Tuesday, 14 March 2017

សារ​បែក​ធ្លាយ​បង្ហាញ​ថា​កូនៗ​លោក ហ៊ុន សែន មាន​ទំនាក់ទំនង​ជាមួយ​កាស៊ីណូ​ណាហ្គា


ដោយ យាង សុជាមេត្តា
2017-03-13

(ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។
(ពី​ឆ្វេង) លោក ហ៊ុន ម៉ានី អ្នកស្រី ហ៊ុន ម៉ាណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ាណែត។

Photo: RFA



សារ​បែក​ធ្លាយ​ដែល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ទទួល​ពី​បុគ្គល​អនាមិក​ឈ្មោះ អង្គរ​បុរី ហើយ​ដែល​ត្រូវ​លោក សម រង្ស៊ី ចែកចាយ​បន្ត​ទៅ​ឲ្យ​បណ្ដាញ​សារព័ត៌មាន​កាល​ពី​ដើម​ខែ​មីនា បង្ហាញ​ថា កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្ទើរ​តែ​ទាំងអស់​មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ​កាស៊ីណូ​ណាហ្គា​វើល (NAGA WORLD) ដែល​ជា​កន្លែង​លេង​ល្បែង​ធំ​ជាង​គេ​នៅ​កម្ពុជា។

អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន ប្រាកដ​ជា​ធ្លាប់​ឮ​ពី​កាស៊ីណូ​ណាហ្គា ដោយសារ​តែ​កាស៊ីណូ​នេះ​បាន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា តាំង​ពី​ដើម​ទសវត្សរ៍​ទី​១៩៩០ មក​ម្ល៉េះ។ ប៉ុន្តែ​អាច​មាន​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មិន​ច្រើន​ទេ ដែល​ដឹង​ពី​ទំនាក់ទំនង​រវាង​ថៅកែ​កាស៊ីណូ​ណាហ្គា ជាមួយ​កូន​ចៅ​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា ជាពិសេស​គឺ​ជាមួយ​កូនៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។



នៅ​ក្នុង​សារ​ឆ្លើយឆ្លង​ជា​អក្សរ​តាម​ទូរស័ព្ទ ដែល​បែក​ធ្លាយ​ជាង ១០០​ទំព័រ ក្នុង​នោះ​មាន​ទាំង​សារ​ឆ្លើយឆ្លង​ដែល​មាន​ឈ្មោះ​ភរិយា និង​កូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កូន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន ព្រម​ទាំង​លោក សម រង្ស៊ី ផង​នោះ បង្ហាញ​ថា កូន ៤​នាក់​ក្នុង​ចំណោម ៥​នាក់​របស់​លោក​នាយក​រដ្ឋមន្ត្រី គឺ​មាន​ទំនាក់ទំនង​ជាមួយ​ម្ចាស់​កាស៊ីណូ​ណាហ្គា ដែល​នៅ​ក្នុង​សារ​ទាំងនោះ​បង្ហាញ​ថា​មាន​ឈ្មោះ Tan Sri និង​លេខ​ទូរស័ព្ទ ហើយ​ពេល​ខ្លះ​ម្ចាស់​សារ​មួយ​នេះ​ហៅ​ខ្លួន​ឯង​ថា Uncle Chen ឬ Uncle Chen Naga ឬ Uncle Chenlipkeong Naga ឬ Chenlk Naga ឬ Chenlipkeong Naga ជាដើម នៅ​ពេល​ដែល​គាត់​ផ្ញើ​សារ​ទៅ​កាន់​កូនៗ​របស់​លោក ហ៊ុន សែន។

កូនៗ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង ៤​នាក់​ដែល​សារ​បែក​ធ្លាយ​បង្ហាញ​ថា មាន​ទំនាក់ទំនង​ជាមួយ​ថៅកែ​ណាហ្គា រួម​មាន​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត លោក ហ៊ុន ម៉ានី និង​អ្នកស្រី ហ៊ុន ម៉ាណា។

