Sunday, 13 August 2017

អ្នកវិភាគ និង​អ្នក​នយោបាយ​ថា លោក ហ៊ុន សែន អនុវត្តនយោ​បាយ​ការ​បរទេស​ ទន់​ភ្លន់ តែ​មិន​ទន់​ជ្រាយ​


ដោយ អេង គីមហុង 12/08/2017 12/08/2017

media
លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវនៅព្រឹកថ្ងៃសៅរ៍ទី១២សីហាឆ្នាំ២០១៧
@Samdech Hun Sen, Cambodian Prime Minister


បន្ទាប់​ពី​ឡាវ យល់​ព្រម​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​កម្ពុជា​នៅ​ថ្ងៃ​ស្អែក ក្រោយ​លោក ហ៊ុន សែន ចុះ​ទៅ​ដោះ​ស្រាយ​រឿង​នេះដោយ​ផ្ទាល់​ដល់​ឡាវ អ្នក​វិភាគ សង្គម​ស៊ីវិល និងអ្នក​នយោបាយ​ចាត់​ទុក​ការ​ចេញ​មុខ​របស់​លោក ហ៊ុន សែន ជា​ឥរិយាបថ​ទន់​ភ្លន់ តែមិន​ទន់​ជ្រាយ។ ហើយ​ពួក​គេ​ស្នើ​ឲ្យ លោក ហ៊ុន សែន បន្ត​អនុវត្ត​ភាព​ម៉ដ្ឋ​ចត់​បែប​នេះ លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ផ្សេង​ទៀត ជា​ពិសេស​វៀត​ណាម ឲ្យ​ដូច​ឡាវ​ឣ៊ីចឹង​ដែរ​។



«ការ​ដោះ​ស្រាយ​បែប​ទន់​ភ្លន់​ឣ៊ីចឹង​វា​គឺ​ជា​រឿង​ល្អ ចៀស​ជាង​ការ​ហៅ​មន្ត្រី​ទូត​របស់​ឡាវ​មក​ស្ដី​ឲ្យ» នេះ​គឺ​ជា​ការ​យល់​ឃើញ​របស់​លោក ឆាំ ប៊ុនថេត អ្នក​វិភាគ​សង្គម និង​នយោ​បាយ​។ លោកប​ន្ថែម​ថា ឥរិយាបថ​លោក ហ៊ុន សែន គឺ​ជា​ទង្វើ​មួយ​បញ្ជាក់​ថា កម្ពុជាចូល​ចិត្ត​ប្រើ​ការ​ចរចា​ដោយ​សន្តិភាព មិន​មែន​ហិង្សា។ នេះ​មាន​ន័យ​ថា នយោបាយដោះ​ស្រាយ​​បញ្ហា​ព្រំដែន​របស់​លោក ហ៊ុន សែន ជា​មួយ​ឡាវ គឺ​ទន់​ភ្លន់ តែ​មិន​ទន់ជ្រាយ​ទេ។ លោក​ហ៊ាន​ថា ដូច្នេះ​តាម​រយៈ​បទ​បញ្ជា​៦​ថ្ងៃ​ឲ្យ​ឡាវ​ដក​ទ័ព​ចេញ និង​ការចល័ត​ទ័ព​កម្ពុជា​ទៅ​កាន់​តំបន់​មាន​ជម្លោះ។

ចំណែក លោក សូរ ចន្ថា អ្នក​វិភាគ​នយោបាយ​ដែរ​នោះ មាន​យោបល់​ថា ការ​ចេញ​មុខ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ដោយ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​រក​ច្រក​ចេញ​លឿន​ប្រសើរ​​ជាង​ការ​បញ្ជូន​ត្រឹម​ថ្នាក់​មន្រ្តី​ឲ្យ​ទៅ​ដោះ​ស្រាយ។ ទន្ទឹម​នឹង​ការ​ស្វាគមន៍​លោក សូរ ចន្ថា ថា ការ​ចេញ​មុខ​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ទំនង​ជា​ហេតុផល​មួយ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ដើម្បី​បង្ហាញ​ថា លោក​ភាព​មាន​ខ្លាំង​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន។

ចំពោះ​លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​បាន​ចាប់​អារម្មណ៍​ថា ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ឡាវ​ពី​មុន​មក​មិន​សូវ​ជា​ស្វិត​ស្វាញ​ប៉ុន្មា​ន​ទេ ដែល​រូបភាព​នេះ​មើល​ទៅ​កម្ពុជា​ហាក់​ដូច​ជា​ចាញ់​ប្រៀប​ឡាវ។

