង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ៖ «ធ្វើ​ច្បាប់​មួយ​ទៀត​ក៏​បាន ក៏ប៉ុន្តែ​យើង​មាន​ច្បាប់​ព្រហ្មទណ្ឌ។ យើង​មាន​ច្បាប់​ទូរគមនាគមន៍ ដូចជា​ច្បាស់​ហើយ។ ដូច្នេះ អនុវត្ត​ឲ្យ​ល្អ​តិច​ទៅ! ខ្ញុំ​មិន​ដឹង​ថា ទាល់​អ្វី​បាន​ជា​ច្បាប់​នេះ​គេ​មិន​យក​អនុវត្ត​ទេ។ តែ​បើ​សិន​ជា​មាន​ការ​អនុវត្ត​ត្រឹមត្រូវ អាច (ប្រើ) បាន​ដូច​គ្នា មិន​ចាំបាច់​មាន​ច្បាប់​ផ្សេង​ទៀត​ក៏​បាន​ដែរ»។

ក៏ប៉ុន្តែ​លោក​មេធាវី សុក សំអឿន ស្នើ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​ត្រូវការ​ច្បាប់​ថ្មី​មែន​នោះ ច្បាប់​ថ្មី​គួរ​ត្រូវ​កំណត់​នីតិវិធី​ឲ្យ​បាន​ច្បាស់លាស់ ហើយ​រដ្ឋាភិបាល​គួរ​បើក​វេទិកា​ជជែក​ដេញដោល ដោយ​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល និង​សាធារណជន​ចូលរួម​បញ្ចេញ​យោបល់។

ក្រម​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​៣០១ និង​ច្បាប់​ស្ដីពី​ទូរគមនាគមន៍ ត្រង់​មាត្រា​៩៧ បាន​ចែង​ថា ការ​លប​ស្ដាប់ ឬ​ការ​លប​ថត​ការ​សន្ទនា​ដោយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូរគមនាគមន៍​ដោយ​គ្មាន​ការ​យល់ព្រម​ពី​បុគ្គល​ដែល​ពាក់ព័ន្ធ​នោះ ត្រូវ​ផ្ដន្ទាទោស​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល ដល់​ពីរ​លាន​រៀល លើកលែង​តែ​ករណី​ដែល​ច្បាប់​អនុញ្ញាត។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ សង្កត់​ធ្ងន់​កាល​ពី​សប្ដាហ៍​មុន​ថា រដ្ឋាភិបាល​ទាំងឡាយ​នៅ​ទូទាំង​ពិភពលោក គួរ​ធានា​ថា សិទ្ធិ​ឯកជន គឺ​ជា​សិទ្ធិ​សកល។

អ្នក​នយោបាយ​ហាក់​កំពុង​ប្រើ​ការ​ទម្លាយ​សំឡេង​សន្ទនា​ឯកជន ជា​មធ្យោបាយ​វាយ​ប្រហារ​គូ​ប្រកួត។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ ផ្តល់​យោបល់​ថា អ្នក​នយោបាយ​គួរ​ប្រកួត​ប្រជែង​ដោយ​ស្មារតី​វិជ្ជាជីវៈ ហើយ​មិន​គួរ​ប្រកាន់​បក្សពួក​ខ្លាំង​ពេក និង​ចាត់​ទុក​ជា​ខ្មាំង​សត្រូវ​នោះ​ទេ៖ «លទ្ធិប្រជាធិបតេយ្យ​នឹង​ប្រព្រឹត្ត​ទៅ​បាន​ល្អ លុះត្រា​តែ​មាន​ការ​យោគយល់​គ្នា ការ​អត់ឱន​គ្នា»។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ គូស​បញ្ជាក់​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន លុះត្រា​តែ​អាជ្ញាធរ​ធានា​ថា តុលាការ​ត្រូវ​តែ​ប្រកាន់​ភាព​ឯករាជ្យ មិន​លម្អៀង៕

1 comment:

Anonymous said...

When there are drum up charges or politically motivated charges against the activists and political commentators, did Dr loa mong hai ever commented or asked the monkeys to produce any the evidence?. I guess he didn't. If he did I sure I was unaware of it.
The other day Dr Loa took a swipe at political commentator Kim Sok now in jail that he should or must have the evidence to back up the allegation that the monkeys have killed Dr Kem Ley before he make the allegation. Dr loa continued that if Mr Kim Sok accused him of killing someone and no evidence produced,he would sue Mr Kim Sok too.Well, well Dr Loa got on edge for no reason.
I like to ask dr loa mong hai" if Mr kim sok had the evidence, do you think he would have stll been alive?. he would be dead like Dr Kem Ley.I am sure, when Dr kem ley was killed it certainly crossed dr loa's mind who might be involved. You know how blatant these monkeys when it comes to dissent
At this juncture, Dr loa you have given the monkey more credence to kill and put people jail more without any accountability. Is it good for the democracy in Cambodia?. My point exactly.