Tuesday, 18 July 2017

គណបក្ស​សង្គ្រោះ​ជាតិ​ប្ដេជ្ញា​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ


ដោយ យ៉ង ចាន់តារា
2017-07-17

សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះជាតិ នា​ទីស្នាក់ការ​កណ្ដាល​សង្កាត់​ចាក់អង្រែលើ នៅ​​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Morm Moniroth
សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះជាតិ នា​ទីស្នាក់ការ​កណ្ដាល​សង្កាត់​ចាក់អង្រែលើ នៅ​​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០១៧។ RFA/Morm Moniroth
 RFA/Morm Moniroth



ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៧ គឺ​ជា​ខួប ៥​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​នេះ​មិន​មាន​ការ​រៀបចំ​ពិធី​អ្វី​នោះ​ទេ គឺ​មាន​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ប៉ុណ្ណោះ ដោយ​ប្ដេជ្ញា​ចិត្ត​ប្រឹងប្រែង​ធ្វើ​សកម្មភាព​នយោបាយ ដើម្បី​យក​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។



ក្នុង​ឱកាស​ខួប ៥​ឆ្នាំ​នេះ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ខ្លួន “បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រូវ ធ្វើ​តាម​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ និង​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ខ្មែរ​តែ​មួយ ផ្សះផ្សា​ជាតិ បង្រួបបង្រួម​ជាតិ និង​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ”។ គណបក្ស​នេះ​ប្រកាស​ថា ខ្លួន​បាន “អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​នីតិរដ្ឋ និង​គោល​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស” ផង​ដែរ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​សារ​ខ្លី​មួយ​នៅ​លើ​ហ្វេសប៊ុក (facebook) របស់​លោក អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ។ លោក​បាន​ប្រើ​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា “រួបរួម​ដើម្បី​ផ្លាស់ប្ដូរ តស៊ូ​ដើម្បី​សង្គ្រោះ​ជាតិ”។ ចំណែក​ឯ​លោក សម រង្ស៊ី ដែល​ជា​អតីត​ប្រធាន​គណបក្ស​នេះ​វិញ មិន​ឃើញ​មាន​ការ​ថ្លែង​សារ​ណា​មួយ​អំពី​គណបក្ស​ដែល​លោក​ធ្លាប់​គ្រប់គ្រង​ជាង ៤​ឆ្នាំ​នេះ​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ឃើញ​ថា រយៈកាល​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​នយោបាយ​មិន​ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ ដោយសារ​គណបក្ស​នេះ​យក​ចំណុច​ខ្សោយ​របស់​បក្ស​កាន់​អំណាច ទៅ​ធ្វើ​ជា​ចំណុច​ខ្លាំង​របស់​ខ្លួន។ លោក​ថា នេះ​ជា “នយោបាយ​អរិភាព” ដែល​មាន​ន័យ​ថា​នយោបាយ​នៃ​ភាព​ជា​សត្រូវ​នឹង​គ្នា ហើយ​វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​សម្រាប់​ជាតិ​នោះ​ឡើយ៖ «ដែល​ខ្ញុំ​វាយ​តម្លៃ​ថា​ការ​ប្រកួត​ប្រជែង​មិន​ផ្អែក​លើ​លទ្ធិប្រជាធិបតេយ្យ គឺ​នៅ​ត្រង់​ថា គាត់​មួលបង្កាច់​សភាពការណ៍។ តាម​ពិត ស្នាដៃ​គាត់​អត់​មាន គាត់​យក​ចំណុច​ខ្សោយ និង​ការ​ខ្វះខាត​របស់​គណបក្ស​កាន់​អំណាច ទៅ​ធ្វើ​ជា​ចំណុច​ខ្លាំង និង​ជា​គុណ​សម្បត្តិ​របស់​គាត់​ទៅ​វិញ»។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា បាន​ច្របាច់​បញ្ចូល​គ្នា​តែ​មួយ​ជា​សម្ពន្ធភាព​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ និង​បង្កើត​ទៅ​ជា​គណបក្ស​មួយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ គណបក្ស​ថ្មី​នេះ​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ ៥៥​អាសនៈ ទល់​នឹង ៦៨​អាសនៈ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រប់គ្រង​អំណាច​ជាង ៣​ទសវត្ស។ ក៏ប៉ុន្តែ​សកម្មជន និង​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ដែល​បាន​ក្លាយ​ជា​តំណាងរាស្ត្រ​ទៅ​ហើយ​នោះ បែរ​ជា​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់​តាម​ផ្លូវ​តុលាការ ការ​ចាប់​ដាក់​ពន្ធនាគារ ការ​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស និង​ការ​វាយ​ដំ​ដោយ​ហិង្សា​ប្រព្រឹត្ត​ដោយ​ក្រុម​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​វិញ។

ការ​វិវឌ្ឍន៍​ចុង​ក្រោយ​បំផុត គឺ​ការ​កែប្រែ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​រារាំង​ទណ្ឌិត​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ។ ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា អនុម័ត​ដោយ​ប្រញាប់ប្រញាល់​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន បើ​ទោះ​បី​ជា​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​រួច​ទៅ​ហើយ​ក្តី។

វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នេះ នឹង​ត្រូវ​ព្រឹទ្ធសភា​លើក​យក​ទៅ​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា​នីតិកាល​ទី​៣ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា មុន​នឹង​បញ្ជូន​បន្ត​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ និង​បន្ទាប់​មក​ទៀត​ទៅ​អង្គ​ព្រះមហាក្សត្រ ដើម្បី​ទ្រង់​ឡាយ​ព្រះហស្តលេខា។

លោក សុខ ឥសាន បាន​បញ្ជាក់​ថា ច្បាប់​នេះ​នឹង​មាន​សុពលភាព​អនុវត្ត​ភ្លាមៗ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ច្បាប់​នេះ ហើយ​ក្រោយ​ពេល​ច្បាប់​នេះ​ចូល​ជា​ធរមាន​រួច​ហើយ គ្រប់​គណបក្ស​នយោបាយ​មិន​មាន​សិទ្ធិ​ផ្សារភ្ជាប់​ជាមួយ​ទណ្ឌិត​កម្រិត​ទោស​មជ្ឈិម និង​ទោស​ឧក្រិដ្ឋ​ជា​ដាច់ខាត។

ហេតុ​ដូចនេះ វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​ថ្មី​នេះ នឹង​ក្លាយ​ជា​អាវុធ​ដ៏​មុត​ស្រួច​ដើម្បី​កាត់​ផ្តាច់​ទំនាក់ទំនង​រវាង​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​មាន​ឥទ្ធិពល​ជាង​គេ​រូប​នេះ ជាមួយ​នឹង​គណបក្ស​ដែល​លោក​បាន​បង្កើត​ឡើង​ដោយ​ផ្ទាល់​ជាមួយ​នឹង​លោក កឹម សុខា កាល​ពី ៥​ឆ្នាំ​មុន។

ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ចាន់ វិបុល យល់​ឃើញ​ថា លោក សម រង្ស៊ី នៅ​តែ​អាច​ប្រើប្រាស់​មធ្យោបាយ​បណ្ដាញ​សង្គម ដូចជា​ហ្វេសប៊ុក និង​ធ្វីតធឺ (Twitter) ជាដើម ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​លោក​ក៏​នៅ​តែ​អាច​ទាក់ទង​ជា​លក្ខណៈ​បុគ្គល​ក្រៅ​ផ្លូវការ​ជាមួយ​សមាជិក​សមាជិកា​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បន្ត​ថា លោក សម រង្ស៊ី នៅ​តែ​ជា​តួអង្គ​នយោបាយ​មួយ​ដ៏​មាន​ឥទ្ធិពល ដោយសារ​លោក​មាន​ប្រវត្តិ​ចេញ​មុខ​តស៊ូ​នឹង​អំពើ​អយុត្តិធម៌​ក្នុង​សង្គម ភាព​ក្លាហាន​នៃ​ការ​រិះគន់​ចំៗ​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ព្រម​ទាំង​ការ​ឲ្យ​តម្លៃ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ឥទ្ធិពល​របស់​លោក៖ «ក្នុង​ករណី​ដែល​សមាជិក​សមាជិកា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឈប់​ឲ្យ​តម្លៃ​ទៅ​លើ​លោក សម រង្ស៊ី នោះ ទើប​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ត្រូវ​បញ្ចប់ ក៏ប៉ុន្តែ​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ឲ្យ​តម្លៃ ខ្ញុំ​ឃើញ​ថា​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី នឹង​មិន​បញ្ចប់​នោះ​ទេ»។

ទាក់ទង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ វិញ បណ្ឌិត ចាន់ វិបុល មើល​ឃើញ​ថា ក្នុង​រយៈកាល​កន្លង​ទៅ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​រួម​ចំណែក​ច្រើន​ដែរ​សម្រាប់​ផល​ប្រយោជន៍​ជាតិ។ នោះ គឺ​ការ​ពង្រីក​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ព្រម​ទាំង​ការ​ពង្រីក​អំណាច​នយោបាយ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មាន​ចំណុច​ជាច្រើន​ទៀត​ដែល​ត្រូវ​កែលំអ៖ «ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ផល​ប្រយោជន៍​នៃ​ឥរិយាបថ​នយោបាយ អ្វី​ដែល​ជា​ការ​កែប្រែ​ដ៏​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​កុំ​បន្ត​ការ​វាយ​ប្រហារ​ជា​លក្ខណៈ​បុគ្គល​លើ​មេ​ដឹកនាំ​គណបក្ស​កាន់​អំណាច។ គណបក្ស​សង្គ្រោះ​ជាតិ គួរ​ពិនិត្យ​ឡើង​វិញ​ចំពោះ​រចនាសម្ព័ន្ធ​របស់​ខ្លួន ជាពិសេស​គួរ​ដាក់​បញ្ចូល​អ្នក​ដែល​មាន​ចំណេះ​ដឹង អ្នក​ដែល​មាន​គំនិត​ច្រើន​ក្នុង​ការ​រៀបចំ​យុទ្ធសាស្ត្រ។ គាត់​គួរ​តែ​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​អ្នក​ផ្សេង​ដែល​មិន​មែន​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្វែង​យល់​ឲ្យ​បាន​កាន់​តែ​ច្បាស់​អំពី​គោល​នយោបាយ​របស់​ខ្លួន»។

អ្នក​ជំនាញ​ខាង​អភិបាលកិច្ច និង​វិទ្យាសាស្ត្រ​នយោបាយ​រូប​នេះ​ជឿជាក់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​កែលំអ និង​បំពេញ​ចំណុច​ខ្វះខាត​ទាំងនេះ​បាន គណបក្ស​នេះ​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ និង​អ្នក​ដែល​មិន​មែន​ជា​សមាជិក​របស់​គណបក្ស ហើយ​ពេល​នោះ​ហើយ​ដែល​លទ្ធផល​បោះឆ្នោត​នឹង​ត្រូវ​ផ្អៀង​ទៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ៕

2 comments:

Anonymous said...


HOW TO SAVE CAMBODIA FROM BECOMING A PART OF VIETNAM ?

Hun Sen had risen to power by strictly following Yuon's orders to bring down his own leader Pen Sovann, who refused to implement Vietnam's policies such as the deadly K5 project.

People are still wondering how many thousands of Khmer people did Hun Sen kill in order to convince his master Yuon that he will be a forever faithful slave to Vietnam and put him in power to replace Pen Sovann?

If we follow closely all the critical events that Hun Sen had created to destroy his opponents, we could clearly understand that Hun Sen is an exceptional ruthless tyrant. Hun Sen is the worst tyrant in the world because he has never hesitated to destroy Cambodia, to violently suppress Khmer people to satisfy his master Vietnam's ambitions to annex Cambodia.

For instance, the destruction of Khmer natural resource, the influx of millions of Vietnamese migrants to fill Khmer land, the 99 years massive land concessions to Vietnam including the strategic area of Phnom Bokor, the 2005 supplemental treaty with Vietnam, etc...are undeniably Hun Sen's traitorous acts. Additionally, he has put the "triangle area" under Vietnam's control already.

The result of the 2017 recent communal election proved that the CNRP is still a party for Khmer people. And that prompted Hun Sen and Yuon to amend again the party law.

This newly amended party law will further infuriate and alienate Khmer people - sinking the CPP in a deeper hole.

So far, with its reputation remains intact, the CNRP will have a good chance to win this next election. To ensure the win, the CNRP should reach for the international community's help to monitor this upcoming 2018 election.

After the NEC declares that the winner is the CNRP, Khmer people must be mentally prepared and ready to mount a nationwide peaceful demonstration should the loser CPP refuses to transfer the power to the winner. And that will be the RIGHT MOMENT for Khmer people to sacrifice their life to save Cambodia from the evil Yuon.

Finally, in the meantime, we must stay united to OFFICIALLY win the 2018 election first, then ready to sacrifice our life to save Cambodia. We need to help ourselves first before the international community could help us.

Bun Thoeun

Anonymous said...

I don't see any influx of Vietnamese. You lie.