Saturday, 1 July 2017

បណ្ឌិត Michael Vickery ​ប្រវត្តិវិទូ​ ស្តីពី​កម្ពុជា​​ ទទួល​មរណភាព ​នៅ​ខេត្ត​បាត់​ដំបង


Khmer Circle: A sad specimen of the twentieth century's old school demagogues and apologists of the ideological far Left who spent his entire working existence defending the indefensible. He will be remembered by history as an embittered, unreconstructed and skewed opportunist who put himself knowingly at the service of mankind's enemies, sabotaging the cause of Freedom and vilifying her name in the process; an unfortunate footnote to one of its tragic and violent chapters. He will be fondly and gratefully remembered by ruling CPP elements in Phnom Penh and by Hanoi, nonetheless...

ដោយ ហេង ឧត្តម 01/07/2017
rfi
media
បណ្ឌិត Michael Vickery
@preap chanmara



អ្នក​ប្រវត្តិសាស្ត្រនៃ​អាស៊ីអគ្នេយ៍​​ដ៏​ល្បី​ល្បាញ​ម្នាក់ លោកបណ្ឌិត​ Michael Vickery បាន​ទទួល​មរណភាព​ នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ក្នុង​ជន្មានយុ​៨៦ឆ្នាំ​ ដោយ​សារ​រោគាពាធ។​ សព​របស់​លោកត្រូវ​តម្កល់ទុក​ នៅ​​ផ្ទះ​លេខ​១៦២- ផ្លូវG08 ភូមិ​​វត្តក្តុលតាកុយ សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់​ដំបង រហូត​ដល់ថ្ងៃ​ទី​៣កក្កដា។ ឆ្លៀត​ឱកាស​នេះ វិទ្យុ​បារាំង​សូម​រម្លឹក​ពី​ប្រវត្តិនិង​ស្នាដៃ​​ខ្លះៗ​របស់​បណ្ឌិត Michael Vickery ស្តីពី​កម្ពុជា​។

លោក Michael Vickery ជាអ្នកជំនាញ​​ប្រវត្តិសាស្ត្រនៃ​អាស៊ីអគ្នេយ៍​​ ហើយ​ក៏​ជា​នរវិទូ ប្រវត្តិវិទូ​ស្តីពី​កម្ពុជាផង​ដែរ។ លោក​ចេះនិង​ប្រើប្រាស់​​ភាសាភាសា​ខ្មែរបាន​ច្បាស់​លាស់ ហើយ​បាន​សិក្សា​ស្រាវជ្រាវពី​​សីលាចារឹក​ខ្មែរ​បូរាណទៀត​ផង​។​



មាន​សញ្ញាបត្រ​ផ្នែក​សិល្បៈ​និង​ទស្សនវិទ្យា​ បណ្ឌិត Michael Theodore Vickery ជា​ជន​ជាតិ​អាមេរិក និង​ដែល​បាន​ចូល​មកសិក្សា​ស្រាវជ្រាវ​នៅ​ស្រុក​ខ្មែរ ក្នុង​អំលុង​ទសវត្ស​១៩៦០ ហើយ​ក្រោយ​មក​បាន​ចាប់​ចិត្ត​ស្រឡាញ់​ប្រទស​នេះ និង​រៀប​ការ​ជាមួយ​នារី​ខ្មែរ​ម្នាក់។

ដោយ​មាន​ជំនក់​ចិត្ត​នឹង​ការ​សិក្សា​ពី​តំបន់​អាស៊ីអគ្នេយ៍ លោក​បានស្រាវជ្រាវ​និង​​សរសេរ​អត្ថបទ​ជាច្រើន​ស្តីពី ពី​កម្ពុជា ថៃ ឡាវ វៀតណាម និង​ម៉ាឡេស៊ី ជា​ដើម។ ផ្អែក​លើក​ការ​ស្រាវជ្រាវ​ពី​ប្រទេស​ទាំង​នេះ លោក​បាន​ដើរ​បង្រៀន​ និង​ផ្តល់​បាឋកថា នៅ​សកល​វិទ្យាល័យ​​ធំៗ​ជា​ច្រើន​លើពីពិភព​លោក។ នៅ​ភ្នំពេញ បណ្ឌិត​រូបនេះ ធ្លាប់​បាន​បង្រៀន​មុខ​វិជ្ជា​ប្រវត្តិ​សាស្ត្រ​ខ្មែរ នៅ​សកលវិទ្យាល័យ​ភូមិ​ន្ទ​និង​វិចិត្រ​សិល្បៈ​ រយៈ​ពេល​ប្រមាណ​៤ឆ្នាំ​។