នៅ​ក្នុង​សារ​ដែល​កាស៊ីណូ​ណាហ្គា​វើល ផ្ញើ​ទៅ​កាន់​លោក ហ៊ុន ម៉ាណែត អ្នក​ផ្ញើ​ដែល​មាន​ឈ្មោះ​ថា Uncle Chenlipkeong Naga ឬ​ពូ Chenlipkeong Naga បាន​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ជួយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សំឡេង​នៃ​ការ​ប្រគំ​តន្ត្រី​ដែល​ធ្វើ​ឡើង​ដើម្បី​អបអរ​សាទរ​ទិវា ៧ មករា ដែល​នៅ​ក្បែរ​កាស៊ីណូ​នោះ មាន​សំឡេង​លាន់​ឮ​ខ្លាំង​រំខាន​ទៅ​ដល់​អតិថិជន​របស់​កាស៊ីណូ​ណាហ្គា​វើល។ អ្នក​ផ្ញើ​ឈ្មោះ ពូ Chenlipkeong Naga បញ្ជាក់​ប្រាប់​លោក ម៉ាណែត ថា ដោយសារ​តែ​ការ​រំខាន​នៃ​សំឡេង​ប្រគំ​តន្ត្រី​នោះ បាន​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត ហើយ​បាន​ចេញ​ពី​កាស៊ីណូ​ណាហ្គា​វើល។

ចំណែក​សារ​ទៅ​កាន់​លោក ហ៊ុន ម៉ានិត ម្ចាស់​សារ​ឈ្មោះ Chenlipkeong Naga ដដែល​បាន​សរសេរ​ពី​ការ​ណាត់​ជួប​ជាមួយ​លោក ហ៊ុន ម៉ានិត ពី​ការ​ផ្តល់​ព័ត៌មាន​ចុង​ក្រោយ​ពាក់ព័ន្ធ​ដី​នៅ​តំបន់​កោះ​ពេជ្រ ដី​នៅ​តាម​មាត់​ទន្លេ និង​ពី​ការ​រក​មធ្យោបាយ​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កាសែត​បរទេស​ឈ្មោះ Khmer Times ជាដើម។

រីឯ​សារ​ទៅ​កាន់​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ស្ពឺ វិញ ម្ចាស់​សារ​ឈ្មោះ Chenlipkeong Naga បាន​អរគុណ​លោក ហ៊ុន ម៉ានី ដែល​បាន​ជួយ​ក្នុង​រឿង​បកប្រែ និង​ពី​ការ​ណាត់​ជួប​គ្នា។ ក្រៅ​ពី​នេះ ម្ចាស់​សារ​ឈ្មោះ Chenlipkeong Naga ឬ Tan Sri ក៏​បាន​ប្រាប់​ឲ្យ​លោក ហ៊ុន ម៉ានី ជម្រាប​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ពី​បញ្ហា​មួយ​ដែល​ម្ចាស់​សារ​សរសេរ​អក្សរ​កាត់​ជា​ភាសា​អង់គ្លេស​ថា WEF។

ដោយឡែក​ចំពោះ​សារ​ផ្ញើ​ទៅ​កាន់​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ហ៊ុន ម៉ាណា កូន​ស្រី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នក​ផ្ញើ​ឈ្មោះ Chenlipkeong Naga បាន​សរសេរ​ពី​ការ​ណាត់​ជួប និង​ពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា។

ទោះ​ជា​យ៉ាង​ណា សារ​ដែល​លេច​ធ្លាយ​នេះ គឺ​ឃើញ​មាន​តែ​ម្ខាង ពោល​គឺ​ពី​អ្នក​ដែល​សរសេរ​ទៅ​កាន់​កូនៗ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មិន​ឃើញ​ពួក​គេ​ឆ្លើយតប​វិញ​ទេ។

កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន ម៉ានិត គឺ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​នៅ​ក្រសួង​ការពារ​ជាតិ។ ចំណែក​លោក ហ៊ុន ម៉ានី គឺ​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខណៈ​ដែល​អ្នកស្រី ហ៊ុន ម៉ាណា គឺ​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ម្នាក់​នៅ​កម្ពុជា។

