Sunday, 19 March 2017

សម្តេចសីហនុ ត្រូវទម្លាក់​ក្រោយ​ពីមាន​ចលនាប្រឆាំងវៀតណាម


ដោយ៖ WMC | ថ្ងៃទី 18 មិនា 2017 


ភ្នំពេញ៖ ថ្ងៃទី​១៨​ខែមិនា កាលពី​៤៧​ឆ្នាំមុន សម្តេចព្រះនរោត្តម សីហនុ ត្រូវ​ទម្លាក់​ពី​ដំណែង​ប្រមុខ​រដ្ឋ​ក្នុង​សម័យ​សង្គមរាស្ត្រនិយម។ ឯកសារ​មួយ​បាន​បង្ហាញថា​ការទម្លាក់​ដំណែង​ព្រះអង្គ​ស្ថិត​ក្នុង​បរិបថ​នៃ​ចលនា​បណ្តេញ​កងទ័ព​វៀតណាម​ចេញ​ពី​ប្រទេស​កម្ពុជា។

ta-king

ថ្ងៃទី​១៨​ មិនា ឆ្នាំ១៩៧០  ថ្ងៃទី១៨​មិនា ឆ្នាំ២០១៧ គឺ​៤៧​     ឆ្នាំគត់នៃខួប​រដ្ឋ​ប្រហារ​ទម្លាក់​សម្តេច​​​ព្រះ​នរោត្តម សីហនុ ​ពីតួនាទី​ប្រមុខរដ្ឋ​នៃ​របប​សង្គម​រាស្ត្រ​និយម។​ការ​ធ្វើ​រដ្ឋ​ប្រហារ​ស្រប​ពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ទី​ក្រុង​ម៉ូស្គូ​ អតីតសហភាព​សូវៀត។

យោងតាម​ការ​ផ្សព្វផ្សាយ​ជាច្រើន ការធ្វើ​រដ្ឋ​ប្រហារ​នេះ​​មាន​ជាប់ពាក់​ពន្ធ័​នឹង​និន្នា​ការ​នយោ​បាយ​របស់​ប្រទេសកម្ពុជា​ដែល​ឈោង​ចាប់ដៃ​ជាមួយ​ប្រទេសមហាអំណាច។ ​ពោល​គឺ​សម្តេច​ព្រះបរមកោដ សម្តេច​ព្រះនរោត្តម សីហនុ ដែល​មាន​និន្នាការ​ទៅរក​ប្លុកកុម្មុយនិស្ត ជា​ពិសេស​ជិត​ស្និត​ជាមួយ​ប្រទេស​ចិនជាង ត្រូវ​លោក​សេនាប្រមុខ លន់ នល់ ទាញ​ទម្លាក់​ពីអំណាច។ លោក​លន់ នល់ ដែល​គាំទ្រ​ដោយ​កម្លាំង​សហរដ្ឋ​អាមេរិក។



ក៏​ប៉ុន្តែឯកសារស្រាវជ្រាវ​មួយ​បាន​បង្ហាញសវតា​ថា​ការ​ទម្លាក់​សម្តេច​ព្រះបរមកោដ​ពី​ដំណែង​អាច​ជាប់​ពាក់​ពន្ធ័​នឹង​ចលនា​ការពារបូរណភាពដែន​ដី​និង​ការ​ប្រឆាំង​កងទ័ព​វៀតណាម​ដែល​មាន​វត្តមាន​នៅ​ក្នុង​ដែនដី​កម្ពុជា។

យោងតាមឯកសារដែល​មាន​ចំណងជើងថា​វិភាគទានដល់​ប្រវត្តិសាស្ដ្រ–១៩៧០ ការប្តូររបប​នយោបាយ រៀបរាង​ដោយលោក ​​ឃ្លោក ផាន់ និស្សិតអធិការបឋម​សិក្សា​នៃ​មហាវិទ្យាល័យ​គរុ​កោសល្យ មុនឈាន​ដល់​ការទម្លាក់​សម្តេច​ព្រះ​នរោត្តម​ សីហនុ មាន​ចល​នា​បាតុកម្ម​ជាច្រើនរបស់​ប្រជា​ពលរដ្ឋ សិស្ស​ និស្សិត​​ប្រឆាំង​នឹង​កងទ័ព​វៀតកុងឬកង​ទ័ព​វៀតណាម​ខាងជើង​​ដែល​​បាន​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា។​​

