Khmer Circle: The greater the "friendship", the tighter the control over Campuchia?...
ដោយ វ៉ា សំណព្វ 22/07/2017 22/07/2017
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ហ៊្វូជុង នៅសណ្ឋាគាសុខា ខេត្ត ព្រះសីហនុ ថ្ងៃទី ២១ កក្កដា ឆ្នាំ ២០១៧។
អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមលោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) នៅថ្ងៃទី ២២ កក្កដានេះ បានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្តូបមិត្តភាព កម្ពុជា-វៀតណាម ស្ថិតនៅលើទឹកដីខេត្តព្រះសីហនុ។ នេះគឺជាស្តូបមិត្តភាពទី៧ក្នុងចំណោមស្តូបមិត្តភាពកម្ពុជា-វៀតណាម ចំនួន១៧ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញ ក្រោយពីការជុសជុល និងកែលំអរជាថ្មី។ ការចូលរួមសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម នៅខេត្តព្រះសីហនុ គឺធ្វើឡើងខណៈដែលលោក ង្វៀន ហ្វ៊ូជុង កំពុងបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា។
ពិធីសម្ពោធន៍ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាម ប្រចាំខេត្តព្រះសីហនុ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា។ ពិធីដែលធ្វើឡើងយ៉ាងអធឹកអធម និងក្រោមតំណក់ទឹកភ្លៀងនេះ ក៏មានការចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមទាំងប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិតរាប់រយនាក់។ នេះគឺជាស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជា-វៀតណាមទី៧ហើយ ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាថ្មី ក្រោយពីការជុសជុល និងកែរលំអរឡើងវិញ។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជាមានស្តូបមិត្តភាពកម្ពុជា-វៀតណាម ទាំងអស់ចំនួន១៧ នៅរាជធានីភ្នំពេញ និងខេត្តចំនួន១៦ ដែលត្រូវបានកសាងឡើង ដើម្បីជាការរំលឹកគុណូបការៈដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងពេលពួកគេបានចូលមកជួយវាយរំដោះកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧។ ស្តូបមិត្តភាពកម្ពុជា-វៀតណាមទី៨ ស្ថិតនៅក្នុងខេត្តបាត់ដំបង គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី ២៧ កក្កដា សប្តាហ៍ក្រោយ។
គួរជំរាបជូនដែរថា លោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី២០ កក្កដា ដល់ថ្ងៃទី ២២ កក្កដា ឆ្នាំ ២០១៧នេះ។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជានេះ លោក ង្វៀន ហ្វ៊ូជុង បានចូលគាល់ព្រះករុណាព្រះមហាក្សត្រ និងបានចូលជួបសំដែងការគួរសមជាមួយ ប្រធានព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ, ប្រធានរដ្ឋសភា លោក ហេង សំរិន, និងជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ផងដែរ។
តាមរយៈដំណើរទស្សនកិច្ចនេះ មានឯកសារនិងកិច្ចព្រមព្រៀងយ៉ាងតិចចំនួន៥ ត្រូវបានចុះហត្ថលេខា ហើយក្នុងនោះ ភាគីវៀតណាមក៏បានសម្រេចផ្តល់ជំនួយជាថវិការ២៥លានដុល្លារអាមេរិក សម្រាប់សាងសង់អគាររដ្ឋបាលនៅវិមានរដ្ឋសភាផងដែរ។ បន្ថែមលើនេះ ភាគីវៀតណាមមិនភ្លេចនោះទេ ក្នុងការលើកសំណើរដល់សមភាគីកម្ពុជា ឲ្យជួយថែរក្សានិងការពារចំពោះសហគមន៍ជនជាតិវៀតណាម ដែលកំពុងរស់នៅកម្ពុជា។
តាមគម្រោង លោក ង្វៀន ហ្វ៊ូជុង (Nguyen Phu Trong) និងគណៈប្រតិភូវៀតណាម នឹងបិទបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅកម្ពុជា នាថ្ងៃទី ២២ កក្កដា នេះ៕
2 comments:
This Yuon's slave Hun Sen is ecstatic to meet his master.
King Sihamoni,
Fleeing to China to avoid ratifying the controversial amended party law is not the right thing to do.
You have to stand up to this tyrant Hun Sen by refusing to sign it.
It is time for you to do something vital for Cambodia.
Post a Comment