ដោយ៖ WMC | ថ្ងៃទី 18 មិនា 2017
ភ្នំពេញ៖ ថ្ងៃទី១៨ខែមិនា កាលពី៤៧ឆ្នាំមុន សម្តេចព្រះនរោត្តម សីហនុ ត្រូវទម្លាក់ពីដំណែងប្រមុខរដ្ឋក្នុងសម័យសង្គមរាស្ត្រនិយម។ ឯកសារមួយបានបង្ហាញថាការទម្លាក់ដំណែងព្រះអង្គស្ថិតក្នុងបរិបថនៃចលនាបណ្តេញកងទ័ពវៀតណាមចេញពីប្រទេសកម្ពុជា។
ថ្ងៃទី១៨ មិនា ឆ្នាំ១៩៧០ ថ្ងៃទី១៨មិនា ឆ្នាំ២០១៧ គឺ៤៧ ឆ្នាំគត់នៃខួបរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតួនាទីប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយម។ការធ្វើរដ្ឋប្រហារស្របពេលដែលព្រះអង្គកំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ អតីតសហភាពសូវៀត។
យោងតាមការផ្សព្វផ្សាយជាច្រើន ការធ្វើរដ្ឋប្រហារនេះមានជាប់ពាក់ពន្ធ័នឹងនិន្នាការនយោបាយរបស់ប្រទេសកម្ពុជាដែលឈោងចាប់ដៃជាមួយប្រទេសមហាអំណាច។ ពោលគឺសម្តេចព្រះបរមកោដ សម្តេចព្រះនរោត្តម សីហនុ ដែលមាននិន្នាការទៅរកប្លុកកុម្មុយនិស្ត ជាពិសេសជិតស្និតជាមួយប្រទេសចិនជាង ត្រូវលោកសេនាប្រមុខ លន់ នល់ ទាញទម្លាក់ពីអំណាច។ លោកលន់ នល់ ដែលគាំទ្រដោយកម្លាំងសហរដ្ឋអាមេរិក។
ក៏ប៉ុន្តែឯកសារស្រាវជ្រាវមួយបានបង្ហាញសវតាថាការទម្លាក់សម្តេចព្រះបរមកោដពីដំណែងអាចជាប់ពាក់ពន្ធ័នឹងចលនាការពារបូរណភាពដែនដីនិងការប្រឆាំងកងទ័ពវៀតណាមដែលមានវត្តមាននៅក្នុងដែនដីកម្ពុជា។
យោងតាមឯកសារដែលមានចំណងជើងថាវិភាគទានដល់ប្រវត្តិសាស្ដ្រ–១៩៧០ ការប្តូររបបនយោបាយ រៀបរាងដោយលោក ឃ្លោក ផាន់ និស្សិតអធិការបឋមសិក្សានៃមហាវិទ្យាល័យគរុកោសល្យ មុនឈានដល់ការទម្លាក់សម្តេចព្រះនរោត្តម សីហនុ មានចលនាបាតុកម្មជាច្រើនរបស់ប្រជាពលរដ្ឋ សិស្ស និស្សិតប្រឆាំងនឹងកងទ័ពវៀតកុងឬកងទ័ពវៀតណាមខាងជើងដែលបានប្រើប្រាស់ទឹកដីកម្ពុជា។
ប្រជាពលរដ្ឋរាប់រយនាក់ធ្វើបាតុកម្មម្តងៗដោយចាប់ផ្តើមពីខេត្តស្វាយរៀងចាប់ពីថ្ងៃទី៨មិនា ឆ្នាំ១៩៧០ នៅក្នុងស្រុកស្វាយរៀង ស្រុកចន្ទ្រ ស្រុកកំពង់រោទិ៍ ស្រុករំដូល ស្រុករមាសហែកជាដើម។
បាតុកម្មបានរាលដាលដល់ទីក្រុងភ្នំពេញ ដែលមានសិស្ស និស្សិត បន្តធ្វើបាតុកម្មគាំទ្របាតុកម្មរបស់ពលរដ្ឋខេត្តស្វាយរៀងនិងបានវាយលុកចូលស្ថានទូតវៀតណាមចូលក្នុងស្ថានទូតវៀតណាម ខាងជើងនិងស្ថានទូតវៀតណាមខាងត្បូងដោយចោទប្រកាន់ថាវៀតកុងលួចទឹកដីកម្ពុជា។
ក្រុមអ្នកតវ៉ាបានលើកព្រះឆាយលក្ខណ៍ព្រះបរមកោដ និងលើករូបថ្លុកកងទ័ពវៀតកុងកាន់ផែនទីប្រទេសកម្ពុជាផងដែរ។ក្រុមបាតុករបានទាមទារឲ្យរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជាប្រើអំណាចដើម្បីធ្វើឲ្យវៀតកុងគោរបបូរណភាពទឹកដីកម្ពុជា។ហើយបាតុកម្មរបស់ក្រុមប្រជាពលរដ្ឋក៏ធ្វើឡើងក្នុងបំណងទប់ស្កាត់ដំណើរទស្សនកិច្ចនាយករដ្ឋមន្ត្រីវៀតណាមខាងជើង លោកផាំ យ៉ាំង ដុង ផងដែរ។
នៅថ្ងៃទី១២ខែមិនា រដ្ឋាភិបាលខ្មែរបានផ្ញើសារសុំទោសប្រទេសវៀតណាមចំពោះអំពើហឹង្សាលើស្ថានទូតវៀតណាម។នៅក្នុងសារនោះដែរប្រទេសកម្ពុជាបានដកកងកម្លាំងប្រដាប់អាវុធចេញពីទឹកដីកម្ពុជាឲ្យអស់នៅត្រឹមថ្ងៃទី១៥ខែមិនា ឆ្នាំ១៩៧០ ដោយកម្ពុជាស្នើសុំឲ្យវៀតណាមរក្សាមិត្តភាពនិងគោរពបូរណភាពនិងអធិបតេយ្យភាពទឹកដីខ្មែរ។
