Tuesday, 21 March 2017

មន្រ្តី​រដ្ឋាភិបាល​កម្ពុជា រក្សា​ជំហរ​ប្តឹង​យុវជន​ដែល​ប្រមាថ​សព​លោក សុខ អាន ទោះ​បី​មាន​ការ​សុំទោស


ដោយ វ៉ា សំណព្វ 21/03/2017 21/03/2017

media


យុវជន ហៃ វណ្ណា សរសេរ​សារ​បង្ហោះ​នៅ​លើ​ហ្វេសបុក​ដោយ​សុំ​ឲ្យ​វិញ្ញាណក្ខ័ន្ធ​សព​លោក សុខ អាន ទៅ​កាន់​ឋាននរក។

មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន មិន​ទទួល​យក​ការ​សុំទោស​ពី​យុវជន ហៃ វណ្ណា ដែល​ប្រមាថ​សព​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន នោះ​ទេ បើ​ទោះ​បី​ជា​យុវជន​រូប​នេះ បាន​ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ​ហើយ​ក្តី។ លោក ផៃ ស៊ីផាន បាន​អះអាង​ថា លោក​នៅ​តែ​រក្សា​ជំហរ​ប្តឹង យុវជន​ ហៃវណ្ណា ទៅ​កាន់​តុលាការ ដើម្បី​ការពារ​កិត្តិយស​សព​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ ទំព័រ​ហ្វេស​បុក​របស់ យុវជន ហៃ វណ្ណា ដែល​រង​ការ​ព្រមាន​ប្តឹង​ពី​លោក ផៃ ស៊ីផាន មិន​ដំណើរ​ការ​នោះ​ទេ បន្ទាប់​ពី​ការ​បែក​ធ្លាយ​លិខិត​សុំ​ទោស​ជា​សាធារណៈ​នេះ។

លិខិត​សុំទោស​ជា​សាធារណៈ​របស់​យុវជន ហៃ វណ្ណា ត្រូវ​បាន​គេ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ២១​មីនា​នេះ បន្ទាប់​ពី​មាន​ការ​ព្រមាន​ប្តឹង​ពី​លោក ផៃ ស៊ីផាន រដ្ឋលេខា​ធិការ​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី។ យោង​តាម​លិខិត​សុំទោស ចុះ​ថ្ងៃ​ទី ២០​មីនា ពី​ខេត្ត​ឈិបាក់ ប្រទេស​ជប៉ុន​ដោយ​មាន​ការ​ចុះ​ហត្ថលេខា​ពី​យុវជន​រូប​នេះ បាន​បង្ហាញ​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជ្រុល​ជ្រួស​លើ​ការ​សរសេរ​ទាំង​ឡាយ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សព ក្រុម​គ្រួសារ និង​រាជរដ្ឋា​ភិបាល​កម្ពុជា។ យុវជន​រូប​នេះ បាន​សុំ​ការ​អធ្យាស្រ័យ​ពី​ក្រុម​គ្រួសារ​សព និង​រាជរដ្ឋា​ភិបាល​កម្ពុជា ចំពោះ​កំហុស​ឆ្គង​ទាំង​នេះ។


ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ផៃ ស៊ីផាន ដែល​ជា​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ផង​នោះ បាន​ប្រកាន់​ជំហរ​ថា លោក​នឹង​មិន​ទទួល​យក​ការ​សុំទោស​នេះ​ទេ​។ បើ​តាម​លោក ផៃ ស៊ីផាន លោក​នឹង​បន្ត​ប្តឹង​យុវជន​រូប​នេះ​ទៅ​កាន់​តុលាការ ដើម្បី​ការពារ​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​សព​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន។ បើ​តាម​គម្រោង ក្រុម​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ក្នុង​ពេល​ឆាប់ៗ​នេះ។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​ ១៩​មីនា លោក ផៃ ស៊ីផាន បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ប្តឹង​យុវជន​ហៃ វណ្ណា ដែល​គេ​ដឹង​ថា ជា​អ្នក​គាំ​ទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​រស់​នៅ​នឹង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ជប៉ុន បន្ទាប់​ពី​យុវជន​រូប​នេះ បាន​សរសេរ​សារ​បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​ដោយ​សុំ​ឲ្យ​វិញ្ញាណក្ខ័ន្ធ​សព​លោក សុខ អាន ទៅ​កាន់​ឋាននរក។ ការ​សរសេរ​សារ​នោះ បាន​ធ្វើ​ឡើង នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​ទទួល​មរណភាព កាល​ពី​ថ្ងៃ​ទី ១៥ មីនា ដោយ​រោគា​ពាធ ក្នុង​ជន្មាយុ ៦៦ឆ្នាំ។

លោក ផៃ ស៊ីផាន ដែល​តាំង​នាម​ជា​មន្រ្តី​រាជការ​នៃ​គណបក្ស​កាន់​អំណាច បាន​ចាត់​ទុក ការ​សរសេរ​របស់​លោក ហៃ វណ្ណា ថា​មិន​ត្រឹម​តែ​ប្រមាថ​ទឹក​ភ្នែក​រាប់​លាន​នាក់​នៃ​មន្រ្តី​ក្នុង​ជួរ​រាជរដ្ឋា​ភិបាល​កម្ពុជា​នោះ​ទេ តែ​ក៏​ជា​ការ​ប្រមាថ​ទឹក​ភ្នែក​ប្រជា​ពលរដ្ឋ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទឹក​ភ្នែក​របស់​ឥស្សរជន​ជាន់​ខ្ពស់​បរទេស​ក៏​ថា​បាន។ ពួក​គេ ដែល​សុទ្ធ​តែ​បាន​សម្តែង​មរណទុក្ខ​ក្រៀម​ក្រំ​ចំពោះ​ការ​បាត់​បង់​ឥស្សរជន​ជាន់​ខ្ពស់​របស់​គណបក្ស និង​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​ត្រឹម​តែ​ជា​ធនធាន​ជាតិ​របស់​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ធនធាន​នៅ​ក្នុង​មនុស្ស​ជាតិ​ផង​ដែរ។

អ្វី​ដែល​ជា​ការ​កត់​សំគាល់ បន្ទាប់​ពី​ការ​បែក​ធ្លាយ​លិខិត​សុំទោស​ជា​សាធារណៈ​របស់​យុវជន​ហៃ វណ្ណា នៅ​ថ្ងៃ​នេះ ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក (Vanna Hay) ដែល​មាន​ចំនួន​អ្នក (Like) ជាង ១០​ម៉ឺន​នាក់​នោះ ក៏​មិន​មាន​ដំណើរ​ការ​ទៀត​នោះ​ដែរ៕

3 comments:

Anonymous said...



យួនប្រមាថស្តេចផែនដី ហើយព្រះមហាក្សត្រអំពាវនាវអោយរដ្ឋភិបាលចាត់វិធានការមួយលើកជាពីរលើក ប៉ុន្តែគ្មានអាឆ្កែណាមួយហ៊ានព្រុសជាមួយយួនសោះ ខ្លាំងបានតែជាមួយខ្មែរសុីសាច់ ហុតឈាម អង្គៀមឆ្អឹង ចំជាពួកអាឆ្កែបំបង់បាយមែន។



Anonymous said...

Sok An has reincarnated as a chicken egg already. He will be grown up as a rooster and fight for his children to enjoy their life.

Anonymous said...

Ah C fart is a dumb ass. Sok an is a king of hell? No one give a shit for ah hun sen team.
Is the prison too full? how the govt. can feed those prisoners? pourk ah sen have dementia, nothing to do better than hate.