Friday, 2 June 2017
អ្នកឃ្លាំមើលថាការមិនឲ្យសមាជិកបក្សប្រឆាំងចូលរួមហែឃោសនាជារឿងខុសច្បាប់
ដោយ ទីន ហ្សាការីយ៉ា
2017-06-02
ការជួបជុំសមាជិកគណបក្សសង្រ្គោះជាតិ នៅមុខវត្តពោធិយារាម ហៅវត្តចាស់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ RFA/Eang Vanna
RFA/Eang Vanna
Listen to audio report:
អ្នកឃ្លាំមើលការបោះឆ្នោត ចាត់ទុកសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនអនុញ្ញាតឲ្យសមាជិកបក្សប្រឆាំងមកពីតាមបណ្ដាខេត្ត មកចូលរួមហែក្បួនឃោសនានៅរាជធានីភ្នំពេញ ជារឿងខុសច្បាប់ ស្ដីពីការរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី១ មិថុនា ថា គ.ជ.ប បានចេញលិខិតមួយច្បាប់ជូនគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃទី២ មិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃចុងបញ្ចប់ឃោសនាបោះឆ្នោត។ យោងតាមសំណើរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ គ.ជ.ប បានរំលឹកដល់គណបក្សសង្រ្គោះជាតិថា ប្រសិនបើគណបក្សសង្រ្គោះជាតិបានកៀរគរអ្នកគាំទ្រពីតាមខេត្តតាកែវ កំពង់ឆ្នាំង កំពង់ចាម និងខេត្តត្បូងឃ្មុំ មកចូលរួមដង្ហែក្បួនឃោសនានៅរាជធានីភ្នំពេញ ដូចដែលសាលារាជធានីបានទទួលព័ត៌មានមែន ជាហេតុធ្វើឲ្យកកស្ទះចរាចរ ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងផ្ទុយពីកំណត់ហេតុចុះថ្ងៃទី១ មិថុនា ឆ្នាំ២០១៧ រវាងសាលាក្រុង គ.ជ.ប និងគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិរាជធានីភ្នំពេញ។
ទាក់ទងនឹងករណីនេះ នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ឬហៅថាអង្គការនិចហ្វិក (NICFEC) លោក សំ គន្ធាមី លើកឡើងថា គ.ជ.ប ធ្វើដូច្នេះមិនឆ្លុះបញ្ចាំងពីអាជ្ញាកណ្ដាលដែលឯករាជ្យនោះទេ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment