Saturday, 22 July 2017

តំណាង​រាស្ត្រ​បក្ស​ជំទាស់​ស្នើ​ឱ្យ​ព្រះ​មហាក្សត្រ​ ​«ព្រះ​តម្រិះ»​ ​មុន​ឡាយ​ព្រះហស្ថ​លេខា​លើ​​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស


20 កក្កដា 2017
  • នៅ វណ្ណារិន
រូបឯកសារ៖ ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​ ​សីហមុនី​។
ក្រុម​តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ​ ​សំខាន់ៗ​ ​បាន​សរសេរ​ញ្ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះ​បាទ​នរោត្តម​ ​សីហមុនី​ «ព្រះ​តម្រិះ»​ ​ចំពោះ​ការ​ឡាយ​ព្រះហស្ថលេខា​ ​លើវិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដែល​ពួក​គេ​អះអាង​ថា ​អាច​គំរាម​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​ខាង។​ ​នេះ​បើ​តាម​លិខិត​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ដែល​ ​VOA​ ​បាន​ទទួល​នា​ថ្ងៃ​ព្រហស្បតិ៍។​


កាលពីថ្ងៃអង្គារកន្លងទៅលង​ទៅ​ ​ព្រឹទ្ធសភា​ដែល​មាន​តែ​សមាជិក​មក​ពី​បក្ស​កាន់​អំណាច​ បាន​អនុម័ត​ វិសោធនកម្ម​លើក​ទី២​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ដ៏​ចម្រូង​ចម្រាស ​ក្រោយ​ពី​រដ្ឋសភា​អនុម័ត​យ៉ាង​តក់ក្រហល់។​ ការ​អនុម័ត​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រលូន​ទាំង​ក្នុង​ស្ថាប័ន​រដ្ឋសភា​និង​ព្រឹទ្ធសភា​ ​បើ​ទោះ​ជា​មាន​ពហិការ​ពី​គណបក្ស​ជំទាស់​ក៏​ដោយ។​ ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នឹង​ត្រូវ​បញ្ជូន​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយ​ព្រះ​ហស្ថលេខា​មុន​ពេល​ចូល​ជា​ធរមាន។​
​ក្នុង​ញ្ញត្តិ​ដែល​ចុះហត្ថ​លេខា​កាល​ពី​ថ្ងៃ​ពុធ​ ហើយ​ផ្សព្វផ្សាយ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ តំណាងរាស្ត្រ​សំខាន់ៗ​ចំនួន​២៩រូប​របស់គណបក្សសង្គ្រោះជាតិ​ បាន​ទូល​ថ្វាយ​ព្រះ​មហាក្សត្រថា វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​ត្រូវ​បាន​បង្កើត​ឡើង​ «មិន​ស្រប​គោល​ការណ៍​នីតិរដ្ឋ​ ហើយ​ផ្ទុយពី​គោល​ការណ៍​ប្រជាធិបតេយ្យ​ ​សេរី​ពហុបក្ស»។​ ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ក៏​បាន​បន្ត​ថា​ វិសោធនកម្ម​នេះ​ក៏ផ្ទុយ​ពី​ព្រះរាជ​បំណង​របស់​ ព្រះ​បរម​រតនកោដ្ឋ​ ​នរោត្តម សីហនុ​ ​ផង​ដែរ​ ​ដែល​ចង់​ឱ្យ​ខ្មែរ​រួប​រួម​គ្នា​ ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ។
ក្នុង​ញ្ញត្តិ​ដែល​មាន​បួន​ទំព័រ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​
«ជា​ពិ​សេស​សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​ ចរិត​នយោបាយ​គាបសង្កត់​ទៅ​លើ​សិទ្ធិ​បុគ្គល​ ​បំបែក​បំបាក់​ជាតិ​ ​និង​គាប​សង្កត់​មក​លើ​គណបក្ស​នយោបាយ​ក្នុង​ន័យ​កម្ចាត់កម្ចាយ​ខ្មែរ​គ្នាឯង​ ​និង​គាប​សង្កត់​គូ​ប្រជែង​នយោបាយ​តែ​ប៉ុណ្ណោះ​ ​ហើយ​អាច​បណ្តាល​ឱ្យ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​មិន​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌»។​
​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ ​បាន​កំណត់​ថា​ ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មាន​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​មជ្ឈិម​ ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ។
ការ​បង្កើត​និង​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទំាង​ពីរ​លើក​យ៉ាង​តក់ក្រហល់​ ​ដូច​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​ចេតនា​ផ្តាច់​លោក​ ​សម រង្ស៊ី​ ​ចេញ​ពី​នយោបាយ​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ទោស​ដោយ​តុលាការ​កម្ពុជា​ក្នុង​សំណុំ​រឿង​ជា​ច្រើន។​ ខណៈ​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ​លោក​ ​សម រង្ស៊ី​តែង​បង្ហោះ​សារ​ជា​សំណេរ​ ​ជា​រូបភាព​ ​និង​ជា​វីដេអូ​ ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​ព្រមទាំង​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​ដើម​ ​ធ្វើ​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​លោក​ ហ៊ុន សែន​ និង​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​គណបក្ស​កាន់​អំណាច។
យ៉ាង​ណា​ក៏​ដោយ​ ​តំណាង ​និង​តំណាង​រាស្ត្រ​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ធ្លាប់​បាន​អះអាង​កន្លង​មក​ថា​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់ស្តីពី​គណបក្ស​នយោបាយ​នេះ​គឺ​ធ្វើ​ឡើង​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ ​សេរី​ពហុបក្ស​ និង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ៕​

2 comments:

Anonymous said...

King Sihamoni,

It is time for you to stand up for what is right.

The newly amended party law is absolutely wrong.

If you ratify this law, you are truly a scarecrow King like people have speculated about your personality.

Ah Kwack Hun Sen and his master Yuon have pushed you off the limit for a long time.

Do not flee to China and let the monkey ( President of the senate ) in Senate ratify it. Do not repeat the same mistake like you did in 2005.

Anonymous said...

This king sucks his mother's nips every night.and the queen mother is the puppet
of ah kwak who uses her to do his dirty works.Her highness would do anything to put her guy son in the thrown.