ស្នាដៃសំខាន់​ៗ​របស់​លោក គឺ​មាន​ដូចជា សៀវភៅ កម្ពុជាចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៨២ បោះពុម្ពផ្សាយ​ នៅចុង​ទសវត្ស​១៩៩០។ សៀភៅ​មួយ​ក្បាលទៀត គឺ​ដាក់​ចំណង​ជើង​ថាកម្ពុជា​ នយោបាយ សេដ្ឋកិច្ច និង​សង្គម ដែល​ចេញផ្សាយ​នៅទីក្រុង​ដុងដ្រ៍ ១៩៨៦។ បណ្ឌិត Michael Vickery បាន​សរសេរ​ស្នាដៃ​សំខាន់​មួយ​ទៀត គឺ​សិក្សា​ស្រដៀង​គ្នា​នេះដែរ តែ​និយា​យពី​ នយោបាយ សេដ្ឋកិច្ច និង​សង្គម របស់​ខ្មែរ នៅ​មុន​សម័យ​អង្គរ គឺ​អំលុង​សតវត្ស​ទី​៧ និង​ទី​៨ ចេញផ្សាយ​នៅ​ក្រុង​តូក្យូ ប្រទេ​ស​ជប៉ុន​។

វណ្ណកម្ម​ជា​សៀវភៅ ចុង​ក្រោ​យរបស់​លោក គឺ​និយាយ​ពី​ការ​ស្ទង់​មតិ​ក្នុង​នយោបាយ​កម្ពុជា​សម័យ​ទំនើប​ ចេញផ្សាយ​នៅភ្នំពេញ កាលពី​១០ឆ្នាំមុន។ នោះ​គឺជា​កម្រង​អត្ថបទ​ខ្លីៗ ជាភាសា​អង់គ្លេស ដែល​លោក​​វិភាគ​គិត​ពិ​ចារណា​ពី​នយោបាយ​ស្រុ​ក​ខ្មែរ​ ក្នុង​នាម​ជាអ្នក​សរសេរ​បទវិភាគ និង​បទ​វិចារណកថា សម្រាប់​ចេញ​ផ្សាយ​នៅក្នុង​កាសែត​ភ្នំពេញប៉ុស្តិ៍​ ជាង​១៥ឆ្នាំ​ ចាប់ពី​តាំងពី​កាសែតមួយ​នេះ ​ទើបតែ​បង្កើត​ឡើងមកម្ល៉េះ​។​

នៅក្នុង​ការសិក្សា​ពី​ប្រវត្តិ​សាស្ត្រ បណ្ឌិត Michael Vickery ក៏​បាន​ផ្តោត​ការ​សិក្សា​ស៊ីជម្រៅ​មួយ​ផ្នែក​ផង​ដែរ ទៅលើ​​លទ្ធិកម្មុយនិស្តនៅ​កម្ពុជា ហើយ​រូប​លោក ក៏​បាន​ចូលរួម​ដំណើរ​ការ​ស្វែង​រក​យុត្តិធម៌​នៅ​សាសា​ក្តី​ខ្មែរ​ក្រហមទៀតផង​ ក្នុង​នាម​ជាអ្នក​ជំនាញ​ ​ និង​ជាអ្នក​វិភាគ​ឯកសារប្រវត្តិសាស្ត្រ​៕

1 comment:

Anonymous said...

His death should be ignored and not to be celebrated. He and late wife have lived and supported communist ideology dictatorship ignoring the other side of sufferings, who endeavor to earn their liberty and democracy.He was a bad ass if not worse than allen meyers who unjustly put down the democrats with unsavory apatite of political character assassinations.