Saturday, 1 April 2017
លោក រស់ វ៉ាន់ អ្នកអភិរក្សសត្វព្រៃ ព្រួយបារម្ភពីបាត់បង់ពូជសត្វកម្រដោយសារតែដីសម្បទានសេដ្ឋកិច្ច!
ដោយ ហេង ឧត្តម ចុះផ្សាយនៅថ្ងៃ 01/03/2017
លោក រស់ វ៉ាន់ អ្នកអភិរក្សសត្វព្រៃ ព្រួយបារម្ភពីបាត់បង់ពូជសត្វកម្រដោយសារតែដីសម្បទានសេដ្ឋកិច្ច!
លោក រស់ វ៉ាន់ កំពុងកាន់សត្វត្រដកដែលទើបតែចេញពីសំបុក និងនៅមិនទាន់ចេះហើរស្រួលបួល។ @Rachna Im
នៅភ្នំពេញមានសេវាកម្មជួសជុលរថយន្តដល់កន្លែង!
លោក រស់ វ៉ាន់ គឺជាប្រធានក្រុមផ្នែកស្រាវជ្រាវសព្វព្រៃ នៃដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៅក្នុងទឹកដីខេត្តព្រះវិហារ។ លោកជាមន្ត្រីរបស់ក្រសួងបរិស្ថាននិងជាអ្នកផ្តល់ប្រឹក្សាឲ្យសហគមអភិរក្សសត្វព្រៃកម្ពុជា WCS។ ក្នុងកិច្ចការងារជាអ្នកអភិរក្សសត្វព្រៃនិងសត្វកម្រជិតផុតពូជ, លោក រស់ វ៉ាន់ បានដើររុករានព្រៃរាប់សិបម៉ឺនហិកតារ ហើយលោកដេករស់នៅក្នុងព្រៃច្រើនជាងនៅក្នុងស្រុក។ ប្រមាណជា១៥ឆ្នាំមកនេះ លោក រស់ វ៉ាន់ បញ្ជាក់ថា ព្រៃឈើកាន់តែហិនហោចទៅៗ ហើយសត្វព្រៃនិងសត្វកម្រ ក៏កាន់តែស្បើយទៅៗដែរ។ ថ្លែងផ្ញើសារសំឡេងពីក្នុងព្រៃ អ្នកអភិរក្សរូបនេះ សង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនិងក្មេងជាន់ក្រោយ ជួយគិតគូរទាំងអស់គ្នាផង។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment