Wednesday, 29 March 2017
អង្គការសិទ្ធិមនុស្សអាមេរិកជំរុញឱ្យ FBI ត្រឡប់ស៊ើបអង្កេតករណីគប់គ្រាប់បែក ៣០មីនា
ដោយ៖ ឆេង ណាតា | ថ្ងៃទី 29 មិនា 2017
ភ្នំពេញ ៖ នាយកអង្គការសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក Human Rights-wacth បានទទូចឱ្យការិយាល័យស៊ើប អង្កេតសហព័ន្ធអាមេរិក FBI ត្រឡប់មកធ្វើការស៊ើបអង្កេតឡើងវិញ សំណុំឧក្រិដ្ឋកម្ម គប់គ្រាប់បែកនៅថ្ងៃ ៣០ មីនា ឆ្នាំ១៩៩៧ នៅខាងមុខ អតីតមន្ទីរដ្ឋសភាជាតិ។ តែសម្រាប់អ្នកនាំពាក្យបក្សកាន់អំណាចបានដាក់កំហុសនេះទៅលើ លោកសមរង្ស៊ី ។
រូបភាពសាច់ញាតិរបស់ជនគ្រោះក្នុងហេតុការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី ៣០ មីនា ១៩៩៧ ទៅគោរពវិញ្ញាណក្ខន្ធ។រូបភាពពីអាស៊ីសេរី(rfa)
ការគប់គ្រាប់ចំនួន៤គ្រាប់នៅពេលនោះ គឺទៅលើហ្វូងបាតុករ ដឹកនាំដោយលោកសម រង្ស៊ី ទាមទារឱ្យកែទម្រង់ប្រព័ន្ធ តុលាការនៅកម្ពុជា។ ក្នុងការវាយប្រហារនេះ បណ្តាលឱ្យមនុស្ស១៦ បានស្លាប់ និង របួសជាង១៥០នាក់។
លោក Brad Adams នាយកអង្គការ Human Rights-wacth ប្រចាំអាស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ របស់លោក នៅថ្ងៃទី២៩ មីនា គឺមុនមួយថ្ងៃព្រឹត្តិការណ៍គប់គ្រាប់បែក ៣០ មីនា ឆ្នាំ១៩៩៧ ដោយលោកលើកឡើងថា FBI ដែលសឹង បញ្ចប់ករណីនេះទៅហើយ តែបែរជាត្រូវបានគេត្រឡប់ឱ្យទៅប្រទេសវិញ គឺមិនត្រឹមត្រូវឡើយ។
លោកបន្តថា សហរដ្ឋអាមេរិក និងFBI មិនគួរបញ្ឈប់ការស៊ើបអង្កេត សំណុំរឿងនេះទេ គឺត្រូវបន្តថា ការស៊ើបអង្កេតឡើង វិញ។
ក្នុងន័យនេះដែរ លោក អាដាម បានបញ្ជាក់ថា ការវាយប្រហារនេះ គឺជាស្រមោលមួយទៅលើព្រឹត្តិការណ៍នយោបាយនៅ កម្ពុជា ដែលបានបន្សល់ទុក និទណ្ឌភាពនៅកម្ពុជា គឺ២០ឆ្នាំមកហើយ ដែលយុត្តិធម៌ មិនបានផ្តល់បន្តិចឡើយចំពោះជន រងគ្រោះ។
តាមសេចក្តីថ្លែងការណ៍របស់ Human Rights-wacthគឺហុយពិសិដ្ឋ មេបញ្ជាការកងពល ង ៧០ បានប្រាប់ទៅ FBI ថា គាត់ បានបញ្ជាឱ្យដាក់ពង្រាយ កងទ័ព ង ៧០ នៅថ្ងៃកើតហេតុនោះ។ ដោយសាររឿងនេះ FBI បានសន្និដ្ឋានថា មានតែ សម្ដេច ហ៊ុន សែន ម្នាក់គត់អាចមានសិទ្ធិអំណាចបញ្ជាទៅកងអង្គរក្សឱ្យដាក់ពង្រាយនៅទីនោះ។
លោក សម រង្ស៊ី ឈរថ្លែងសន្ទរកថា កាលពីថ្ងៃទី ៣០ មីនា ឆ្នាំ១៩៩៧។រូបភាពពីGoogle
ទោះជាយ៉ាងណាវិទ្យុស្ត្រី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងមហាផ្ទៃ សុំការឆ្លើយតប ចំពោះករណីនេះបានទេនៅថ្ងៃនេះ។ចំណែក លោក គឹម សន្តិភាពអ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនអត្ថាធិប្បាយ។
បែបនេះក្តី លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា FBI បានបិទបញ្ចប់សំណុំរឿងរួចមក មិនមានអ្វីត្រូវសង្ស័យទៀតនោះទេ។ ផ្ទុយទៅវិញលោកថា អ្នកដែលដឹកនាំបាតុកម្មទៅវិញទេ ដែលទទួលខុសត្រូវចំពោះ បញ្ហានេះគឺលោក សម រង្ស៊ី។ «ពីព្រោះគាត់រកមិនឃើញដែរ ធ្វើមិច សំខាន់លើ FBI ហ្នឹងហើយ ឥលូវ FBI បានបិទសំណុំ រឿងនេះជិត១០ឆ្នាំ មកហើយ ហើយសំណុំរឿងនេះ បើយើងពិនិត្យមើលទៅ គឺថាត្រូវដាក់ទំងន់ទៅលើអំពើប្រពឹត្តិល្មើស ច្បាប់ដែលដឹកនាំធ្វើបាតុកម្ម»។
ជុំវិញបញ្ហានេះ លោក មឿន តុលា នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់សង់ត្រាល់ បានគាំទ្រអង្គការសិទិ្ធមនុស្សអន្តរជាតិនេះ។
លោកបន្តថា ប្រសិន FBI ត្រឡប់មកធ្វើការស៊ើបអង្កេតករណីនេះ ម្តងទៀត អាចនឹងរកអ្នកប្រពឹត្តិ និងអ្នកនៅពីក្រោយ ឬភស្តុតាងដ៏សំខាន់ដែលអាចផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
លោក បន្ថែមថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈ ក្នុងការបញ្ចប់នូវនិទណ្ឌភាព និងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋគួរតែបើក ឱ្យមានការសហការជាមួយ FBI ឬអ្នកជំនាញអន្តរជាតិ ដើម្បីស៊ើបអង្កេតករណីនេះ។
«ដែលអាចស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះបាន វាមិនយុត្តិធម៌អីទេ គ្រាន់តែថាមនុស្សស្លាប់បាត់ទៅហើយ សំខាន់កុំឱ្យជីវិត មនុស្សហ្នឹងស្លាប់ទៅដោយ អត់មានអីទាំងអស់ ជនល្មើសហ្នឹងមានសេរីភាព ហើយនិទណ្ឌភាពចេះតែបង្កឡើងរហូត»។
តែបើតាមសេចក្តីថ្លែងការណ៍របស់អង្គការHuman Rights Watch មានសាក្សីជាច្រើន បានឃើញ អ្នកវាយប្រហារ បានរត់ ភៀសខ្លួន ដោយរត់ឆ្លងកាត់ហ្វូងអង្គរក្ស ដោយ ចូលទៅ ក្នុងភូមិគ្រឹះម្ដុំវត្តិបុទុមនោះបាត់នៅពេលនោះ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment