Monday, 27 March 2017
កម្ពុជា-វៀតណាមចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការការងារ
ដោយ សាន សែល
2017-03-26
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើសហប្រតិបត្តិការការងាររវាងក្រសួងការងារកម្ពុជា និងក្រសួងការងារវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧។ Photo courtesy of mlvt.gov.kh
ក្រសួងការងារកម្ពុជា និងក្រសួងការងារវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើសហប្រតិបត្តិការការងារ កាលពីថ្ងៃទី២២ មីនា នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
កិច្ចព្រមព្រៀងគ្នានេះ ផ្ដោតលើការពង្រឹងសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ និងសិក្សារួមគ្នាលើការបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈ ការប្រតិបត្តិច្បាប់ការងារ ការដោះស្រាយទំនាស់ការងារ។
ភាគីកម្ពុជា និងវៀតណាម ក៏នឹងសហការគ្នាលើការគ្រប់គ្រងពលករចំណាកស្រុក ការសម្របសម្រួលដោះស្រាយនីតិវិធីផ្លូវច្បាប់សម្រាប់អ្នកធ្វើការងារតាមតំបន់ព្រំដែន។ ភាគីទាំងពីរនឹងសម្រួលដល់ពលករតាមព្រំដែន ក្នុងការដាក់ពាក្យស្នើសុំឯកសារធ្វើការស្របច្បាប់ ដោយអនុលោមតាមច្បាប់ និងបទបញ្ញត្តិនានា ព្រមទាំងបង្កនូវលក្ខខណ្ឌងាយស្រួលដល់ពលករដែលទទួលបានឯកសារធ្វើការស្របច្បាប់ ដើម្បីអាចបន្តការស្នាក់នៅ និងធ្វើការស្របច្បាប់។
បើតាមបណ្ដាញសារព័ត៌មានវៀតណាម ញូវ (Vietnam News) រដ្ឋមន្ត្រីក្រសួងការងារវៀតណាម លោក ដាវ ង៉ុក យុង (Đào Ngọc Dung) សង្ឃឹមថា ទស្សនកិច្ចរបស់ភាគីកម្ពុជា នៅវៀតណាម នឹងជួយរួមចំណែកពង្រឹងការសិក្សារួមគ្នា ដើម្បីដោះស្រាយភាពខុសគ្នានៅក្នុងគោលនយោបាយស្ដីពីពលករបរទេស។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា កត់ទុកការស្នើរបស់ភាគីវៀតណាម ទាក់ទងនឹងការសម្របសម្រួលពលករវៀតណាម ធ្វើការនៅប្រទេសកម្ពុជា ជាពិសេសនៅតាមតំបន់ព្រំដែន៕
Subscribe to:
Post Comments (Atom)
1 comment:
Now, Ah Nguyen Cao Ky Keo Remy is the President of the Human Right Committee.
Are we still not clear that Cambodia belongs to Yuon?
Men Saman who brewed by Yuon since she was a child is holding an important post in the government.
If Ah Kwack Hun Sen dissolves the CNRP, Khmer people must wake up and march peacefully around the country condemning this savage action committed by Hun Sen and Yuon. Failing to make the protest means the end of Cambodia. If we don't do the demonstration this time (right after the CNRP's dissolution), when will we have a JUST CAUSE to make a demonstration?
Just remember that we cannot liberate our country from Yuon without losing some people. But we have to choose the right time and circumstance to do so in order to get support from the international community.
Post a Comment