Saturday, 11 March 2017

ក្រុម​គ្រួសារ​លោក​កែម​ ឡី​ មិន​ជឿ​លើ​ភស្តុ​តាង​របស់​តុលាការ​


ដោយ៖ ជុំ ជោគជាតា | ថ្ងៃទី 10 មិនា 2017
wmc

​ពី​រស​ប្តា​ហ៍​មុន​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ស្តី​ពី​ការ​កាត់ទោស​ជនសង្ស័យ​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ សមាជិកគ្រួសារ​និង​សហការី​របស់​លោក​កែម​ ឡី​ បាន​ប្រតិកម្ម​ចំពោះ​ភស្តុ​តាង​ដែល​តុលាការ​បាន​បង្ហាញ​។​
​មន្ត្រី​សង្គម​ស៊ី​វិល​មាន​ទស្សន​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ​។​

សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។
សាកសពលោកបណ្ឌិតកែម ឡី ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០កក្ដដា កន្លងទៅ។



​កញ្ញា​ ជុំ​ ជោគ​ជាតា​ ជូនសេចក្ដីរាយការណ៍​ដូច​តទៅ​៖

ភ្នំពេញ៖ ប្អូនប្រុស​បង្កើត​និង​សហការី​ជិត​ស្និ​ទ​របស់​បណ្ឌិត​កែម​ ឡី​ សង្ស័យ​លើ​ភស្តុ​តាង​ជា​គ្លី​ប​វី​ដេ​អូ​ដែល​ដាក់​បង្ហាញ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ការ​កាត់ទោស​ជនជាប់សង្ស័យ​ក្នុង​ការ​សម្លាប់​អតីត​អ្នកវិភាគ​សង្គម​និង​នយោបាយ​រូប​នេះ​។​



សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី ​២​ខែ​មិ​នា​ បាន​កាត់ទោស​ជួប​ សម្លាប់​ ដែល​ជា​ជនសង្ស័យ​ថា​ ជា​ឃាតករ​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​
​ក្នុង​គ្លី​ប​វី​ដេ​អូ​រយៈពេល​ជាង​ដប់​នាទី​ ជួប​ សម្លាប់​ ត្រូវ​គេ​មើលឃើញ​ពីក្រោយ​ខ្នង​និង​មានការ​បង្ហាញ​កាំភ្លើងខ្លី​។ ​ប៉ុន្តែ​ មជ្ឈដ្ឋាន​មួយ​ចំនួន​យល់​ថា ​វី​ដេ​អូ​នេះ​ មិន​មាន​រូបភាព​ច្បាស់​ ​ហើយ​ មិន​បង្ហាញ​ចំណុច​ជាក់ស្តែង​ ។​

វី​ដេ​អូ​គ្លី​ប​នេះ​ ដែល​តុលាការ​អះអាង​ថា​យក​ចេញពី​កា​ម៉េ​រា​សុវត្ថិភាព​ក្នុង​ស្តា​ម៉ាត​ របស់​ស្ថានីយ៍​ប្រេងឥន្ធនៈ​បូក​គោ​ ដែល​ជាទី​លោក​កែម​ ឡី​ ត្រូវ​បាញ់​សម្លាប់ ​។​

​លោក​កែម​ រិ​ទ្ធី​សិទ្ធ​ ប្អូនបង្កើត​របស់​លោក​កែម​ ឡី​ មិន​ជឿ​លើ​វី​ដេ​អូ​គ្លី​ប​នោះ​ទេ​ ដោយសារ​លោក​ឃើញ​ថា​ ជួប​សម្លាប់​ដែល​ជា​ជនសង្ស័យ ​និង​ជនសង្ស័យ​ក្នុង​វី​ដេ​អូ​គ្លី​ប​ មាន​ភិនភាគ​ខុស​គ្នា​ ។​​

កែម រិទ្ធីសិទ្ធ ៖ « យើងមើលឃើញនៅក្នុងវីដេអូកាំមេរ៉ានោះ វាមានការខុសគ្នា ។ រូបដែលគេបញ្ចាំងនៅស្ដាម៉ាតចំហៀងនោះ  វាមានរូបសង្ហារ ហើយខោរៀងសរបន្ថិច មិនខ្មៅទេ ស្បែកជើងនឹងពណ៌សរ ហើយជួបសម្លាប់យើងមើលឃើញទៅ ខោហ្នឹងខ្មៅ ហើយស្បែកជើងហ្នឹងក៏ខ្មៅដែរ»។

