03 មិថុនា 2017
ខុសពីលើកមុន ដែលលោកហ៊ុន សែនហាក់ដូចជា មានភាពរំភើយមិនផ្តល់សារៈសំខាន់ចំពោះយុទ្ធនាការឃោសនាដោយលោកមិនបានចូលរួមតាំងពីឆ្នាំ១៩៩៨ ប៉ុន្តែការបោះឆ្នោតលើកនេះលោកត្រូវចេញមុខដឹកនាំក្បួន ដើម្បីឃោសនានៅថ្ងៃចុងក្រោយ កាលពីថ្ងៃសុក្រ។
វ៉ាស៊ីនតោន —
ពលរដ្ឋខ្មែរជាច្រើនលាននាក់នឹងទៅបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃអាទិត្យនេះ។
សន្លឹកឆ្នោត ដែលនឹងកំណត់អ្នកឈ្នះនៅក្នុងការបោះឆ្នោតនេះ ក៏ជាការសម្រេចលើភាពដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំគណបក្សប្រជាជនកម្ពុជាចូលរួមក្នុងការបោះឆ្នោតនេះជាលើកទីមួយក្នុងនាមជាប្រធានបក្ស។
លោកហ៊ុនសែនទទួលបានទទួលតួនាទីប្រធានបក្សនេះតាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីមរណភាពរបស់លោកជា ស៊ីម។

ការណ៍នេះកើតឡើង ក្រោយពេលដែលប្រជាប្រិយភាពរបស់គណបក្សបានធ្លាក់ចុះក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣ ដែលធ្វើឱ្យគណបក្សកាន់អំណាចឈ្នះទាំងប្រផិតប្រភើយព្រមទាំងមានការតវ៉ារឿងបន្លំសន្លឹកឆ្នោត។
ការបោះឆ្នោតឃុំសង្កាត់លើកទីមួយក្នុងឆ្នាំ២០០២ បានបណ្តាលឱ្យគណបក្សនេះថយអំណាចនៅមូលដ្ឋាន ដែលគណបក្សនេះក្តាប់យ៉ាងណែនចាប់តាំងពីខ្លួនត្រូវបានលើកបន្ទុបដោយរដ្ឋបាលក្រុងហាណូយតាំងពីខែមករា ឆ្នាំ១៩៧៩។ បន្ទាប់ពីនោះ គណបក្សប្រជាជនកម្ពុជាតែងតែឈ្នះនៅរាល់ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ជាបន្តបន្ទាប់មកទៀតក្នុងឆ្នាំ២០០៧ និង២០១២។
សម្រាប់លោកហ៊ុន សែនការបោះឆ្នោតនេះមិនអាចចាញ់បានទេ ព្រោះការចាញ់នៅលើកនេះបន្ទាប់ពីការធ្លាក់ប្រជាប្រិយភាពក្នុងឆ្នាំ២០១៣ វានឹងជាសញ្ញាគ្រោះថ្នាក់មួយចំពោះគណបក្សនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨។
នៅក្នុងសម្ពាធចំពោះមុខ ដែលអាចវាយតម្លៃការដឹកនាំរបស់លោកក្នុងនាមជាប្រធានថ្មីរបស់គណបក្សគឺលោកត្រូវយកឱ្យឈ្នះមកវិញនូវខេត្ត ដែលបានចាញ់កន្លងមកគឺ មានរាជធានីភ្នំពេញខេត្តកំពង់ស្ពឺ កណ្តាល ព្រៃវែង និងខេត្តកំពង់ចាម ដែលពេលនេះបានបំបែកទៅបន្ថែមជាខេត្តត្បូងឃ្មុំ។
ប៉ុន្តែលោកហ៊ុន សែនក៏កំពុងប្រឈមនឹងអ្នកបោះឆ្នោតដែលលោកស្ទើរតែនឹងពិបាកធ្វើឱ្យពេញចិត្តបាននោះគឺ ក្រុមយុវជនក្មេងៗដែលកំពុងចង់ស្វែងរកការងារធ្វើ ពលករចំណាកស្រុក និងពលរដ្ឋរងគ្រោះដោយបញ្ហាអយុត្តិធម៌សង្គម។ ហើយគណបក្សសង្គ្រោះជាតិដែលជាដៃគូប្រជែងអះអាងថាពួកគេគឺជា តំណាងឱ្យសំឡេងទាំងនោះ។