បើ​ទោះ​ជា​កូនៗ​លោក ហ៊ុន សែន មាន​តួនាទី​នៅ​ក្នុង​ជួរ​យោធា ឬ​រដ្ឋាភិបាល​ក្តី កន្លង​ទៅ​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) រក​ឃើញ​ថា កូនៗ​លោក ហ៊ុន សែន សុទ្ធតែ​មាន​មុខ​ជំនួញ​នៅ​ក្នុង​ដៃ និង​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក​ជាច្រើន។ គ្លបល វីនេស ប៉ាន់​ប្រមាណ​ថា ទ្រព្យ​សម្បត្តិ​ដែល​គ្រួសារ​ត្រកូល ហ៊ុន មាន​គឺ​ចន្លោះ​ពី ៥០០​លាន​ដល់ ១​ពាន់​លាន​ដុល្លារ​ឯណោះ។

មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល ៨​ថ្ងៃ​ហើយ​ដែល​អាស៊ីសេរី​បាន​ដាក់​លិខិត​ទៅ​កាន់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​សារ​បែក​ធ្លាយ ក្នុង​នោះ​ក៏​រួម​មាន​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយតប​នោះ​ទេ។

ចំណុច​គួរ​ឲ្យ​សម្គាល់​មួយ​នៅ​ក្នុង​សារ​ទៅ​កាន់​លោក ហ៊ុន ម៉ានិត កូន​ប្រុស​ទី​២ របស់​លោក ហ៊ុន សែន ម្ចាស់​សារ​ឈ្មោះ Chenlipkeong Naga បាន​ប្រាប់​លោក ហ៊ុន ម៉ានិត ថា យក​ល្អ​កុំ​និយាយ​ច្រើន​ពេក​តាម​ទូរស័ព្ទ ហើយ​ថា​មាន​រឿង​អី គឺ​គួរ​តែ​ជួប​ផ្ទាល់។ បើ​សិន​ជា​សារ​នេះ​ជា​ការពិត​មែន​នោះ វា​បង្ហាញ​ឲ្យ​ឃើញ​ថែម​ទៀត​ថា នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន មិន​ត្រឹម​តែ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស អ្នក​ឃ្លាំ​មើល​សង្គម បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​ទេ ដែល​បារម្ភ​ពី​ការ​លួច​ថត​សំឡេង ឬ​ថត​សារ​ឆ្លងឆ្លើយ សូម្បី​តែ​អ្នក​ជំនួញ​ក៏​កំពុង​បារម្ភ​ពី​បញ្ហា​នេះ​ដែរ។

ករណី​បែក​ធ្លាយ​សំឡេង​សន្ទនា ឬ​សារ​ឆ្លើយឆ្លង​ឯកជន​នេះ កន្លង​ទៅ អ្នក​ឃ្លាំ​មើល​ព្រឹត្តិការណ៍​សង្គម​កម្ពុជា តែង​ទទូច​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ទប់ស្កាត់ និង​ស្វែងរក​អ្នក​ដែល​បញ្ចេញ​សារ​ឯកជន​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ប៉ុន្តែ​អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​ពុំ​សូវ​ចាប់​អារម្មណ៍​នឹង​បញ្ហា​នេះ​ឡើយ។ អ្នក​ច្បាប់​ចាត់​ទុក​ថា ការ​លួច​ថត​ការ​សន្ទនា​ឯកជន​របស់​គេ​យក​មក​ផ្សព្វផ្សាយ គឺ​ជា​ការ​រំលោភ​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​បំពាន​លើ​សិទ្ធិ​ឯកជន ដែល​រដ្ឋ​មាន​តួនាទី​ការពារ និង​ទទួល​ខុស​ត្រូវ៕

3 comments:

Anonymous said...

Pourk Ah Chor prey family.

Anonymous said...

Whatever Ah Kwack Hun Sen and Ah Kwen Heng Samrin do have backfired and exposed the C Porng Party CPP's desperation to cling on to power.

But the time is up for the CPP. One way or another, 2018 will be the end of Ah Kwack era and the end of Yuon's dominance over Cambodia.

Anonymous said...

Yes, pourk ah aing dam-loung youn. They will be gone soon or later. Look at me ka chhrouk dou mer and the whole hun shit physically/mentally obese with ong Ho's sperm.