Saturday, 8 July 2017

លោក ខឹម វាសនា សម្រេច​​ចិត្ត​ប្តឹង​អ្នក​ប្រើ​ហ្វែសបុក​ ជាង​១០នាក់ ដែល​ចោទ​ខ្លួនថា លើកដៃ​កាត់​កោះត្រល់ឲ្យ​វៀតណាម!


ដោយ ហេង ឧត្តម 08/07/2017 08/07/2017
rfi

media
ប្រមុខ​បក្ស​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ។


បក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​សម្រេចចិត្ត​​​ប្តឹង​អ្នក​ប្រើ​ហ្វែសបុក ចំនួន​​ជាង​១០នាក់ ដែល​ចោទ​ប្រកាន់ប្រមុខ​បក្ស​របស់ខ្លួន គឺ​​លោក ខឹម វាសនា ថា បានចូលរួម​លើកដៃ​កាត់​កោះត្រល់ឲ្យទៅ​​វៀតណាម​។ ការ​ចោទប្រកាន់របស់​អ្នក​ប្រើ​ហ្វែសបុក​ដូច្នេះ គឺ​ដោយសារតែលោក ខឹម វាសនា បាន​​​លើកដៃ​​បោះឆ្នោត​គាំទ្រ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​បំពេញ​បន្ថែមឆ្នាំ២០០៥ គឺ​នៅក្នុង​​ពេល​ដែល​​លោក​នៅ​ធ្វើ​ជា​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី​។

ចំពោះ​លោក ខឹម វាសនា, ការ​ប្តឹង​ផ្តល់​នេះ គឺមិនមែន​ដើម្បីការពារ​កិត្តិយស​និងសេចក្តី​ថ្លៃថ្នូរ​ក្នុង​នាម​ជា​បុគ្គល​ខ្លួន​លោកផ្ទាល់​នោះទេ ប៉ុន្តែ​លោក​ប្តឹង​ក្រុម​​អ្នក​ប្រើ​ហ្វែសបុក​ទាំងនោះ គឺ​ដើម្បី​កុំ​ឲ្យពួក​គេ​​ពង្វក់​សង្គម និង​នាំឲ្យ​មាន​ការ​លាបពណ៌​ដាក់គ្នា បង្កើន​ការ​យល់​ច្រឡំចំពោះ​ប្រវត្តិ​សាស្ត្រ​។

ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង លោក ខឹម វាសនា ក៏បាន​ពន្យល់​ឡើងវិញ​ដែរថា សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​វៀតណាម​បំពេញ​បន្ថែម​ឆ្នាំ២០០៥ គឺស្តី​​តែ​ពី​ព្រំដែន​គោក​តែប៉ុណ្ណោះ គឺ​គ្មាន​និយាយ​ពី​ព្រំ​ដែន​ទឹក​នោះឡើយ។

1 comment:

Anonymous said...

This mentally ill Khem Veasna must stop barking.

His crazy ideas have hurt Cambodia and helped Yuon and Hun Sen only.