Tuesday, 20 June 2017
តុលាការកោះហៅដើមបណ្ដឹងប្ដឹងលោក ខឹម វាសនា ពីបទជេរប្រមាថសាធារណៈ
ដោយ អ៊ុង សេរីវុទ្ធ
2017-06-19
ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧។ RFA/Cheu Sideth
RFA/Cheu Sideth
សាលាដំបូងរាជធានីភ្នំពេញកោះហៅដើមបណ្ដឹងដែលប្ដឹងប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ពីបទជេរប្រមាថសាធារណៈ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) មកសាកសួរនៅថ្ងៃទី២៣ មិថុនា។
ចាងហ្វាងកាសែតផ្កាយព្រឹក លោក សុច សឿង ដែលជាដើមបណ្ដឹង បានឲ្យអាស៊ីសេរីដឹង ថា លោកទើបបានទទួលដីការបស់តុលាការនៅថ្ងៃទី១៩ មិថុនា។ បណ្ដឹងរបស់លោកបានដាក់ជូនទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១២ មិថុនា ក្នុងនាមជាពលរដ្ឋម្នាក់ ដែលលោកអះអាងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ខឹម វាសនា បានជេរប្រមាថ និងមើលងាយពូជសាសន៍ខ្មែរ ក្នុងវេទិការបស់ខ្លួន ហើយត្រូវបានចែកចាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយបើកចំហ។
លោក សុច សឿង បន្តថា លោកនឹងចូលទៅបំភ្លឺតាមដីកានេះ ដោយសង្ឃឹមថា តុលាការនឹងរកយុត្តិធម៌សម្រាប់លោក និងពលរដ្ឋដទៃទៀត ខណៈលោកកំពុងប្រមូលឯកសារពាក់ព័ន្ធផ្សេងទៀត ដើម្បីដាក់បន្ទុកលោក ខឹម វាសនា៖ «មូលហេតុដែលខ្ញុំ (សុច សឿង) ដាក់ពាក្យបណ្ដឹង ដោយសារខ្ញុំមិនអាចឈរមើលគាត់ (ខឹម វាសនា) ជេរប្រមាថម្ដងហើយម្ដងទៀតទៅលើពូជសាសន៍ជាតិខ្មែរ ដូចជាគាត់ប្រើពាក្យថា ពូជខ្មែរថោកទាប ជាឆ្កែជាដើម។ សេរីភាពពិតហើយ សេរីភាពនៃការបញ្ចេញមតិរបស់គាត់វាហួសព្រំដែន។ វាយូរៗទៅ វាអាចក្លាយជាបច្ច័យអាក្រក់ដល់សង្គមជាតិ ដូចជាថ្មីៗនេះ គាត់និយាយពីការបំបែករដ្ឋជាដើម។ លោកគិតមើលតើវានឹងមានលទ្ធផលអី បើគ្មានការទប់ស្កាត់?»
ឆ្លើយតបនឹងបណ្ដឹងនេះ អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ចិន ថុន ថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៩ មិថុនា ថា គណបក្សរបស់លោកនឹងដើរតាមក្រោយនៃស្ថានភាពជាក់ស្ដែង ព្រោះលោកថា គណបក្សរបស់លោកមិនទាន់ដឹងពីបញ្ហាអ្វីខ្លះក្នុងដំណើររឿងនេះ។
ក្នុងបណ្ដឹងនោះលោក សុច សឿង អំពាវនាវដល់តុលាការឲ្យផ្ដន្ទាទោសលោក ខឹម វាសនា ទៅតាមផ្លូវច្បាប់នៃក្រមព្រហ្មទណ្ឌ និងឲ្យលោក ខឹម វាសនា សុំទោសដោយលាយល័ក្ដអក្សរជាសាធារណៈ៕
Subscribe to:
Post Comments (Atom)
3 comments:
Khem Oth Veasna,
You are the king of the insult.
It is time for you to go to hell.
Please watch this video:
https://www.youtube.com/watch?v=7nLhFF7E3p8
I want to smash Ah Khem Veasna teeth.
I used to admire Ah Khem Veasn for his spirit of nationalism. But his recent comments proved that this Khem Veasna is simply an asshole.
Post a Comment