​ដូច​គ្នា​នេះ​ លោក ​មួ​ង​ សូ​នី​ ប្រធាន​សមាគម​សម្ព​ន្ធ័​និស្សិត​បញ្ញា​វ​ន្ត័​ខ្មែរ​ និង​ជា​កូនសិស្ស​របស់លោក កែម ឡី បានលើកឡើងថា ​វីដេអូដែលគេបានបញ្ចេញនោះ មាន​​រូបភាព​មិន​ច្បាស់ និង​ពិបាក​ចំណាំ​ ។​

លោក ​មួ​ង​ សូ​នី​ ៖ «ពេលដែលឃាតករនៅក្នុងម៉ាតហ្នឹងគាត់បាញ់ ឃើញថាអាក់ៗ យើងមើលទៅដូចឥតដឹងថាជានរណាច្បាស់លាស់ជាអ្នកបាញ់ទេ ហើយមួយទៀតយើងឃើញថា នៅស្ដាម៉ាតហ្នឹងមានកាំមេរ៉ាជាច្រើន ហេតុអីបានជាមិនយកកាំមេរ៉ាទាំងអស់នោះមកបញ្ចាំងវិឱ្យឃើញ »។

​លោក​បណ្ឌិត ​កែម​ ឡី​ អ្នកវិភាគ​ដែល​មិន​សំចៃមាត់​ ត្រូវ​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី ១០ ​ខែកក្កដា ឆ្នាំ២០១៦​ នៅ​ពេល​ដែល​លោក​កំពុង​ស្ថិត​ក្នុង​ស្តា​ម៉ាត​ នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ ត្រង់​ចំណុច​ភ្លើងស្តុប​បូកគោ​ ខ​ណ្ឌ័​ចំការមន​ ក្រុងភ្នំពេញ​។​

​ភ្លាមៗ​នោះ ​ជនសង្ស័យ​ជា​ឃាតករ​ត្រូវ​បាន​ចាប់ខ្លួន​។​ ហើយ​ជួប​សម្លាប់​ដែល​ទើបត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​បាន​សារភាព​ថា​ខ្លួន​សម្លាប់​លោក​កែម​ ឡី​ ដោយសារ​លោក​កែម​ ឡី​ ជំពាក់​បំណុល​ខ្លួន​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក​។​

​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី
​លោក​ ជួប​ សម្លាប់​ ដែល​អះអាង​ខ្លួនឯង​ថា​ ជា​ខ្មាន់កាំភ្លើង​ បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី



នៅ​ក្នុង​សវនាការ​កាលពី​ដើមខែ​នេះ​ ជួប​ សង្ស័យ​ បាន​ទទួលស្គាល់​ថា​ខ្លួន​បាន​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​មូលហេតុ​ខាងលើ​នេះ​។​

សេចក្តី​អត្ថាធិប្បាយ​របស់​សមាជិកគ្រួសារ​និង​សហការ​រី​របស់​លោក​កែម​ ឡី​ ធ្វើ​ឡើង​ពី​រស​ប្តា​ហ៍​ប៉ុណ្ណោះ​មុន​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​។​សាលក្រម​ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៣​ខែ​មិ​នា​នេះ​។​

​ជុំវិញរឿងនេះដែល អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ​មិន​អាច​សុំការឆ្លើយតប​បាន​នោះទេ នៅ​ថ្ងៃ​សុក្រ​នេះ ​។​

​ដោយឡែក​ លោក ​មឿ​ន​ តុលាការ​ជំរុញ​ឲ្យ​តុលាការ​បង្ហាញ​វី​ដេ​អូ​គ្លី​ប​ទាំងស្រុង​ដើម្បី​ឲ្យ​សាធារណជន​វិនិច្ឆ័យ​ដោយសារ​តែ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មាន​អត្តសញ្ញាណ​មិន​ច្បាស់លាស់​ ហើយ​ជនសង្ស័យ​ច្បាស់​ជា​មាន​បក្សពួក​បន្ថែម​ទៀត ​៕

1 comment:

Anonymous said...

When Mr Kem ley was killed, there was no forensic team there to find any incriminated evidence but only some monkeys in the police uniform walking around doing monkey business.