ថ្វីបើភាពតាមតឹងបានឡើងដល់កម្រិតការទូត ប៉ុន្តែនៅថ្ងៃទី១៦ខែមិនា ឆ្នាំ១៩៧០ គឺពីថ្ងៃមុនការទម្លាក់សម្តេចសីហនុ ពីតួនាទីប្រមុខរដ្ឋ មានបាតុកម្មដ៏ធំមួយទៀតរបស់រាជការ និងក្រុមសិស្ស និស្សិត។ពួកគេធ្វើដំណើរទៅកាន់មន្ទីររដ្ឋសភានិងស្រែកទាមទារបណ្តេញកងទ័ពវៀតកុងបន្តទៀត។
ក្រោយបាតុកម្មនោះមានកិច្ចប្រជុំជាមួយស្ថានទូតវៀតណាខាងជើង និងស្ថានទូតវៀតណាមខាងត្បូងនៅវិមានរដ្ឋាភិបាល។កម្ពុជាបានស្នើឲ្យវៀតណាមដកកងទ័ពចេញពីកម្ពុជា។ប៉ុន្តែលទ្ធផលនៃ កិច្ចប្រជុំនោះស្មើនឹងសូន្យ។ គ្មានបានផលអ្វីទេ។
ហេតុនេះ បាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរចេះតែបន្តរហូតដល់ថ្ងៃទី១៨ខែមិនាឆ្នាំ១៩៧០ទើបឈប់មានបាតុកម្មប្រឆាំងកងទ័ពវៀតកុង។
នៅថ្ងៃទី១៨ ខែមិនានោះ ដោយបានដាក់ពង្រាយកងរថក្រោះតាំងពីយប់មកម្ល៉េះ រដ្ឋាភិបាលបានស្នើសុំប្រជុំសម្ងាត់ជាមួយរដ្ឋសភា។ ក្រោយមករដ្ឋសភាក៏បានប្រកាសបើកកកាយទោសកំហុសរបស់សម្តេចព្រះបរមកោដនរោត្តម សីហនុ។ ទោសកំហុសទាំងនោះរួមមាន ការបោកបញ្ឆោតប្រជារាស្ត្រ ការដឹកនាំរដ្ឋស្រេចតែចិត្ត ការបើកបនល្បែងកាស៊ីណូ ការពារជនពុករលួយ ធ្វើនយោបាយប្រជាភិថុត ជាដើម។
បន្ទាប់ពីការបើកកកាយពីទោសកំហុសនោះមករដ្ឋសភាក៏បានបោះឆ្នោតទម្លាក់សម្តេចនរោត្តម សីហនុ ពីដំណែងប្រមុខរដ្ឋនៃរបបសង្គមរាស្ត្រនិយមដោយមានសម្លេងគាំទ្រចំនួន៩៩សន្លឹក។
លោកអ៊ិន តាំ ប្រធានរដ្ឋសភាបានប្រកាសនៅពេលនោះ«លែងទទួលស្គាល់សម្តេចសីហនុ ជាប្រមុខរដ្ឋខ្មែរចាប់ពីថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩០៧០ វេលាម៉ោង១៣»។
ហើយក្រោយមកសម្តេចព្រះបរមកោដ នរោត្តម សីហនុ និងមន្ត្រីអមដំណើរមួយចំនួន ត្រូវហាមប្រាមមិនឲ្យត្រឡប់ចូលមាតុប្រទេសវិញ៕
4 comments:
Sihanouk is the root cause of Khmer downfall and suffering.
Sihanouk is in hell right now waiting for Sok An to join him.
Ah Prett Ho Chi Minh is with Sihanouk too.
Norodom Sihanouk politics and policies were very much
influenced by his wife Monique, from making and staring in
his movies to facilitating the Sihanouk / Ho Chin Minh Trail.
Monique is Vietnamese since she was born in Saigon from
a former Khmer divorcee and a French army officer.
She did attend elementary school there also.
Her exposure to the Khmer histories and culture was
obtained later in life.
This should help explain Sihanouk's actions, and
also explain why the Mother and the Son
like
Sihanouk placed their country second.
La Joie de Vivre always came first.
Ah Sdach Chkuot Neung Kdet Srey !! Touv Na Khmer MIn Roleuy !!
Stop touting Ah Sdach Chkuot Sihanouk as a Khmer hero. Yes, he is a hero for Yuon.
Sihanouk repeated again and again he detested the Vietnamese,
and tried to find ways to protect and fight back.
So his solution was to make his own movies and starred himself and his wife.
And you guess it who won his movie war.
Dead Ho Chin Minh is still laughing in his grave even now !!!
Post a Comment