Monday, 27 March 2017
សមត្ថកិច្ចចាប់ខ្លួនស្ត្រីពីរនាក់ដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅក្នុងសហគមន៍បុរីកីឡា
ដោយ រ៉ាន់ សំណាង
2017-03-27
សកម្មជនដីធ្លីបុរីកីឡា លោកស្រី ណាត់ ស្រីណាក់ ពេលសមត្ថកិច្ចចាប់រុញចូលឡាន បញ្ជូនទៅខណ្ឌ៧មករា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។ RFA/Rann Samnang
RFA/Rann Samnang
អាជ្ញាធរខណ្ឌ៧មករាចាប់ខ្លួនស្ត្រីសកម្មជនដីធ្លីបុរីកីឡាពីរនាក់ ក្នុងចំណោមស្ត្រីជិត១០នាក់ ដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក្នុងសហគមន៍របស់ខ្លួននៅតំបន់បុរីកីឡា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ មីនា។
ក្រោយចាប់ភ្លាមៗ អ្នកទាំងពីរគឺលោកស្រី ស ស៊ន និងលោកស្រី ណាត់ ស្រីណាក់ ត្រូវបានបញ្ជូនទៅសាលាខណ្ឌ៧មករា។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅត្រូវបានសង្គមស៊ីវិល រួមនឹងសកម្មជនដីធ្លី តែងធ្វើរៀងរាល់ថ្ងៃច័ន្ទ ដោយស្លៀកពាក់ពណ៌ខ្មៅ ជាសារដើម្បីទាមទារដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រីគ.ជ.ប ដែលរងការចោទថា បានសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សីលើនាងខុម ចាន់តារាទី ហៅស្រីមុំ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment