Monday 27 March 2017

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល​ថា​លោក ហ៊ុន សែន មាន​ស្នាដៃ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ប៉ុន​មហា​មេឃ



Reader: ចង់តែទេ អាលេវអើយ ខ្មែរវាមានសិទ្ធិមនុស្សប៉ុនមហាមេឃ បានន័យថាម្តេចទៅ ណាអាលេវ?? មិនយល់ទេវើយ បើអាញ់ឃើញតែជេរ អង្គការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ រាលតែថ្ងៃ ហើយថានឹងបិទទីស្នាកការនោះទៀតផង នេះមកពីសិទ្ថិមនុស្ស វាប៉ុនមហាមេឃ បានន័យថា អង្គការសហប្រជាតិ ក៍មិនស្មើររបស់ អាគុកដែរ អាលេវអើយអាញ់សុំខ្មាស់តែម្តងហើយវើយ គេថាមួយស្រុកមានមួយដែរ វើយ តែបើយួនមកចូលពេញស្រុក យកដី តាមចិត្ត គ្រាន់តែហាមាត់ មិនហ៊ានផង អស្ចារ្យមែន អាលេវ។...

>>>

ដោយ រាជ វិញ្ញូ
2017-03-27

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី (រូប​កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី (រូប​កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
 RFA/Cheu Sideth



ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល ថ្លែង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ស្នាដៃ​ការពារ និង​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ធំធេង​ប៉ុន​មហា​មេឃ តែ​គ្មាន​នរណា​មើល​ឃើញ និង​ផ្ដល់​ពាន​រង្វាន់​ឡើយ បែរ​ជា​នាំ​គ្នា​និយាយ​បន្តុះបង្អាប់​ទៅ​វិញ។

ការ​ថ្លែង​បែប​នេះ ដើម្បី​ឆ្លើយតប​ទៅ​ក្រុម​សមាជិក​សភា​អាស៊ាន​មួយ​ក្រុម ដែល​រក​ឃើញ​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​ការ​រំខាន​យាយី​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា កំពុង​រុញ​ច្រាន​ឲ្យ​របប​លទ្ធិប្រជាធិបតេយ្យ​រំកិល​ដល់​មាត់​ទ្វារ​មរណៈ។



មន្ត្រី​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស ចាត់​ទុក​ក្រុម​សមាជិក​សភា​អាស៊ាន​មួយ​ក្រុម កាល​ពី​ថ្ងៃ​ទី​២០ មីនា ដែល​បាន​ចេញ​របាយការណ៍​ស្ដីពី សំឡេង​ជួង​មរណៈ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​ជា​ការ​ចេញ​របាយការណ៍​ខុស​ពី​ការពិត ហើយ​ក្រុម​សមាជិក​សភា​អាស៊ាន​ទាំងនេះ​គ្រាន់​តែ​ជា​ក្រុម​ដ៏​តូច​មួយ ដែល​មិន​តំណាង​ឲ្យ​ក្របខ័ណ្ឌ​សភា​អាស៊ាន​ដែល​គេ​ទទួល​ស្គាល់​ឡើយ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា លោក កែវ រ៉េមី ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២៧ មីនា ថា រយៈពេល​កន្លង​ទៅ កម្ពុជា មិន​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ជុំវិញ​បញ្ហា​សិទ្ធិ​មនុស្ស​ឡើយ បើ​ទោះ​ជា​ដឹង​ថា​ប្រទេស​ជា​សមាជិក​អាស៊ាន​ខ្លះ​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ការ​វាយ​តំណាងរាស្ត្រ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាង​កម្ពុជា ក្ដី។

លោក​បន្ត​ថា ពាក់ព័ន្ធ​បញ្ហា​សិទ្ធិ​មនុស្ស គឺ​អាស្រ័យ​លើ​ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និង​សេដ្ឋកិច្ច​របស់​ប្រជាជន​នៃ​ប្រទេស​នីមួយៗ និង​មិន​អាស្រ័យ​លើ​ស្តង់ដារ​សិទ្ធិ​មនុស្ស​នៃ​ប្រទេស​ណា​មួយ ដែល​ប្រទេស​មួយ​ទៀត​ត្រូវ​យក​គំរូ​តាម​ឡើយ។

លោក កែវ រ៉េមី ក៏​បាន​អួត​សរសើរ​ពី​ស្នាដៃ​ប៉ុន​មហា​មេឃ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រំដោះ​ប្រជាជន​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម និង​ការ​ធ្វើ​នយោបាយ​ឈ្នះៗ​ដើម្បី​រក្សា​សុខ​សន្តិភាព និង​ស្ថិរភាព​នៅ​ក្នុង​ប្រទេស ដែល​ជា​ការ​ស្រោចស្រង់​ឡើង​វិញ​នូវ​សិទ្ធិ​រស់​រាន​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ៖ «»។

ប្រតិកម្ម​ច្រាន​ចោល​របាយការណ៍​របស់​សមាជិក​សភា​អាស៊ាន និង​បង្អួត​មក​វិញ​នូវ​ស្នាដៃ​ការពារ​សិទ្ធិ​មនុស្ស​របស់​លោក ហ៊ុន សែន ដ៏​ធំធេង​នៅ​ពេល​នេះ បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) មក​ពី​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ ជាដើម បាន​ចេញ​ផ្សាយ​របាយការណ៍​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២០ មីនា ដែល​ជា​របាយការណ៍​ចងក្រង និង​វិភាគ​លើ​ការ​វាយ​ប្រហារ​សមាជិក​សភា ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ និង​ចុង​ក្រោយ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​អាច​រំលាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា ថា​ប្រៀប​ដូចជា​អាវុធ​ដ៏​គ្រោះថ្នាក់​មួយ​ចាក់​សម្លាប់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ចាប់​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​មាន​ការ​វាយ​បង្ក្រាប និង​ការ​បាញ់​សម្លាប់​កម្មករ​តវ៉ា​អហិង្សា​ទាមទារ​ដំឡើង​ប្រាក់​ខែ ការ​បង្ក្រាប​លើ​ក្រុម​តវ៉ា​គណបក្ស​ប្រឆាំង​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​វាយ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​កណ្ដាល​ថ្ងៃ​ត្រង់​នៅ​ខាង​មុខ​រដ្ឋសភា ជាដើម គឺ​សុទ្ធសឹងតែ​ជា​ព្រឹត្តិការណ៍​ធំៗ​នាំ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កាន់​តែ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​នៅ​លើ​ឆាក​ជាតិ និង​អន្តរជាតិ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត ថ្លែង​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​ការ​ចេញ​មុខ​ច្រាន​ចោល​របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ពី​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ពេល​នេះ​ឡើយ ព្រោះ​វា​ជា​វប្បធម៌​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​តែង​រិះគន់​បក​វិញ​ថា​ជា​របាយការណ៍​លម្អៀង និង​មាន​និន្នាការ​នយោបាយ នៅ​ពេល​មាន​អង្គការ​អន្តរជាតិ និង​សហគមន៍​អន្តរជាតិ និយាយ​ដល់​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​យល់​ឃើញ​របស់​លោក អំ សំអាត គឺ​របាយការណ៍​មួយៗ គឺ​តែង​មាន​ការ​សំអាង​ទៅ​លើ​ការ​រក​ឃើញ និង​សង្កេត​ឃើញ ដែល​រដ្ឋាភិបាល​គួរ​តែ​យក​មក​គិត​ពិចារណា៖ «»។

របាយការណ៍​ពី​សមាជិក​សភា​អាស៊ាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​នាំ​ឲ្យ​ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី លាលែង​ពី​ប្រធាន​បក្ស គឺ​ជា​បរិបទ​បង្ក្រាប​ថ្មី​មក​លើ​អ្នក​ប្រឆាំង ហើយ​ការ​វាយ​ដំ​សមាជិក​សភា សង្គម​ស៊ីវិល​ដែល​រិះគន់​រដ្ឋាភិបាល គឺ​ជា​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​អ្នក​និយាយ​ប្រឆាំង​រដ្ឋាភិបាល។ សកម្មភាព​បែប​នេះ នាំ​ឲ្យ​អន្តរាយ​ដល់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ ហើយ​នាំ​ឲ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ផ្ដាច់ការ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ លោក សូ ចន្ថា យល់​ថា របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដែល​ចេញ​ផ្សាយ ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា។ លោក​ថ្លែង​ថា ប្រសិន​បើ​ស្ថានភាព​នយោបាយ​ត្រូវ​បាន​គេ​រំលោភ និង​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ នឹង​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​កម្ពុជា ត្រូវ​បាត់បង់​នៅ​លើ​ឆាក​អន្តរជាតិ៖ «»។

អ្នក​វិភាគ​នយោបាយ​បញ្ជាក់​ថា ប្រសិន​បើ​ការ​លើក​ឡើង​របស់​អន្តរជាតិ អាច​ជា​ផល​ចំណេញ​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ រដ្ឋាភិបាល​គួរ​ធ្វើ​ការ​កែប្រែ​ដើម្បី​ឲ្យ​សមស្រប​ទៅ​នឹង​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ និង​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស៕

2 comments:

Anonymous said...

Now, Ah Nguyen Cao Ky Keo Remy is the President of the Human Right Committee.

Are we still not clear that Cambodia belongs to Yuon?

Men Saman who brewed by Yuon since she was a child is holding an important post in the government.

If Ah Kwack Hun Sen dissolves the CNRP, Khmer people must wake up and march peacefully around the country condemning this savage action committed by Hun Sen and Yuon. Failing to make the protest means the end of Cambodia. If we don't do this time (right after the CNRP's dissolution), when will we have a JUST CAUSE to make a demonstration?

Just remember that we cannot liberate our country from Yuon without losing some people. But we have to choose the right time and circumstance to do so in order to get support from the international community.

Anonymous said...

ចង់តែទេ អាលេវអើយ ខ្មែរវាមានសិទ្ធិមនុស្សប៉ុនមហាមេឃ បានន័យថាម្តេចទៅ ណាអាលេវ??
មិនយល់ទេវើយ បើអាញ់ឃើញតែជេរ អង្គការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ រាលតែថ្ងៃ ហើយថានឹងបិទទីស្នាកការនោះទៀតផង នេះមកពីសិទ្ថិមនុស្ស វាប៉ុនមហាមេឃ បានន័យថា អង្គការសហប្រជាតិ ក៍មិនស្មើររបស់ អាគុកដែរ អាលេវអើយអាញ់សុំខ្មាស់តែម្តងហើយវើយ គេថាមួយស្រុកមានមួយដែរ វើយ តែបើយួនមកចូលពេញស្រុក យកដី តាមចិត្ត គ្រាន់តែហាមាត់ មិនហ៊ានផង អស្ចារ្យមែន អាលេវ។