17 មិថុនា 2017
ម្ចាស់បណ្ដឹងប្រាប់ប់ VOA នាថ្ងៃសុក្រនេះថា ការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការនេះ ដោយសារលោក ខឹម វាសនា តែងតែជេរប្រមាថពូជសាសន៍ខ្មែរ និងប្រើពាក្យអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ។
ភ្នំពេញ —
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបានប្រជាពលរដ្ឋម្នាក់ប្ដឹងទៅតុលាការពីបទជេរប្រមាថ និងបានទាមទារឲ្យប្រធានគណបក្សនេះ សុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។ អគ្គលេខាធិការគណបក្សនេះបញ្ជាក់ថា ប្រធានបក្សរបស់ខ្លួនមិនបានជេរប្រមាថជាតិសាសន៍ខ្មែរ ដូចការចោទប្រកាន់នោះទេ។
តុលាការរាជធានីភ្នំពេញកំពុងពិនិត្យបណ្ដឹងរបស់ពលរដ្ឋម្នាក់ដែលប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ពីបទជេរប្រមាថជាសាធារណៈ និងមាក់ងាយជាតិសាសន៍ខ្មែរ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ប្រាប់ VOA តាមសារអេឡិចត្រូនិក តេឡេក្រាម នារសៀលថ្ងៃសុក្រនេះថា តុលាការបានទទួល និងកំពុងពិនិត្យលើពាក្យបណ្ដឹងដែលដាក់ដោយឈ្មោះ សុច សឿង។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«អយ្យការបានទទួលពាក្យបណ្ដឹងនេះនៅថ្ងៃទី១២ ខែមិថុនា ហើយកំពុងពិនិត្យ និងបញ្ជីសំណុំរឿងតាមនីតិវិធី»។
ពាក្យបណ្ដឹងចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ដែលដាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលប្ដឹងដោយឈ្មោះ សុច សឿង សរសេរថា សុំប្ដឹងឈ្មោះ ខឹម វាសនា ជាប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីបទជេរប្រមាថជាសាធារណៈដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ និងត្រូវបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងបើកចំហ។
លោក សុច សឿង បានសរសេរក្នុងពាក្យបណ្ដឹងនោះ ក្នុងន័យដើមថា៖
«ឈ្មោះ ខឹម វាសនា បានជេរប្រមាថ មើលងាយពូជសាសន៍ខ្មែរ ដែលក្នុងនោះរួមមានខ្ញុំបាទក៏ជាខ្មែរមួយរូបផងដែរ ដោយបានហៅថា ពូជខ្មែរជាពូជថោកទាប និងជាឆ្កែ។ល។ រួមទាំងប្រើពាក្យសម្ដីអសុរោះជាច្រើនទៀតដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាទ ក៏ដូចជាប្រទេសជាតិខ្មែរទាំងមូលផងដែរ»។
លោក សុច សឿង ជាម្ចាស់បណ្ដឹងប្ដឹងលោក ខឹម វាសនា ប្រាប់ VOA នាថ្ងៃសុក្រនេះ ថា ការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការនេះ ដោយសារលោក ខឹម វាសនា តែងតែជេរប្រមាថពូជសាសន៍ខ្មែរ និងប្រើពាក្យអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ។
លោកបន្ថែមថា បណ្ដឹងនោះលោកស្នើសុំឲ្យតុលាការចាត់វិធានការផ្លូវច្បាប់ដើម្បីបញ្ឈប់សកម្មភាពជេរប្រមាថទាំងនោះ និងសុំទោសប្រជាពលរដ្ឋខ្មែរជាសាធារណៈ។
លោកបញ្ជាក់ថា៖
«ខ្ញុំចង់ឲ្យតុលាការគាត់ធ្វើការចោទប្រកាន់ទៅតាមអីដែលខ្ញុំប្ដឹងហ្នឹង។ ហើយខ្ញុំមិនទាមទារអីឲ្យគាត់សងជាជំងឺចិត្តជាលុយជាកាក់អីទេ ខ្ញុំសុំឲ្យគាត់ហ្នឹងធ្វើលិខិតជាលាយលក្ខណ៍អក្សរហ្នឹងសុំទោសខ្មែរយើង ក៏ដូចជារូបខ្ញុំជាខ្មែរហ្នឹងជាសាធារណៈ»។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបង្កើតជាង១០ឆ្នាំនេះ ត្រូវបានគេស្គាល់ថា ជាបុគ្គលដែលតែងតែប្រើសម្ដីអសុរោះ ក្នុងវេទិកាជួបជុំ ឬវេទិកាពិភាក្សាផ្សេងៗ និងប្រើពាក្យរិះគន់ធ្ងន់ៗដល់អ្នកនយោបាយគណបក្សជំទាស់។
មេដឹកនាំគណបក្សមួយនេះ ក៏ធ្លាប់បានរិះគន់មន្ត្រីគណបក្សកាន់អំណាច និងព្រះសង្ឃផងដែរ។ ក្នុងការបោះឆ្នោតឃុំ-សង្កាត់កាលពីដើមខែមិថុនាកន្លងទៅ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនេះ មិនបានទទួលអាសនៈ ក្នុងឃុំ-សង្កាត់ណាមួយនោះទេ។
លោក ចិន ថុន អគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លើកឡើងថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនបានប្រមាថមើលងាយជាតិសាសន៍ខ្មែរដូចការចោទប្រកាន់នោះទេ។
លោក ចិន ថុន មិនបានឆ្លើយតបនឹងសំណួរថា ប្រសិនជាតុលាការកោះហៅលោក ខឹម វាសនា ឲ្យចូលបំភ្លឺ តើប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ នឹងចូលតាមការកោះហៅ ឬយ៉ាងណានោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា អ្នកដែលប្ដឹងនោះ អាចជាអ្នកបម្រើនិន្នាការនយោបាយ។