ខុសពីការបោះឆ្នោតឆ្នាំ២០១៣ដែលលោកហ៊ុន សែនប្រើសារយ៉ាងសុភាពគឺ បក្សណាចាញ់ឈ្នះមិនសំខាន់ៗឱ្យតែជាតិបានសុខនិង «បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត» លើរូបលោកគឺសូមបោះឆ្នោតឱ្យគណបក្សប្រជាជន គឺនៅលើកនេះលោកប្រើវោហាសាស្រ្តគំរាមកំហែងម្តងហើយម្តងទៀតថា ប្រទេសជាតិនឹងមានសង្គ្រាម បើសិនជាគណបក្សរបស់លោកចាញ់ឆ្នោត។
លោកហ៊ុន សែននៅតែបន្តសារនេះ បើទោះបីជាមកដល់ថ្ងៃឃោសនាចុងក្រោយ។
«បងប្អូន អ្នកលក់ដូរ ទាំងឡាយនៅតាមផ្សារ តើបងប្អូនចង់ភ្លក់រស់ជាតិនៃការមិនចាយលុយ មិនមានការផ្លាស់ប្តូរទំនិញ ឬក៏ចង់បន្ត?។ នេះជាការជ្រើសរើសរវាងការរក្សាសន្តិភាព ដើម្បីធានាការអភិវឌ្ឍ និងការបំផ្លិចបំផ្លាញចលាចល»។
ទន្ទឹមនឹងនេះ លោកហ៊ុន សែនបានលើកឡើងពីសមិទ្ធផលក្រោមការដឹកនាំជាង ៣២ឆ្នាំរបស់លោក និងពលិកម្មរបស់គណបក្សដែលរំដោះពលរដ្ឋពីរបបប៉ុល ពតនិងបៀវត្សរ៍កម្មករកម្មការិនីជាដើម។ ប៉ុន្តែបញ្ហាទាំងអស់នេះហាក់មិនសូវឆ្លើយតបនឹងបញ្ហានាពេលបច្ចុប្បន្ន ដែលកម្លាំងកម្មករជាង៧០ម៉ឺននាក់ត្រូវការប្រាក់បៀវត្សរ៍ខ្ពស់ជាងបច្ចុប្បន្ន ពលករខ្មែរជាងមួយលាននាក់ធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ និងការរំលោភសិទ្ធិមនុស្សនានា។
ទន្ទឹមនឹងការប្រឈមខាងក្រៅនេះនៅពីខាងក្នុងគណបក្សប្រជាជនកម្ពុជាក៏បាត់បង់ឥស្សរជនដ៏សំខាន់ៗរបស់គណបក្សមួយចំនួនចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០១៣មក ក្នុងនោះមានលោកជា ស៊ីម ប្រធានគណបក្ស និងលោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដែលគេចាត់ទុកថាជាដៃស្តាំរបស់លោកជាដើម។
ក្នុងពេលជាមួយគ្នានេះដែរ បញ្ហាគ្រួសារបក្សពួកនិយមរបស់លោកកាន់តែលេចចេញជារូបរាងកាន់តែច្បាស់ធ្វើឱ្យគេមើលឃើញថា លោកគឺជាតំណាងឱ្យគ្រួសារអភិជនច្រើនជាងគ្រួសារវណ្ណៈកសិករដែលជាប្រភពដើមរបស់លោក។
តាមរបាយការណ៍របស់អង្គការឃ្លូបប៊លវីតណេស (Global Witness) ក្រុមគ្រួសាររបស់លោកមានទ្រព្យធនក្នុងរបបជំនួញរាប់រយលានដុល្លារសហរដ្ឋអាមេរិកក្នុងខណៈពេលដែលពលរដ្ឋម្នាក់ក្នុងចំណោមប្រាំនាក់នៅតែរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។
លោកហ៊ុន សែនក៏នៅតែបង្ហាញចេតនាក្នុងការបន្តអំណាចទៅសាច់ញាតិនិង ក្រុមគ្រួសារបក្សពួកលោកដដែល៖
«មានអ្នកខ្លះបានលើកឡើងថា ធ្វើយូរហើយ ហើយបាននិយាយបន្ថែមថាទេវតា ក៏ដូរមួយឆ្នាំម្តងដែរ។ ខ្ញុំក៏សូមបញ្ជាក់ថា នេះគឺជាការពិតគឺ ទេវតាបងផ្ទេរទៅឱ្យទេវតាប្អូនមិនមែនផ្ទេរឱ្យអស់លោកទេ»។
យ៉ាងណាក៏ដោយ បើក្រឡេកមើលគណបក្សសង្គ្រោះជាតិ ដែលជាគូប្រកួតប្រជែងដ៏ខ្លាំងគឺរដ្ឋាភិបាលរបស់លោកហ៊ុន សែនបានធ្វើឱ្យគណបក្សនេះត្រូវចូលរួមប្រកួតក្នុងស្ថានភាពមួយដែលថ្នាក់ដឹកនាំរបស់ខ្លួនរងសម្ពាធស្ទើរគ្រប់ទីកន្លែង ក្នុងនោះគឺលោកសម រង្ស៊ីអតីតប្រធានគណបក្សដ៏មានប្រជាប្រិយភាព មិនអាចចូលរួមការឃោសនាដោយផ្ទាល់បាន និងត្រូវលាលែងចេញពីតំណែងប្រធានបក្សទៀត។ មន្ត្រីនិងសកម្មជនខ្លះត្រូវជាប់ពន្ធនាគារ។