ដោក​ឡែក លោក សាម អ៊ីន អគ្គ​លេខា​ធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូល​ដ្ឋាន​ថា ឥរិយា​បថ​លោក ហ៊ុន សែន គឺជា​យុទ្ធសាស្ត្រ​ល្អ​ដើម្បី​បញ្ចៀស​សង្គ្រាម​ដែល​អាច​នឹងកើត​ឡើង​នៅ​តាម​ព្រំដែន។ ហើយ​នេះ​វា​មិន​មែន​ជា​ការ​បង្ហាញ​ពី​ភាព​អន់​ខ្សោយ​របស់កម្ពុជា​ដែល​នាយករដ្ឋមន្ត្រី​ធ្វើ​ដំណើរ​ដោយ​ផ្ទាល់​ទៅ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។

តែ​ផ្ទុយ​ទៅ​វិញ​លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា នេះ​គឺ​ជាកាតព្វ​កិច្ច​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​តែ​ចេញ​មុខ​ដោះស្រាយ​បញ្ហា​ក្នុង​នាម​ជា​មេដឹក​នាំប្រទេស។ បើ​តាម​លោក សុន ឆ័យ អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​មិន​មែន​ទន់​ភ្លន់ចំពោះ​ឡាវ​ពេក​​ទេ តែ​ជា​ភាព​ម៉ឺងម៉ាត់​ដើម្បី​ឲ្យ​ពលរដ្ឋ​ទុក​ចិត្ត។ លោក​ស្នើ​ឲ្យ​លោក ហ៊ុន សែន គួរ​តែ​អនុវត្ត​នយោបាយ​ម៉ឺង​ម៉ាត់​បែប​នេះ ជាមួយ​ប្រទេស​ជិត​ខាង​កម្ពុជា​នៅភាគ​ខាង​កើត​ផង។ នោះ​គឺ​ប្រទេស​វៀត​ណាម៕

10 comments:

Anonymous said...

He is YUON's slave. He does everything as told [by Hanoi]. He doesn't even know which Khmer will live or die as YUON continues to ethnically cleanse the Khmer race. Hun Sen doesn't even know when YUON will take him out. His own survival is oscillating on a daily-basis as far as one can see at this point of history...

Anonymous said...

Som Mouk Heuy Ah Kwack Oy Lao Sangkorm Teas Kam Pleang !!

Anonymous said...

ហេតុអីបាន ជាំ​ ដែកជោ ទន់ភ្លន់ ព្រោះទៅសុំទានគេនោះឯង តែមកដល់ផ្ទះ ធ្វើដូចជាយកអស្ចារ្យណាស់ ដូចគេថាយកមេឃទ្រាបអង្គុយ តើដែលឃើញ មហាសេដ្ថី ដើរសុំទានគេទេ??? គឺគ្មានទេនៅក្នុងពិភពលោក មានតែដែកជោម្នាក់នេះឯង គឹគ្មានការខ្មាស់អៀនទេ តើបងប្អូនចាំទេ ក្លោបបាល់វិតណេះ ថាមានលុយប៉ុន្មាន? វាយកឈ្មោះខ្មែរដើរសុំទានគេ តែប្រាក់ទាំងនោះមិនដែលដល់ប្រជាជនខ្មែរទេ សម្រាប់តែគ្រួសារវា នឹងអាមីអាថោងវាតែប៉ុណ្ណោះ នេះជាការពិតមិនអាចប្រកែកបាន បើមិនពិតសុំសួរ អាស៊ីសេរី ទៅ។

Anonymous said...

Ah Prett Hun Sen,

You have punished so many Khmer patriots that you accused of breaking the laws.

So, what are you going to do with Lao (Yuon behind them) who has broken Khmer law? Withdrawing from the occupied area is not enough.

Anonymous said...

Khmer people will not be fooled by Yuon's tactic trying to boost Hun Sen's popularity by faking some Lao's troops moving into Khmer territory.
Now, Hun Sen is talking tough against Lao.
Whatever Ah Kwack does will not work. People will vote Ah Kwack out in 2018.

The real trouble has been the evil Yuon's dominance over Cambodia. But Ah Kwack has never said a word against his master yuon.

Anonymous said...

All useless kept barking guy.
Hun sen had don smart wisely. Only animal don't speak language didn't understand that. Or you cheat yourself just to kiss raincy ass...you knew it yourself right. Why you love being trashed... ga....bage.

Anonymous said...

8:52 am
Mike,
it looks like you did not make any improvement in your stupidity.

Anonymous said...

Whose ass to kiss now, Rainsy or Sokha?

Anonymous said...

Chhub Bork Khmer Touv Hun Sen Euy !! Ker Leung Cheur Heuy Prous Hun Sen Oy Dey Touv Yuon Chang Oss Heuy !!

Anonymous said...

8:52 am

Hun Sen became Hun Sess now.