លោក ចិន ថុន បានបន្ថែមថា៖
«យើងមិនបញ្ជាក់ថា១០០ភាគរយយើងទៅទេ តែយើងមើលស្ថានភាពនៃពាក្យបណ្ដឹងហ្នឹងតើគេជំរុញយ៉ាងម៉េច ហើយនិន្នាការអ្នកប្ដឹងហ្នឹងគឺមកពីណាឲ្យប្រាកដ? វាមិនមែនឲ្យតែគេប្ដឹងយើងទៅតាមគេទាំងអស់ឯណា។ វាមានរឿងខ្លះគេចោទប្រកាន់យើងដោយគ្មានភស្តុតាងណាមួយ។ តែសម្រាប់សម្ព័ន្ធយើងធ្វើការហ្នឹងជាង១០ឆ្នាំមកហើយ អញ្ចឹងប្រជាពលរដ្ឋគាត់ដឹងថាយើងធ្វើអីហើយ។ វាមិនមែនអាស្រ័យលើអ្នកណាម្នាក់ចង់ចោទប្រកាន់អីយើង មួយហើយ វាទៅជារឿងហ្នឹងដូចជារឿងគេចោទប្រកាន់នោះទេ»។
ដោយឡែកលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា អ្នកនយោបាយត្រូវជៀសវាងពាក្យសម្ដីអសុរោះ និងប្រមាថផ្សេងៗ ជាពិសេសពាក្យសម្ដីប្រមាថដល់ជាតិសាសន៍ណាមួយ។
លោកបន្ថែមថា រដ្ឋាភិបាលគួរមានវិធានការលើលោក ខឹម វាសនា ប្រសិនបើរកឃើញថា លោកពិតជាបានប្រមាថជាតិសាសន៍ខ្មែរពិតមែន។
លោកបញ្ជាក់ថា៖
«កាលណាជេរប្រមាថជាតិសាសន៍មួយវាធំណាស់ ព្រោះប៉ះទាំងអស់ជាតិសាសន៍ គ្រប់ជាន់ថ្នាក់ អ្នកតូចអ្នកធំ ឧត្ដមអី ឲ្យតែអ្នកនោះមានឈ្មោះថាជាខ្មែរ កាន់អត្តសញ្ញាណប័ណ្ណរបស់ខ្មែរហ្នឹង គឺទទួលរងការប្រមាថទាំងអស់។ អានោះបើសិនជាមានការជេរដូច្នោះមែន គឺវាជារឿងមួយដែលធ្ងន់ធ្ងរ ហើយចាំបាច់ត្រូវតែមានការណែនាំពីអាជ្ញាធរសាធារណៈ ឬស្ថាប័នមានសមត្ថកិច្ចហើយ ប្រសិនបើមានករណីអញ្ចឹង»។
ក្រៅពីបណ្ដឹងដាក់ទៅតុលាការ លោក សុច សឿង ក៏បានដាក់ពាក្យបណ្ដឹងមួយទៀតទៅស្ថាប័នព្រះមហាក្សត្រ ដើម្បីឲ្យជួយអន្តរាគមន៍ទប់ស្កាត់ និងបញ្ឈប់សកម្មភាពរបស់លោក ខឹម វាសនា ដែលលោក សុច សឿង អះអាងថា បានធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរនៃជាតិសាសន៍ខ្មែរផងដែរ៕
7 comments:
This asshole mad dog Khem Veasna has gone too far this time.
His crazy bad deeds are far outweighed his good deeds.
If we look carefully we will see that Khem Veasna is a new kind of Khmer Vietminh/ Khmer Rouge.
If this asshole Khem Veasna got power, the evil Yuon will use him as a mask to kill massively Khmer people.
In effect, Khem Veasna has stated so many times that he will use only "his kind of LDP" in his administration. Therefore, this mentality will pave the way for Yuon to infiltrate in his administration and eliminate Khmer people.
Khmer people have had enough of you Ah Roleuy Khem Veasna !!
93 Years Old woman
Killer, U need to stop talking about killing.
11:07 am
We stop talking about killing when Yuon - through its slave Hun Sen - stop incarcerating and killing Khmer people.
For instance, the recent killing of Kem Ley, the imprisonment of Khmer nationalists,etc...
This evil Yuon is great at maneuvering its criminal acts and put blame on others.
Khem veasna, he dump khmer the khmer cnrp only, he make very clear if you want to know who is dump ah samram , the cnrp is.isn't that clear now,
1:04 pm
Khem Oth veasna bad deeds far outweigh his good deeds.
He does not want vote from Khmer [people. His mission is to keep Yuon's slave Hun Sen in power by attacking and weakening the CNRP.
But his efforts has failed miserably and Ah Kwack Hun Sen is about to dumb ah Chamkuot Khem Veasna soon.
1:15 pm
We agree.
Thank you
These smaller parties were created or helped to be created by
Traitor &Yuon's puppet Hun Sen as " opposition parties ", with his intention of:
1. Take away the votes from the CNRP
2. If successful in outlawing the CNRP, then hypocrite Hun claims
Yes there are " opposition parties ". And the CPP has won the election.
Post a Comment