លោកសម រង្ស៊ីត្រូវបានគេព្យាយាមផាត់ចេញពីឆាកនយោបាយ ប៉ុន្តែលោកមិនទៅណាឆ្ងាយទេហើយ បើទោះបីជាបក្សកាន់អំណាចខំប្រឹងថា លោកត្រូវបានគេបំភ្លេចចោលហើយក៏ដោយប៉ុន្តែសាររបស់លោកបង្ហោះតាមហ្វេសប៊ុកនៅតែទទួលបានការគាំទ្រជាច្រើនពីអ្នកបោះឆ្នោតនៅកម្ពុជាហើយសារចុងក្រោយទៅកាន់កម្មករ កម្មការិនីនៅតែធ្វើឱ្យក្រសួងការងារខឹងសម្បារដោយបានថ្កោលទោសខ្លាំងៗថាលោក«ឃោសនាបោកប្រាស់»ជាដើម។
បើទោះបីជាការបោះឆ្នោតលើកនេះគឺជា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្នាក់មូលដ្ឋាន ប៉ុន្តែគណបក្សសង្គ្រោះជាតិបានប្រាប់ដល់អ្នកគាំទ្ររបស់ខ្លួនថា វាគឺជាដំណាក់កាលមួយក្នុងការផ្ទេរអំណាចដោយសន្តិវិធីនិងជាជំហានៗ។
លោកសម រង្ស៊ីចាត់ទុកថា សារគំរាមកំហែងរបស់លោកហ៊ុនសែនគឺ ជាការទាល់ច្រក និងគំរាមមន្ត្រី ក្នុងបក្សដែលខ្លាចប្តូរបក្សតែប៉ុណ្ណោះ។
«ការគំរាមកំហែងបែបនេះឆ្លុះបញ្ចាំងថា អ្នកដែលដើរគំរាមកំហែងគេឯងនោះទាល់ប្រាជ្ញហើយ អស់មានអ្វីនិយាយឱ្យគេស្រឡាញ់និងទុកចិត្តទៀតទេ គ្រាន់តែចង់ឱ្យគេខ្លាចខ្លួនតែប៉ុណ្ណោះ តែបើនិយាយពីគំនិតធ្វើឱ្យគេស្រឡាញ់ និងទុកចិត្តគឺគ្មានអ្វីនិយាយទៀតទេ គេឈប់ជឿហើយ អីចឹងហើយបានជាអ្នកនោះដើរសម្លុតគេសម្លុតឯង»។
លោកសម រង្ស៊ីបានប្រើសារអំពាវនាវចុងក្រោយឱ្យយុវជនជួយដើម្បីឱ្យគាត់បានវិលមកស្រុកវិញ។ លោកថា អាជ្ញាធរបានរារាំងការវិលត្រឡប់របស់លោកមកប្រទេសកំណើតវិញ ដោយគេបានបញ្ជាឱ្យរាល់ក្រុមហ៊ុនអាកាសចរណ៍បដិសេធរូបគាត់ពីយន្តហោះ ដែលត្រូវហោះហើរមកកម្ពុជា ហើយថាការបោះឆ្នោតនេះគឺ នឹងជួយដល់លោកអាចវិលត្រឡប់មកកម្ពុជាវិញ។
«ខ្ញុំស្រណោះមាតុភូមិខ្ញុំណាស់ ហើយបំណងដ៏ធំជាងគេរបស់ខ្ញុំគឺ ត្រឡប់មករួមរស់ជាមួយបងប្អូននិងក្មួយៗលើទឹកដីប្រទេសកម្ពុជា។ សូមបងប្អូននិងក្មួយៗជួយខ្ញុំឱ្យបានត្រឡប់មកជួបជុំជាមួយនឹងបងប្អូន និងក្មួយៗវិញដោយបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ»។
មានគណបក្សនយោបាយចំនួន១២បានចុះឈ្មោះចូលរួមប្រកួតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ ប៉ុន្តែមានតែគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាទេដែលមានកម្លាំងប្រហាក់ប្រហែលគ្នាដោយបានដាក់បេក្ខជននៅគ្រប់ឃុំ-សង្កាត់ទាំង១.៦៤៦។
លោកហ៊ុន សែនក៏បានព្រមានថា បើគណបក្សណាមិនទទួលស្គាល់លទ្ធផលឆ្នោតនឹងរងការរំលាយចោលតាមច្បាប់។
«សូមកុំឡាំប៉ាដូចពីមុនច្បាប់បច្ចុប្បន្នអនុញ្ញាតឱ្យប្តឹងរំលាយគណបក្ស។ នេះគឺជា រឿងពិតបើបក្សយើងធ្វើខុសយើងក៏ទទួលយកនូវការរំលាយដោយតុលាការក្នុងករណីមានពាក្យបណ្តឹងសមហេតុសមផល។ សង្ឃឹមថា គណបក្សទាំងអស់នឹងទទួលយកលទ្ធផលឆ្នោត»។
