ដោយ អាស៊ីសេរី
2017-06-29
(ពីឆ្វេង) អគ្គលេខាធិការរងគ.ជ.ប លោក នី ចរិយា មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និងលោក ណៃ វ៉ង់ដា ពេលបញ្ជូនមកសាលាឧទ្ធរណ៍ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Brach Chev
RFA/Brach Chev
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) ៤រូប និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ដោះលែងហើយនៅល្ងាចថ្ងៃទី២៩ មិថុនា។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក តាំង ស៊ុនឡាយ ប្រាប់អាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ថា នេះជាការដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោយស៊ើបសួរចប់។
មន្ត្រីសមាគមសិទ្ធិមនុស្សអាដហុក ៤រូប គឺលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី ព្រមទាំងលោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិត និងសូកប៉ាន់សាក្សី តាមមាត្រា២៩ និងមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ។
អ្នកទាំង៥ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនសាកសួរ ចាប់ពីថ្ងៃទី២៨ មេសា ឆ្នាំ២០១៦ ហើយឈានដល់ឃាត់ខ្លួនបញ្ជូនមកតុលាការបន្តនីតិវិធី នៅពីរថ្ងៃបន្ទាប់ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
No comments:
Post a Comment