20 កក្កដា 2017
ភ្នំពេញ —
ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ សំខាន់ៗ បានសរសេរញ្ញត្តិថ្វាយព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី «ព្រះតម្រិះ» ចំពោះការឡាយព្រះហស្ថលេខា លើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលពួកគេអះអាងថា អាចគំរាមដល់លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងប្រទេសកម្ពុជានាពេលខាង។ នេះបើតាមលិខិតរបស់ក្រុមតំណាងរាស្ត្រគណបក្សជំទាស់ដែល VOA បានទទួលនាថ្ងៃព្រហស្បតិ៍។
កាលពីថ្ងៃអង្គារកន្លងទៅលងទៅ ព្រឹទ្ធសភាដែលមានតែសមាជិកមកពីបក្សកាន់អំណាច បានអនុម័ត វិសោធនកម្មលើកទី២នៃច្បាប់ស្តីពីគណបក្សនយោបាយ ដ៏ចម្រូងចម្រាស ក្រោយពីរដ្ឋសភាអនុម័តយ៉ាងតក់ក្រហល់។ ការអនុម័ត វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានធ្វើឡើងដោយរលូនទាំងក្នុងស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភា បើទោះជាមានពហិការពីគណបក្សជំទាស់ក៏ដោយ។ វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនឹងត្រូវបញ្ជូនថ្វាយព្រះមហាក្សត្រដើម្បីឡាយព្រះហស្ថលេខាមុនពេលចូលជាធរមាន។
ក្នុងញ្ញត្តិដែលចុះហត្ថលេខាកាលពីថ្ងៃពុធ ហើយផ្សព្វផ្សាយនាថ្ងៃព្រហស្បតិ៍នេះ តំណាងរាស្ត្រសំខាន់ៗចំនួន២៩រូបរបស់គណបក្សសង្គ្រោះជាតិ បានទូលថ្វាយព្រះមហាក្សត្រថា វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានបង្កើតឡើង «មិនស្របគោលការណ៍នីតិរដ្ឋ ហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស»។ តំណាងរាស្ត្រគណបក្សជំទាស់ក៏បានបន្តថា វិសោធនកម្មនេះក៏ផ្ទុយពីព្រះរាជបំណងរបស់ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផងដែរ ដែលចង់ឱ្យខ្មែររួបរួមគ្នា ដោះស្រាយបញ្ហារវាងខ្មែរនិងខ្មែរ។
ក្នុងញ្ញត្តិដែលមានបួនទំព័រ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានសរសេរក្នុងន័យដើមថា៖
«ជាពិសេសសេចក្តីស្នើច្បាប់នេះមាន ចរិតនយោបាយគាបសង្កត់ទៅលើសិទ្ធិបុគ្គល បំបែកបំបាក់ជាតិ និងគាបសង្កត់មកលើគណបក្សនយោបាយក្នុងន័យកម្ចាត់កម្ចាយខ្មែរគ្នាឯង និងគាបសង្កត់គូប្រជែងនយោបាយតែប៉ុណ្ណោះ ហើយអាចបណ្តាលឱ្យការបោះឆ្នោតនាពេលខាងមុខមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌»។
វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ បានកំណត់ថា គ្រប់គណបក្សនយោបាយទាំងអស់នឹងត្រូវរំលាយចោល ប្រសិនបើមានទំនាក់ទំនងជាមួយបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។
ការបង្កើតនិងការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទំាងពីរលើកយ៉ាងតក់ក្រហល់ ដូចនេះ ត្រូវបានគេមើលឃើញថា ជាចេតនាផ្តាច់លោក សម រង្ស៊ី ចេញពីនយោបាយកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចចេញពីការដាក់ទោសដោយតុលាការកម្ពុជាក្នុងសំណុំរឿងជាច្រើន។ ខណៈកំពុងរស់នៅប្រទេសបារាំង លោក សម រង្ស៊ីតែងបង្ហោះសារជាសំណេរ ជារូបភាព និងជាវីដេអូ រិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ព្រមទាំងឃោសនាឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិជាដើម ធ្វើឱ្យមានការមិនពេញចិត្តពីសំណាក់លោក ហ៊ុន សែន និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សកាន់អំណាច។
យ៉ាងណាក៏ដោយ តំណាង និងតំណាងរាស្ត្រនៃគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ធ្លាប់បានអះអាងកន្លងមកថាសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះគឺធ្វើឡើងស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញ៕

2 comments:
King Sihamoni,
It is time for you to stand up for what is right.
The newly amended party law is absolutely wrong.
If you ratify this law, you are truly a scarecrow King like people have speculated about your personality.
Ah Kwack Hun Sen and his master Yuon have pushed you off the limit for a long time.
Do not flee to China and let the monkey ( President of the senate ) in Senate ratify it. Do not repeat the same mistake like you did in 2005.
This king sucks his mother's nips every night.and the queen mother is the puppet
of ah kwak who uses her to do his dirty works.Her highness would do anything to put her guy son in the thrown.
Post a Comment