Saturday, 17 June 2017
លោក ឃួង ស្រេង ត្រូវបានតែងតាំងជាអភិបាលក្រុងជំនួសលោក ប៉ា សុជាតិវង្ស
ដោយ វ៉ាន វណ្ណដេត
2017-06-17
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការដោះស្រាយដីធ្លីតំបន់បឹងកក់ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
RFA/Van Vanndeth
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ដែលត្រូវតែងតាំងជាទីប្រឹក្សារដ្ឋាភិបាល។
ព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែមិថុនា ហើយត្រូវបានចែកផ្សាយដោយអគ្គលេខាធិការរាជរដ្ឋាភិបាល លោក សយ សុខា នៅថ្ងៃទី១៧ ខែមិថុនា បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើព្រះមហាក្សត្រតែងតាំងមន្ត្រី ៤រូបឡើងជាអភិបាលរាជធានី-ខេត្ត ជំនួសមន្ត្រីចាស់ៗ ៤រូប។
ក្នុងនោះរួមមាន តែងតាំងលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស តែងតាំងលោក គួច ចំរើន ជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត និងតែងតាំងលោក លី ឡេង ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ច័ន្ទ។
ចំណែកលោក ប៉ា សុជាតិវង្ស លោក លន់ លឹមថៃ និងលោក ប្រាជ្ញ ច័ន្ទ ត្រូវបានរដ្ឋាភិបាលស្នើធ្វើជាទីប្រឹក្សា ខណៈលោក ប៊ុន លើត ត្រូវបានផ្ទេរអោយទៅបំពេញការងារទៅក្រសួងមហាផ្ទៃ៕
Subscribe to:
Post Comments (Atom)
1 comment:
This guy can't be trusted because we don't know which background he has and is in the way he looks, whether or not he is Vietnamese/Yuon decent or Cambodian national. Yes, he can speak Khmer really well. Just wait, see and watch out on what he will be doing in the near future.
Post a Comment