Tuesday, 4 April 2017
ប្រធានាធិបតីថ្មីGambia រំលាយ សភាផ្ដាច់ការរបស់បុរសខ្លាំងJammeh
ដោយ៖ នួន បូរិន | ថ្ងៃទី 04 មេសា 2017 | ម៉ោង 5:04 PM
wmc
ប្រធានាធិបតីថ្មីនៃប្រទេសGambia ដែលបានជាប់ឆ្នោតក្នុងការបោះឆ្នោត កាលពីថ្ងៃទី១ ធ្នូឆ្នាំ ២០១៦ បានប្រកាសឱ្យប្រជាជនចេញទៅបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រថ្មី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីសភាចាស់ដែលជារបស់ ជនផ្ដាច់ការYahya Jammeh ត្រូវបានរំលាយ។
លោក នួន បូរិន រាយការណ៍!
មិនមានអ្វីត្រូវឆ្ងល់ច្រើនទេ បើ គេដូរក្បាលម៉ាស៊ីនមេដឹកនាំ ប្រទេសបានហើយ គឺគេត្រូវតែដូរទៀត រចនាសម្ព័ន្ធដឹកនាំរបស់ប្រទេសនេះ ព្រោះ គេត្រូវការកែទម្រង់ របៀបដឹកនាំសង្គមមួយ ដែលគេថា តាមបែបប្រជាធិបតេយ្យថ្មី ។
រឿងនេះពិតជាកើតមានហើយនៅប្រទេស Gambia ដែលជារដ្ឋតូចមួយនៅភាគខាងលិចនៃទ្វីបអាហ្វ្រិក។ ប្រទេសនេះ ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនផ្ដាច់ការ Yahya Jammeh រយៈពេល ២២ឆ្នាំ ដែលចាត់ទុកពលរដ្ឋខ្លួន ជាអ្នកបម្រើខ្លួនទៅវិញ។
ក្រោយពីជនផ្ដាច់ការនេះ ត្រូវបានប្រជាជនបណ្ដេញពីអំណាចតាមរយៈការបោះឆ្នោត និងបង្ខំឱ្យចាកចេញពីប្រទេសកាលពីថ្ងៃទី ២១ មករា ដោយកងទ័ពសហភាពអាហ្វ្រិក ប្រធានាធិបតីថ្មី លោក Adama Barrow បានស៊ូទ្រាំដឹកនាំប្រទេសដោយសភាបក្សនិយម របស់ Jammeh ដែលពេលថ្មីៗនេះ ទើបសម្រេចឱ្យមានការបោះឆ្នោតអាណត្តិថ្មី បញ្ចប់ភាចាស់ដែលគេថា មិនបានបម្រើជាតិពេញមុខពេញមាត់ដោយមិនសក្ដិសមជា សភា កើតចេញពី ម្ចាស់អំណាចរបស់ប្រជាជន។
ដូចម្ដេចហៅថា សភាផ្ដាច់នៅGambia ?
សមាជិកសភា នៃប្រទេសGambia មាន ៤៨រូប ដែលពួកគេ សុទ្ធតែជា មនុស្សមកពី គណបក្ស ស្ថាបនាសម្ព័ន្ធរបស់ លោក Jammeh ។ តាមប្រភពព័ត៌មាន Daily Nation គណបក្សនេះ ក្រោម ដណ្ដប់សភាស្ទើរទាំងមូលរហូត ៤៣អាសនៈ។
នៅពេល លោកJammehបដិសេធ លទ្ធផលបោះឆ្នោត សមាជិកសភា របស់បក្សនេះ បានបោះឆ្នោតប្រថាប់ត្រាប្រគល់ អំណាចឱ្យលោក Jammeh មួយអាណត្តិទៀត ដោយមិនខ្ចីដឹងលឺពីឆន្ទៈរបស់ប្រជាជនដែល បោះឆ្នោតទម្លាក់ លោក មេដឹកនាំផ្ដាច់ការរូបនេះ ពីអំណាច។
បន្ថែមលើសនេះទៀត ក្រុមសមាជិកសភានេះ បាន អនុម័តតាមលោកJammeh បញ្ជាដោយ អនុម័តមិនឱ្យទ័ពសហភាពអាហ្វ្រិកខាងលិចដឹកនាំដោយប្រទេសហ្សេណេហ្គាល់ ចូលអន្តរាគមន៍ ឱ្យលោក Barrow ចូលកាន់តំណែង។តែយ៉ាងនេះក្ដី បើតាមប្រភពព័ត៌មាន Freedom News Paper សមាជិកសភាភាគច្រើនរបស់Jammehក៏បានរត់ភៀសខ្លួន ទៅនៅប្រទេស ហ្គីណេ ដែរ។
ការបោះឆ្នោតសភាថ្មីថ្ងៃទី៦មេសា
តាមទីភ្នាក់ងារសារព័ត៌មាន AFP អាសនៈរបស់សភាថ្មីលើកនេះមាន ៥៣ ។ ការបោះឆ្នោតលើកនេះ គេមិនរំពឹងថា គណបក្សស្ថាបនាសម្ព័ន្ធភាពរបស់ លោកJammeh ទទួលបាន អាសនៈច្រើនទៀតឡើយ ព្រោះការបោះឆ្នោតលើកនេះ មានភាពតានតឹងយ៉ាងខ្លាំង ដោយ មានគណបក្ស ច្រើនចូលរួមប្រកួត។
នៅក្នុងបោះឆ្នោតលើកនេះមានបេក្ខជនសរុប ២៣៩រូប មកពីគណបក្ស នយោបាយ ចំនួន៩។ ការបោះឆ្នោតកាលពីឆ្នាំ២០១២ ពុំមានគណបក្ស ប្រឆាំង ចូលរួមទេ គឺមានតែគណបក្សតូចៗចូលរួម ហើយភាគច្រើន លោកJammeh បានចុងផ្ដើមឱ្យ ចូលរួមប្រកួត។
គណៈកម្មាការរៀបចំការបោះឆ្នោតGambia សន្យារៀបចំការបោះឆ្នោតដោយមិនលម្អៀង បើនិយាយពីឥទ្ធិពលនិងភារកិច្ចរបស់គណៈកម្មាការរៀបចំការបោះឆ្នោតនៃប្រទេសដែលធ្លាប់ក្រោមការគ្រប់គ្រងរបស់ជនផ្ដាច់ការJammeh រយៈពេល២២ឆ្នាំ គឺទំនងមិនចាញ់ ប្រទេសប្រជាធិបតេយ្យ ដទៃទៀតឡើយ ។
ជាក់ស្ដែងនៅពេលលោក Jammeh បដិសេធលទ្ធផលបោះឆ្នោត សមាជិកជាន់ខ្ពស់ រួមទាំងប្រធានស្ថាប័ននេះផង មិនបានទទួលការបញ្ជារបស់មេដឹកនាំរូបនេះទេ។ តែផ្ទុយទៅវិញ បាន ប្ដឹងលោក Jammeh ទៅតុលាការកំពូល ករណីបំពាន អំណាចរដ្ឋ និងបង្កអសន្តិសុខសង្គម ដែល មិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត។
ក្រៅពីនេះ បានអំពាវនាវ ឱ្យកងទ័ពនៅអព្យាក្រឹត្យ កុំ ចូលរួម ចលនានយោបាយណាមួយ បើមានហិង្សានយោបាយកើតឡើង ។ ទំនងដោយសារមានសេចក្ដីទុកចិត្តពីពលរដ្ឋ ទើប លោក ប្រធានាធិបតី Barrow មិន បាន រុះរើសមាសភាពថ្នាក់ដឹកនាំរបស់ស្ថាប័ននេះឡើយ ៕ ប្រភព: Daily Nation,AFP
Subscribe to:
Post Comments (Atom)
No comments:
Post a Comment