ដោយ យ៉ង ចាន់តារា
2017-07-17
សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ នាទីស្នាក់ការកណ្ដាលសង្កាត់ចាក់អង្រែលើ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ គឺជាខួប ៥ឆ្នាំនៃការបង្កើតគណបក្សសង្គ្រោះជាតិ។ គណបក្សនេះមិនមានការរៀបចំពិធីអ្វីនោះទេ គឺមានតែចេញសេចក្តីថ្លែងការណ៍មួយប៉ុណ្ណោះ ដោយប្ដេជ្ញាចិត្តប្រឹងប្រែងធ្វើសកម្មភាពនយោបាយ ដើម្បីយកជ័យជម្នះនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខ។
ក្នុងឱកាសខួប ៥ឆ្នាំនេះ គណបក្សសង្គ្រោះជាតិ អះអាងថា ខ្លួន “បានធ្វើដំណើរតាមផ្លូវត្រូវ ធ្វើតាមឆន្ទៈពលរដ្ឋខ្មែរ និងធ្វើសកម្មភាពនយោបាយដោយប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ខ្មែរតែមួយ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងមិនយកខ្មែរណាជាសត្រូវ”។ គណបក្សនេះប្រកាសថា ខ្លួនបាន “អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នីតិរដ្ឋ និងគោលនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស” ផងដែរ។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរសារខ្លីមួយនៅលើហ្វេសប៊ុក (facebook) របស់លោក អំពាវនាវឲ្យពលរដ្ឋចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមានតាមរយៈការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។ លោកបានប្រើពាក្យស្លោកមួយឃ្លាថា “រួបរួមដើម្បីផ្លាស់ប្ដូរ តស៊ូដើម្បីសង្គ្រោះជាតិ”។ ចំណែកឯលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សនេះវិញ មិនឃើញមានការថ្លែងសារណាមួយអំពីគណបក្សដែលលោកធ្លាប់គ្រប់គ្រងជាង ៤ឆ្នាំនេះឡើយ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ឃើញថា រយៈកាលកន្លងទៅនេះ គណបក្សសង្គ្រោះជាតិ ធ្វើនយោបាយមិនស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនោះទេ ដោយសារគណបក្សនេះយកចំណុចខ្សោយរបស់បក្សកាន់អំណាច ទៅធ្វើជាចំណុចខ្លាំងរបស់ខ្លួន។ លោកថា នេះជា “នយោបាយអរិភាព” ដែលមានន័យថានយោបាយនៃភាពជាសត្រូវនឹងគ្នា ហើយវាមិនបានផ្តល់ប្រយោជន៍អ្វីសម្រាប់ជាតិនោះឡើយ៖ «ដែលខ្ញុំវាយតម្លៃថាការប្រកួតប្រជែងមិនផ្អែកលើលទ្ធិប្រជាធិបតេយ្យ គឺនៅត្រង់ថា គាត់មួលបង្កាច់សភាពការណ៍។ តាមពិត ស្នាដៃគាត់អត់មាន គាត់យកចំណុចខ្សោយ និងការខ្វះខាតរបស់គណបក្សកាន់អំណាច ទៅធ្វើជាចំណុចខ្លាំង និងជាគុណសម្បត្តិរបស់គាត់ទៅវិញ»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បានច្របាច់បញ្ចូលគ្នាតែមួយជាសម្ពន្ធភាពចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងបង្កើតទៅជាគណបក្សមួយ គឺគណបក្សសង្គ្រោះជាតិ។
ក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សថ្មីនេះបានទទួលសំឡេងឆ្នោតគាំទ្រដ៏គួរឲ្យភ្ញាក់ផ្អើល គឺ ៥៥អាសនៈ ទល់នឹង ៦៨អាសនៈនៃគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងអំណាចជាង ៣ទសវត្ស។ ក៏ប៉ុន្តែសកម្មជន និងមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ មួយចំនួនដែលបានក្លាយជាតំណាងរាស្ត្រទៅហើយនោះ បែរជាទទួលរងនូវការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់តាមផ្លូវតុលាការ ការចាប់ដាក់ពន្ធនាគារ ការនិរទេសខ្លួនទៅក្រៅប្រទេស និងការវាយដំដោយហិង្សាប្រព្រឹត្តដោយក្រុមកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។
ការវិវឌ្ឍន៍ចុងក្រោយបំផុត គឺការកែប្រែវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលរារាំងទណ្ឌិតមិនឲ្យពាក់ព័ន្ធនឹងគណបក្សនយោបាយ។ ច្បាប់ថ្មីនេះត្រូវបានសមាជិកសភាគណបក្សប្រជាជនកម្ពុជា អនុម័តដោយប្រញាប់ប្រញាល់តាមការបញ្ជារបស់លោក ហ៊ុន សែន បើទោះបីជាលោក សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានបក្សរួចទៅហើយក្តី។
វិសោធនកម្មច្បាប់គណបក្សនយោបាយថ្មីនេះ នឹងត្រូវព្រឹទ្ធសភាលើកយកទៅពិនិត្យក្នុងកិច្ចប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣ នៅព្រឹកថ្ងៃទី១៨ កក្កដា មុននឹងបញ្ជូនបន្តទៅក្រុមប្រឹក្សាធម្មនុញ្ញ និងបន្ទាប់មកទៀតទៅអង្គព្រះមហាក្សត្រ ដើម្បីទ្រង់ឡាយព្រះហស្តលេខា។
លោក សុខ ឥសាន បានបញ្ជាក់ថា ច្បាប់នេះនឹងមានសុពលភាពអនុវត្តភ្លាមៗក្រោយពេលព្រះមហាក្សត្រឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់ច្បាប់នេះ ហើយក្រោយពេលច្បាប់នេះចូលជាធរមានរួចហើយ គ្រប់គណបក្សនយោបាយមិនមានសិទ្ធិផ្សារភ្ជាប់ជាមួយទណ្ឌិតកម្រិតទោសមជ្ឈិម និងទោសឧក្រិដ្ឋជាដាច់ខាត។
ហេតុដូចនេះ វិសោធនកម្មច្បាប់គណបក្សនយោបាយជាថ្មីនេះ នឹងក្លាយជាអាវុធដ៏មុតស្រួចដើម្បីកាត់ផ្តាច់ទំនាក់ទំនងរវាងអតីតប្រធានគណបក្សប្រឆាំងដ៏មានឥទ្ធិពលជាងគេរូបនេះ ជាមួយនឹងគណបក្សដែលលោកបានបង្កើតឡើងដោយផ្ទាល់ជាមួយនឹងលោក កឹម សុខា កាលពី ៥ឆ្នាំមុន។
ទោះជាយ៉ាងណា អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ចាន់ វិបុល យល់ឃើញថា លោក សម រង្ស៊ី នៅតែអាចប្រើប្រាស់មធ្យោបាយបណ្ដាញសង្គម ដូចជាហ្វេសប៊ុក និងធ្វីតធឺ (Twitter) ជាដើម ដើម្បីទាក់ទាញការគាំទ្រឲ្យគណបក្សសង្គ្រោះជាតិ ហើយលោកក៏នៅតែអាចទាក់ទងជាលក្ខណៈបុគ្គលក្រៅផ្លូវការជាមួយសមាជិកសមាជិកានៃគណបក្សសង្គ្រោះជាតិ។
លោកបន្តថា លោក សម រង្ស៊ី នៅតែជាតួអង្គនយោបាយមួយដ៏មានឥទ្ធិពល ដោយសារលោកមានប្រវត្តិចេញមុខតស៊ូនឹងអំពើអយុត្តិធម៌ក្នុងសង្គម ភាពក្លាហាននៃការរិះគន់ចំៗនូវចំណុចខ្វះខាតរបស់រដ្ឋាភិបាល ព្រមទាំងការឲ្យតម្លៃពីសំណាក់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ចំពោះឥទ្ធិពលរបស់លោក៖ «ក្នុងករណីដែលសមាជិកសមាជិការបស់គណបក្សសង្គ្រោះជាតិ ឈប់ឲ្យតម្លៃទៅលើលោក សម រង្ស៊ី នោះ ទើបជីវិតនយោបាយរបស់លោក សម រង្ស៊ី ត្រូវបញ្ចប់ ក៏ប៉ុន្តែបើគណបក្សសង្គ្រោះជាតិ នៅតែបន្តឲ្យតម្លៃ ខ្ញុំឃើញថាជីវិតនយោបាយរបស់លោក សម រង្ស៊ី នឹងមិនបញ្ចប់នោះទេ»។
ទាក់ទងនឹងគណបក្សសង្គ្រោះជាតិ វិញ បណ្ឌិត ចាន់ វិបុល មើលឃើញថា ក្នុងរយៈកាលកន្លងទៅនេះ គណបក្សសង្គ្រោះជាតិ ក៏បានរួមចំណែកច្រើនដែរសម្រាប់ផលប្រយោជន៍ជាតិ។ នោះ គឺការពង្រីកការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងការពង្រីកអំណាចនយោបាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ប៉ុន្តែទន្ទឹមនឹងនេះ លោកថាគណបក្សសង្គ្រោះជាតិ នៅមានចំណុចជាច្រើនទៀតដែលត្រូវកែលំអ៖ «ដើម្បីផលប្រយោជន៍ជាតិ និងផលប្រយោជន៍នៃឥរិយាបថនយោបាយ អ្វីដែលជាការកែប្រែដ៏ធំរបស់គណបក្សសង្គ្រោះជាតិ នោះ គឺកុំបន្តការវាយប្រហារជាលក្ខណៈបុគ្គលលើមេដឹកនាំគណបក្សកាន់អំណាច។ គណបក្សសង្គ្រោះជាតិ គួរពិនិត្យឡើងវិញចំពោះរចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសគួរដាក់បញ្ចូលអ្នកដែលមានចំណេះដឹង អ្នកដែលមានគំនិតច្រើនក្នុងការរៀបចំយុទ្ធសាស្ត្រ។ គាត់គួរតែរៀបចំយុទ្ធសាស្ត្រទាក់ទាញអ្នកផ្សេងដែលមិនមែនជាសមាជិកគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យពួកគេអាចស្វែងយល់ឲ្យបានកាន់តែច្បាស់អំពីគោលនយោបាយរបស់ខ្លួន»។
អ្នកជំនាញខាងអភិបាលកិច្ច និងវិទ្យាសាស្ត្រនយោបាយរូបនេះជឿជាក់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ អាចកែលំអ និងបំពេញចំណុចខ្វះខាតទាំងនេះបាន គណបក្សនេះនឹងអាចទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋទូទៅ និងអ្នកដែលមិនមែនជាសមាជិករបស់គណបក្ស ហើយពេលនោះហើយដែលលទ្ធផលបោះឆ្នោតនឹងត្រូវផ្អៀងទៅខាងគណបក្សសង្គ្រោះជាតិ៕
2 comments:
HOW TO SAVE CAMBODIA FROM BECOMING A PART OF VIETNAM ?
Hun Sen had risen to power by strictly following Yuon's orders to bring down his own leader Pen Sovann, who refused to implement Vietnam's policies such as the deadly K5 project.
People are still wondering how many thousands of Khmer people did Hun Sen kill in order to convince his master Yuon that he will be a forever faithful slave to Vietnam and put him in power to replace Pen Sovann?
If we follow closely all the critical events that Hun Sen had created to destroy his opponents, we could clearly understand that Hun Sen is an exceptional ruthless tyrant. Hun Sen is the worst tyrant in the world because he has never hesitated to destroy Cambodia, to violently suppress Khmer people to satisfy his master Vietnam's ambitions to annex Cambodia.
For instance, the destruction of Khmer natural resource, the influx of millions of Vietnamese migrants to fill Khmer land, the 99 years massive land concessions to Vietnam including the strategic area of Phnom Bokor, the 2005 supplemental treaty with Vietnam, etc...are undeniably Hun Sen's traitorous acts. Additionally, he has put the "triangle area" under Vietnam's control already.
The result of the 2017 recent communal election proved that the CNRP is still a party for Khmer people. And that prompted Hun Sen and Yuon to amend again the party law.
This newly amended party law will further infuriate and alienate Khmer people - sinking the CPP in a deeper hole.
So far, with its reputation remains intact, the CNRP will have a good chance to win this next election. To ensure the win, the CNRP should reach for the international community's help to monitor this upcoming 2018 election.
After the NEC declares that the winner is the CNRP, Khmer people must be mentally prepared and ready to mount a nationwide peaceful demonstration should the loser CPP refuses to transfer the power to the winner. And that will be the RIGHT MOMENT for Khmer people to sacrifice their life to save Cambodia from the evil Yuon.
Finally, in the meantime, we must stay united to OFFICIALLY win the 2018 election first, then ready to sacrifice our life to save Cambodia. We need to help ourselves first before the international community could help us.
Bun Thoeun
I don't see any influx of Vietnamese. You lie.
Post a Comment