Wednesday, 29 March 2017
ជនជាតិវៀតណាមនៅកំពង់ឆ្នាំងខ្លះមិនចង់ឡើងរស់នៅលើគោក
ដោយ ជិន ជេដ្ឋា
2017-03-29
ផ្ទះបណ្ដែតទឹកដែលភាគច្រើនជាជនជាតិវៀតណាម នៅតំបន់ផ្សារក្រោម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ រូបថតថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។ RFA/Chin Chetha
RFA/Chin Chetha
ជនអន្តោប្រវេសន៍វៀតណាម ដែលស្នាក់នៅលើផ្ទៃបឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ខ្លះ អល់អែកមិនចង់ឡើងរស់នៅលើគោកតាមការអំពាវនាវរបស់អាជ្ញាធរកម្ពុជា។ មន្ត្រីអង្គការការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ស្វាគមន៍វិធានការបន្លាស់ទីអ្នកភូមិបណ្ដែតទឹករាប់ពាន់គ្រួសារឲ្យឡើងរស់នៅលើគោកនៅពេលនេះ ដើម្បីបញ្ចៀសការបញ្ហាបំពុលទឹក និងប៉ះពាល់ធនធានមច្ឆាជាតិ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង កំពុងចលនាឲ្យអ្នកភូមិបណ្ដែតទឹក ដែលភាគច្រើនជាជនជាតិវៀតណាម នៅតំបន់ផ្សារក្រោម ឆ្នុកទ្រូ និងតំបន់កំពង់ប្រាសាទ ឲ្យឡើងរស់នៅលើគោកតាមលទ្ធភាពផ្សេងៗ។ ប៉ុន្តែអ្នកភូមិភាគច្រើនត្អូញត្អែរថា ពួកគេមិនអាចរកទិញ ឬជួលដីសម្រាប់រស់នៅនោះទេ ម្យ៉ាងពួកគេមានជីវភាពក្រីក្រ ពឹងផ្អែកលើមុខរបរនេសាទតិចតួច និងខ្លះធ្វើជាកម្មករតាមទូកនេសាទប៉ុណ្ណោះ។
កំពុងអង្គុយជក់បារី និងផឹកទឹកតែនៅក្នុងផ្ទះបណ្ដែតទឹក ជាមួយជនជាតិវៀតណាម ជិត ១០នាក់ផ្សេងទៀត លោក ច្រឹង យ៉ាំងរស់ ថាលោកមិនប្រកែកតវ៉ានឹងអាជ្ញាធរមានសមត្ថកិច្ចនោះទេ ប៉ុន្តែលោកពុំមានលុយកាក់ ឬមធ្យោបាយផ្សេងទៀត ដើម្បីត្រៀមខ្លួនឡើងរស់នៅលើគោកនោះទេ។ លោកថា ជម្រើសចុងក្រោយអាចនឹងចេញទៅវៀតណាម ឬទ្រាំរស់នៅកម្ពុជា តាមស្ថានភាពជាក់ស្ដែង៖ «បងប្អូនខ្វះខាតសម្បើមណាស់... និយាយត្រង់តែម្ដង! នៅពេលណាគិតពេលហ្នឹងសិនទៅ យើងអត់លុយអត់ឡើងទៅជាមួយគេបាន យើងត្រូវទៅ លួចទៅ។ ...មិនដឹងទៅណាទេ កន្លែងណារស់បានចេះតែទៅៗ បើថាទៅវៀតណាម និងខ្លះគេមិនទៅគេនៅតាមដងទន្លេដងទន្លេ ចេះតែរស់ៗទៅ»។
ចំណែកលោកស្រី ង្វៀង ធីភឿង បញ្ជាក់ថា គ្រួសារលោកស្រី និងអ្នកភូមិជាច្រើនទៀតនឹងជួបការលំបាក បើត្រូវឡើងទៅរស់នៅលើគោក និងឆ្ងាយពីទន្លេដែលជាទីដាក់ទូក និងបែរត្រីពួកគេនោះ៖ «បងប្អូនឲ្យឡើងត្រូវឡើងហើយ តែអត់មានលុយទិញដីទេ ក្រចង់ងាប់ ប្ដីទៅធ្វើកម្មករគេ។ ខ្ញុំធ្លាប់រស់នៅលើទឹក អត់ធ្លាប់ឡើងលើគោកទេ ឥឡូវខ្ញុំចង់រស់នៅលើទឹកហ្នឹងហើយ»។
អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររៀបចំផ្ទះបណ្ដែតទឹកនៅតំបន់ផ្សារក្រោម លោក ស៊ុន សុវណ្ណារិទ្ធិ អះអាងថា គម្រោងរៀបចំសណ្ដាប់ធ្នាប់ និងអភិវឌ្ឍច្រាំងទន្លេផ្សារក្រោម កំពុងដំណើរការ ហើយអ្នកភូមិបណ្ដែតទឹកនៅតំបន់នេះនឹងចាប់ផ្ដើមផ្លាស់ទីនៅចុងឆ្នាំ២០១៧ ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ២០១៨ ដោយគេកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើគោកសិន៖ «អាបន្លាស់ទីហ្នឹងចេញពីផ្សារថ្មីកំពង់ឆ្នាំង ទៅ ប្រហែលជាង ១គីឡូម៉ែត្រទេ អ៊ីចឹងយើងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធភ្ជាប់ពីផ្សារទៅឲ្យកន្លែងគាត់។ យើងកំពុងសិក្សាកន្លែងហ្នឹង យើងមានដីហើយអស់ហើយ។ យើងអនុវត្តផែនការ យើងគោរពច្បាប់ភូមិបាលរបស់យើង ហើយមួយទៀតគឺច្បាប់អន្តោប្រវេសន៍ដែលគ្រប់គ្រងដោយអគ្គ»។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) ប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ ដែលធ្វើការជាប់ជាមួយនឹងក្រុមជនជាតិវៀតណាម ដែលរស់នៅតាមភូមិបណ្ដែតទឹកទាំងនេះ ថ្លែងថា អាជ្ញាធរគួរសិក្សាច្បាស់លាស់មុននឹងបន្លាស់ទីអ្នកភូមិដើម្បីកុំឲ្យប៉ះពាល់សិទ្ធិមនុស្ស ហើយអាចរំដោះទឹកទន្លេចេញពីការបំពុលដោយសារសកម្មភាពរស់នៅរបស់អ្នកភូមិទាំងនេះ៖ «មនុស្សត្រូវមានសិទ្ធិ សិទ្ធិរស់រានមានជីវិត មានទីជម្រកគ្រប់គ្រាន់ សម្រាប់ពួកគាត់។ អ៊ីចឹងទេបើយល់ថា ពួកគាត់ជាអន្តោប្រវេសន៍ស្របច្បាប់ហើយ គួរតែដោះស្រាយរកទីកន្លែងឲ្យគាត់ស្នាក់នៅ និងមុខរបរសមរម្យ»។
របាយការណ៍ស្ថិតិជនជាតិវៀតណាម ប្រចាំខែកុម្ភៈ ឆ្នាំ២០១៧ របស់ការិយាល័យគ្រប់គ្រងការស្នាក់នៅនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញថា នៅទូទាំងខេត្តមានជនជាតិវៀតណាម ចំនួន ២.០៣៤គ្រួសារ ហើយទីតាំងដែលជនជាតិវៀតណាម និយមរស់នៅច្រើនជាងគេ គឺលើផ្ទៃទឹកក្នុងក្រុងកំពង់ឆ្នាំង មាន ៧៥៥គ្រួសារ ស្រុកបរិបូរណ៍ ៨០៦គ្រួសារ និងស្រុកកំពង់ត្រឡាច ២០២គ្រួសារ៕
Subscribe to:
Post Comments (Atom)
5 comments:
Stop drinking and eating Yuon's shits in the lakes and rivers.
Send them back to Vietnam is the right answer to this disgusting problem.
10: 40 pm
Totally agreed !!!
Wake up and stop drinking Vietnamese's urine and Teuk Ktis Yuon (Yuon's sperm).
Stop being cruel or God will continue to punish you. Why can't you be nice for a change?
9:19 am
Tell that to Yuon expansionist Hanoi low life mites !!!
Post a Comment