សារដដែលៗពីសង្គ្រាម ដែលគណបក្សកាន់អំណាចប្រើប្រាស់ដល់អ្នកបោះឆ្នោតបានធ្វើឱ្យអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិក និងក្រសួងការបរទេសសហរដ្ឋអាមេរិកមិននៅស្ងៀម។
នៅក្នុងសារចុងក្រោយលោកស្ទីវ ឆាបុតសហប្រធាននៃក្រុមសមាជិកសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកម្ពុជាបានបញ្ជាក់ថា៖ «លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវតែបញ្ឈប់ការយាយីមេដឹកនាំនយោបាយគណបក្សប្រឆាំងជាបន្ទាន់។ ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវមានសារៈសំខាន់ណាស់នៅក្នុងប្រព័ន្ធដឹកនាំប្រជាធិបតេយ្យ ហើយវាជាការសំខាន់ដែលរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ចំណុចនេះ។ ការបន្ទច់បង្អាក់ជាប្រព័ន្ធមកលើគណបក្សសង្គ្រោះជាតិបានបង្កឱ្យសហគមន៍អន្តរជាតិព្រួយបារម្ភ។ ជាការច្បាស់ណាស់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវតែបញ្ឈប់ការធ្វើឱ្យរដ្ឋាភិបាលកម្ពុជាខុសច្បាប់តាមរយៈការអុចអាលឱ្យមានអំពើហិង្សា និងសង្គ្រាមស៊ីវិល»។
រីឯក្រសួងការបរទេសសហរដ្ឋអាមេរិកអំពាវនាវឲ្យប្រទេសកម្ពុជាជៀសវាងការគំរាមកំហែងនិងការបំភិតបំភ័យខាងនយោបាយ ហើយឱ្យកម្ពុជាលើកកម្ពស់សិទ្ធិសេរីភាពខាងការបញ្ចេញមតិដែលមានការទទួលស្គាល់ជាអន្តរជាតិសម្រាប់ពលរដ្ឋកម្ពុជាទាំងអស់៕

1 comment:
The devil one eye monster Hun Sen,
You have facilitated enough the Vietnamization of Cambodia:
- The signing of the 2005 supplemental treaty reviving the old illegal treaties between
Cambodia and its master Vietnam that led to the loss of Koh Tral.
- Condoning the influx of millions of illegal Vietnamese to fill Khmer land.
- The massive land concessions to Yuon for 99 years.
- The permission of Yuon to destroy Khmer natural resource.
- Put the "triangle area" under Yuon's control.
- Let Yuon to urinate, poop, and spread sperms (Teuk Ktis Yuon) in Lakes and rivers for
Khmer people to drink
Your traitorous acts have spontaneously demonized you. You put Khmer people in a difficult position to liberate Cambodia back from the evil Yuon.
Why do you want to stay in power to serve Yuon?
I have been wondering why did they create a devil like you to destroy Cambodia?
Bun Thoeun
Post a Comment