ប្រជាពល​រដ្ឋ​រាប់រយ​នាក់​ធ្វើ​បាតុកម្មម្តងៗ​ដោយ​ចាប់​ផ្តើម​ពីខេត្ត​ស្វាយ​រៀង​ចាប់​ពីថ្ងៃទី​៨​មិនា ឆ្នាំ​១៩៧០ នៅ​ក្នុង​ស្រុក​ស្វាយរៀង  ស្រុក​ចន្ទ្រ  ស្រុកកំពង់រោទិ៍  ស្រុករំដូល  ស្រុករមាសហែក​ជាដើម។

បាតុកម្ម​បាន​រាលដាល​ដល់​ទីក្រុង​ភ្នំពេញ ដែល​មាន​សិស្ស និស្សិត បន្តធ្វើ​បាតុកម្មគាំទ្រ​បាតុកម្ម​របស់​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​និង​បានវាយលុក​ចូល​ស្ថាន​ទូត​វៀតណាម​ចូល​ក្នុង​ស្ថាន​ទូត​វៀតណាម ខាងជើងនិង​ស្ថាន​ទូត​វៀតណាម​ខាង​ត្បូង​ដោយ​ចោទ​ប្រកាន់ថា​វៀតកុង​លួច​ទឹកដីកម្ពុជា។

ក្រុម​អ្នក​តវ៉ា​បាន​លើក​ព្រះឆាយលក្ខណ៍​ព្រះបរមកោដ និងលើក​រូបថ្លុក​កងទ័ពវៀតកុង​កាន់ផែនទី​ប្រទេស​កម្ពុជា​ផងដែរ។ក្រុម​បាតុករ​​បាន​ទាម​ទារ​ឲ្យ​រដ្ឋា​ភិបាល​និង​រដ្ឋ​សភា​កម្ពុជា​ប្រើ​អំណាច​ដើម្បីធ្វើ​ឲ្យវៀតកុង​គោរប​បូរណភាព​ទឹកដី​កម្ពុជា។​ហើយ​បាតុកម្ម​របស់​ក្រុម​ប្រជាពលរដ្ឋ​ក៏ធ្វើ​ឡើង​ក្នុង​បំណង​ទប់ស្កាត់ដំណើរទស្សនកិច្ច​នាយក​រដ្ឋ​មន្ត្រីវៀតណាម​ខាងជើង លោកផាំ យ៉ាំង ដុង ផង​ដែរ។

​នៅថ្ងៃទី​១២​ខែមិនា រដ្ឋា​ភិបាល​ខ្មែរ​បាន​ផ្ញើសារ​សុំទោស​ប្រទេសវៀតណាម​ចំពោះ​អំពើ​ហឹង្សា​លើ​ស្ថាន​ទូត​វៀតណាម​។​នៅ​ក្នុង​សារនោះដែរ​ប្រទេសកម្ពុជា​បាន​ដក​កង​កម្លាំង​ប្រដាប់​អាវុធ​ចេញ​ពី​ទឹក​ដី​កម្ពុជា​ឲ្យអស់​នៅត្រឹម​ថ្ងៃទី​១៥​ខែមិនា ឆ្នាំ១៩៧០ ដោយ​កម្ពុជាស្នើសុំឲ្យវៀតណាម​រក្សាមិត្តភាព​និង​គោរព​បូរណភាពនិង​អធិបតេយ្យភាពទឹក​ដីខ្មែរ។

ថ្វីបើ​ភាព​តាមតឹង​បាន​ឡើង​ដល់​កម្រិត​ការទូត ប៉ុន្តែ​នៅថ្ងៃទី​១៦​ខែមិនា ឆ្នាំ​១៩៧០ ​គឺពីថ្ងៃ​មុន​ការ​ទម្លាក់​សម្តេច​សីហនុ ពី​តួនាទី​ប្រមុខរដ្ឋ មាន​បាតុកម្ម​ដ៏ធំ​មួយ​ទៀតរបស់​រាជការ និងក្រុម​សិស្ស និស្សិត។​ពួកគេធ្វើដំណើរ​ទៅកាន់​មន្ទីររដ្ឋសភា​និង​ស្រែកទាមទារ​បណ្តេញ​កងទ័ពវៀតកុង​បន្ត​ទៀត។​

ក្រោយ​បាតុកម្មនោះ​មាន​កិច្ច​ប្រជុំ​ជាមួយ​ស្ថាន​ទូត​វៀតណា​ខាងជើង និងស្ថានទូតវៀត​ណាម​ខាង​ត្បូង​នៅវិមាន​រដ្ឋា​ភិបាល​។​កម្ពុជា​បាន​ស្នើ​ឲ្យវៀតណាម​ដក​កង​ទ័ពចេញ​ពី​កម្ពុជា។​ប៉ុន្តែលទ្ធផល​នៃ កិច្ច​ប្រជុំនោះស្មើ​នឹង​សូន្យ។ គ្មាន​បាន​ផលអ្វីទេ។

ហេតុនេះ បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចេះ​តែបន្ត​រហូត​ដល់​ថ្ងៃ​ទី​១៨​ខែមិនា​ឆ្នាំ​១៩៧០​ទើប​ឈប់​មាន​បាតុកម្ម​ប្រឆាំងកង​ទ័ពវៀតកុង។

​នៅថ្ងៃទី​១៨ ខែមិនានោះ ​ដោយ​បាន​ដាក់​ពង្រាយ​កង​រថក្រោះ​តាំង​ពីយប់​មកម្ល៉េះ រដ្ឋា​ភិបាល​​​បាន​ស្នើ​សុំ​ប្រជុំសម្ងាត់ជាមួយ​រដ្ឋ​សភា។ ក្រោយ​មក​រដ្ឋ​សភា​ក៏បាន​ប្រកាស​បើក​កកាយ​ទោស​កំហុស​របស់​សម្តេច​ព្រះបរមកោដ​នរោត្តម សីហនុ។ ទោស​កំហុស​ទាំងនោះ​រួម​មាន ការ​បោក​បញ្ឆោត​ប្រជា​រាស្ត្រ ការដឹក​នាំរដ្ឋ​ស្រេច​តែចិត្ត ការបើក​បនល្បែង​កាស៊ីណូ ការពារជន​ពុករលួយ ធ្វើនយោបាយ​ប្រជាភិថុត ជាដើម។

​បន្ទាប់​ពី​ការ​បើកកកាយ​ពីទោសកំហុសនោះមករដ្ឋសភា​ក៏បាន​បោះឆ្នោត​ទម្លាក់​សម្តេច​នរោត្តម សីហនុ ពីដំណែង​ប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយម​ដោយ​មាន​សម្លេ​ងគាំទ្រ​ចំនួន​៩៩​សន្លឹក។

លោកអ៊ិន តាំ ប្រធានរដ្ឋសភា​បាន​ប្រកាសនៅពេលនោះ«​លែងទទួលស្គាល់​សម្តេច​សីហនុ ជា​ប្រមុខ​រដ្ឋ​ខ្មែរ​ចាប់ពីថ្ងៃទី​១៨ ខែមិនា ឆ្នាំ​១៩០៧០ វេលាម៉ោង​១៣»។

ហើយក្រោយមក​សម្តេច​ព្រះបរមកោដ នរោត្តម សីហនុ និង​មន្ត្រី​អម​ដំណើរ​មួយចំនួន ត្រូវហាម​ប្រាម​មិន​ឲ្យត្រឡប់ចូល​មាតុ​ប្រទេសវិញ៕

4 comments:

Anonymous said...

Sihanouk is the root cause of Khmer downfall and suffering.

Sihanouk is in hell right now waiting for Sok An to join him.

Ah Prett Ho Chi Minh is with Sihanouk too.

Anonymous said...

Norodom Sihanouk politics and policies were very much
influenced by his wife Monique, from making and staring in
his movies to facilitating the Sihanouk / Ho Chin Minh Trail.

Monique is Vietnamese since she was born in Saigon from
a former Khmer divorcee and a French army officer.
She did attend elementary school there also.
Her exposure to the Khmer histories and culture was
obtained later in life.

This should help explain Sihanouk's actions, and
also explain why the Mother and the Son
like
Sihanouk placed their country second.
La Joie de Vivre always came first.

Anonymous said...

Ah Sdach Chkuot Neung Kdet Srey !! Touv Na Khmer MIn Roleuy !!
Stop touting Ah Sdach Chkuot Sihanouk as a Khmer hero. Yes, he is a hero for Yuon.

Anonymous said...

Sihanouk repeated again and again he detested the Vietnamese,
and tried to find ways to protect and fight back.

So his solution was to make his own movies and starred himself and his wife.
And you guess it who won his movie war.

Dead Ho Chin Minh is still laughing in his grave even now !!!