Wednesday, 2 August 2017
ប៊ែរឡាំងចោទហាណូយថាបានចាប់ជំរិតជនជាតិវៀតណាមនៅអាល្លឺម៉ង់
ដោយ អៀង សុខម៉ិញ 02/08/2017 02/08/2017
rfi
លោក Trịnh Xuân Thanh
Chụp màn hình @ nguyentandung.org
ក្រសួងការបរទេសអាល្លឺម៉ង់ បានធ្វើការចោទប្រកាន់ក្រុងហាណូយ នៅថ្ងៃពុធនេះ ថាជាអ្នកនៅពីក្រោយផែនការចាប់ពង្រត់អ្នកសុំសិទ្ធិជ្រកកោននយោបាយវៀតណាមម្នាក់ នៅក្រុងប៊ែរឡាំង។ បើតាមប្រភពដដែល ហាណូយបានចាប់បញ្ជូនជននេះឱ្យត្រលប់ទៅប្រទេសវៀតណាមវិញដោយបង្ខំ ដើម្បីឱ្យតុលាការកាត់ទោស។
គ្មានអ្វីគួរឱ្យសង្ស័យសោះដែលថាភ្នាក់ងារចារកិច្ចវៀតណាម និងស្ថានទូតវៀតណាមប្រចាំក្រុងប៊ែរឡាំង បានចូលរួមចំណែកក្នុងផែនការចាប់ពង្រត់ជនជាតិវៀតណាមម្នាក់ ក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ ជាមួយពាក្យថ្កោលទោស “ការចាប់ខ្លួនពលរដ្ឋវៀតណាមឈ្មោះ Trinh Xuan Thanh ជិញ ស៊នថាញ់ នៅប៊ែរឡាំង គឺជាការរំលោភច្បាប់អាល្លឺម៉ង់ និងច្បាប់អន្តរជាតិ យ៉ាងក្រឡែត និងមិនធ្លាប់មានឡើយ។ ជាទង្វើដែលមានអាចទទួលយកបានជាដាច់ខាត »។
ក្រសួងការបរទេសអាល្លឺម៉ង់បានប្រកាសកោះហៅឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប៊ែរឡាំងឱ្យជួប និងបានប្រកាសបណ្តេញតំណាងភ្នាក់ងារចារកិច្ចវៀតណាមឱ្យចាកចេញពីទឹកដីអាល្លឺម៉ង់ ក្នុងរយៈពេល៤៨ម៉ោងយ៉ាងយូរ។ មិនតែប៉ុណ្ណោះ ប៊ែរឡាំងបានទាមទារឱ្យវៀតណាមបញ្ជូនលោក Trinh Xuan Thanh អាល្លឺម៉ង់វិញ ព្រោះពេលនេះជាពេលដែលអាជ្ញាធរ កំពុងសិក្សាសំណុំឯកសាររបស់គាត់ស្តីពីការសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់។
សូមបញ្ជាក់ថា បើតាមកាសែតអាល្លឺម៉ង់លោក Trinh Xuan Thanh ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់នៅថ្ងៃទី ២៣កក្កដា នៅទីក្រុងប៊ែរឡាំង។ ជាអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់កុម្មុយនិស្តវៀតណាមម្នាក់ Trinh Xuan Thanh ត្រូវជាប់អង្កេតនៅវៀតណាមក្នុងបទល្មើសហិរញ្ញវត្ថុ ដោយបានធ្វើឱ្យខាតបង់ប្រាក់ចំនួន ១២៥លានអឺរ៉ូ កាលលោកនៅមានតួនាទីជាអតីតប្រធានក្រុមហ៊ុនសហគ្រាសប្រេងរដ្ឋ។
វៀតណាមបានទទូចសុំឱ្យប៊ែរឡាំងប្រគល់អតីតមន្ត្រីរត់ភៀសខ្លួននេះមកអាជ្ញាធរវិញ។ សំនុំរឿងលោក ត្រូវបានលើកមកជជែកគ្នានាឱកាសជំនួបកំពូលហ្សេ២០នៅទីក្រុងហំបួរ កាលពីដើមខែកក្កដាផង។ Trinh Xuan Thanh បានលេខមុនជាសាធារណៈ នៅក្រុងហាណូយ កាលពីថ្ងៃចន្ទ ដោយអះអាងថាបានត្រលប់ចូលស្រុកកំណើតវិញដោយចេតនា។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាល្លឺម៉ង់ដដែល ដែលហាក់ដូចជាគ្មានជំនឿលើការបកស្រាយនោះឡើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment