ដោយ សាន សែល
2017-03-13
ឧបនាយករដ្ឋមន្ត្រី សុខ អាន កាត់ខ្សែបូសម្ពោធពិធីបុណ្យសមុទ្រនៅខេត្តកំពត កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
RFA/Yang Chandara
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅថ្ងៃទី១៣ មីនា ប្រោសព្រះរាជទានគោរមងារលោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីជា «សម្ដេចវិបុលបញ្ញា សុខ អាន»។
ព្រះរាជក្រឹត្យចេញនៅថ្ងៃទី១៣ ខែមីនា បញ្ជាក់ថា ការព្រះរាជទានគោរមងារ «សម្ដេច» នេះ ដោយសារលោក សុខ អាន បានចូលរួមដឹកនាំប្រជាជាតិកម្ពុជា តាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ឆ្នាំ១៩៩៣ កសាងបាននូវសន្តិភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ និងមានស្ថិរភាពសន្តិសុខសង្គមបានល្អប្រសើរ។
ការព្រះរាជទានគោរមងារជូនលោក សុខ អាន នេះ នៅខណៈលោក សុខ អាន កំពុងមានជំងឺ និងព្យាបាលនៅប្រទេសសិង្ហបុរី។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា លោក សុខ អាន ទើបធ្វើដំណើរចុះឡើងទៅព្យាបាលជំងឺនៅក្រៅប្រទេសកាលពីពេលថ្មីៗនេះ។
លោក ផៃ ស៊ីផាន ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១២ ខែមីនា ថា លោក សុខ អាន ត្រូវបានបញ្ជូនពីប្រទេសបារាំង ទៅព្យាបាលបន្តនៅប្រទេសសិង្ហបុរី វិញនេះ ព្រោះនៅជិតកម្ពុជា ជាងប្រទេសបារាំង ដែលបង្កភាពងាយស្រួលដល់មន្ត្រីក្រោមឱវាទសុំយោបល់ពីលោក សុខ អាន មុនសម្រេចការងារអ្វីមួយ៕
2 comments:
Too much $ in his belly. Samdech my rear end, blood sucker.
Time to go to hell. So many sdach prey with no school.
Real sdachs have to kiss ah kwak's ass in order to survive.
What a life!
Another Samdach Ach Koar !!!!
Post a Comment