ដោយ ហេង ឧត្តម 08/07/2017 08/07/2017
rfi
ប្រមុខបក្សគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ។
បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសម្រេចចិត្តប្តឹងអ្នកប្រើហ្វែសបុក ចំនួនជាង១០នាក់ ដែលចោទប្រកាន់ប្រមុខបក្សរបស់ខ្លួន គឺលោក ខឹម វាសនា ថា បានចូលរួមលើកដៃកាត់កោះត្រល់ឲ្យទៅវៀតណាម។ ការចោទប្រកាន់របស់អ្នកប្រើហ្វែសបុកដូច្នេះ គឺដោយសារតែលោក ខឹម វាសនា បានលើកដៃបោះឆ្នោតគាំទ្រសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមបំពេញបន្ថែមឆ្នាំ២០០៥ គឺនៅក្នុងពេលដែលលោកនៅធ្វើជាតំណាងរាស្ត្រគណបក្ស សម រង្ស៊ី។
ចំពោះលោក ខឹម វាសនា, ការប្តឹងផ្តល់នេះ គឺមិនមែនដើម្បីការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូរក្នុងនាមជាបុគ្គលខ្លួនលោកផ្ទាល់នោះទេ ប៉ុន្តែលោកប្តឹងក្រុមអ្នកប្រើហ្វែសបុកទាំងនោះ គឺដើម្បីកុំឲ្យពួកគេពង្វក់សង្គម និងនាំឲ្យមានការលាបពណ៌ដាក់គ្នា បង្កើនការយល់ច្រឡំចំពោះប្រវត្តិសាស្ត្រ។
ឆ្លើយនឹងសំណួររបស់វិទ្យុបារាំង លោក ខឹម វាសនា ក៏បានពន្យល់ឡើងវិញដែរថា សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមបំពេញបន្ថែមឆ្នាំ២០០៥ គឺស្តីតែពីព្រំដែនគោកតែប៉ុណ្ណោះ គឺគ្មាននិយាយពីព្រំដែនទឹកនោះឡើយ។
1 comment:
This mentally ill Khem Veasna must stop barking.
His crazy ideas have hurt Cambodia and helped Yuon and Hun Sen only.
Post a Comment