Sunday, 20 August 2017

វេយ្យាករណ៍ខ្មែរអំពី៖ ពាក្យដែលមាន (រ) និងគ្មាន (រ)






ពាក្យដែលមាន (រ) និងគ្មាន (រ) ជាបញ្ហាមួយយ៉ាងធំ ដែលចោទឡើង ចំពោះអ្នកសិក្សាអក្សរសាស្រ្តខ្មែរ ក្នុងការសរសេរឲ្យត្រឹមត្រូវ តាមអក្ខរាវិរុទ្ធ។ សិស្សានុសិស្សទាំងឡាយតែងតែត្អូញត្អែជារឿយៗ ចំពោះមុខសាស្រ្តាចារ្យថា៖ អក្សរខ្មែរយើង ពិបាកតែរឿងមាន (រ) និងមិនមាន (រ) នេះជាងគេ។ ការពោលដូច្នេះ ពិតជាសមហេតុផលដែរ តែការពិបាកនេះ ក៏មិនមែនជាបញ្ហាដោះស្រាយមិនរួច វែកមិនចេញនោះទេ។ ការសិក្សាស្រាវជ្រាវ និងការពិសោធន៍សាកល្បងខ្លះៗ ដែលដូនតាខ្មែរយើងបានធ្វើរួចមកហើយ បញ្ជាក់ប្រាប់យើងថា គេអាចដោះស្រាយបាន។
អាស្រ័យហេតុនេះ ខ្ញុំសូមលើកយកសេចក្តីសង្ខេបខ្លះ ចំពោះបញ្ហាមាន (រ) និងមិនមាន (រ) ដូចជាការសាកល្បង ដូចតទៅនេះ ៖

១. វិធីចំណាំពាក្យខ្លះ ដែលគ្មាន (រ) នៅពីមុខ

ក. ពាក្យ ឬ ព្យាង្គបើកទាំងឡាយណា ដែលកើតឡើងពីព្យញ្ជនៈផ្ញើជើង (្រ) គេមិនដែលដាក់ (រ) ពីមុខទៀតទេ។
ក្រ = ទ័លក្រ ក្រា = ក្រាកាច់សណ្តែក
គ្រ = ក្រសាំងគ្រ គ្រា = គ្រានេះ គ្រានោះ



ខ. ពាក្យទាំងឡាយណា ដែលមានព្យាង្គ (ក្រ) នៅខាងដើម គេមិនដែលដាក់ (រ) ថែមទៀតទេ។
ឧទាហរណ៍ៈ ក្រទីក្រទា ក្រសែភ្នែក ក្រយាស្ងោយ
ក្រឡេក្រឡា ក្រឡ ក្រពើ… ។ល។

លើកលែង តែពាក្យ បីម៉ាត់ ខាងក្រោមនេះចេញៈ
– ក្រមរ (ក្រមរកម ក្រមរឈើ) បានជា (ក្រមរ) នេះមាន (រ) ព្រោះខ្លាចច្រឡំនឹងខ្យល់ (ក្រម) = ក្រំ ក្នុងពាក្យ ចៅក្រម ឬ ច្បាប់ក្រម។
– ក្រញរ (ក្រញរដៃ ត្បកមួយក្រញរ) ពាក្យក្រញរបានជាដាក់ (រ) ថែម ដើម្បីកុំឲ្យច្រឡំយក (ញ) ជាតួប្រកប។
– ក្រសារ (កុកក្រសារ) បានជាដាក់ (រ) ពីមុខពាក្យក្រសារនេះ ដើម្បីឲ្យសមតាមន័យដែលបញ្ជាក់ថា សត្វកុកជាសត្វក្រសារៈ (គ្មានសារៈ) ព្រោះគេបង្រៀនក្រចេះនិយាយ ខុសពីសត្វសេក និងសារិកាកែវ។

គ. ពាក្យទាំងឡាយដែលមានព្យាង្គ (រ) នៅខាងដើម គេមិនដាក់ (រ) ថែមទៀតទេ។
ឧទារហណ៍ៈ រកា (ដើមរកា) រងា (ខែរងា) រញ៉ៃ (ក្មេងមាត់រញ៉ៃ) រយ៉ា (ក្មេងពាក់រយ៉ា) រលា (ដើម្បីឲ្យផ្ទុយពីរមូរ) រវើ (រវើរវាយ) ។ល។

លើកលែងតែពាក្យប្រាំម៉ាត់ខាងក្រោមៈ
របរ (របររកស៊ី) រលរ (សើមមាត់រលរ) រមូរ (ក្រដាស់នេះរមូរ) រហៀរ (ក្ររហៀរ) របារ (របាររបង)។
សូមកំណត់ចំណាំៈ
– ពាក្យ (របរ) និង (រលរ) បានជាមាន (រ) ថែមពីមុខទៀត ព្រោះខ្លាចច្រឡំនឹងខ្យល់ (រប) ក្នុងពាក្យ (រៀបរប) និង (រល) ក្នុងពាក្យ (ស្មើរល)។
– (រមូរ) ជាពាក្យផ្ទុយនឹង (រលា) ដោយរលាគ្មាន (រ) នៅពីមុខ ដូច្នេះ រមូរ ត្រូវថែម (រ) ដើម្បីឲ្យខុស ពីរលា។ បានសេចក្តីថាឲ្យផ្ទុយគ្នា ទាំងរូប ទាំងន័យ (រមូរ – រលា)។
– (រហៀរ) (ក្រហៀរ) សូមនឹកពាក្យភាសិតមួយឃ្លាពោលថា (ក្រហៀរគ្រប) ។ ហេតុដូច្នេះហើយបានជា រហៀរ ថែម (រ) មួយមកទៀត ដើម្បីឲ្យបានហៀរគ្របដូចបាយ ព្រោះតែការថែមអង្ករមួយកំប៉ុងលើស។
– របារ (របាររបង) គេដាក់ (រ) នៅពីមុខ ដើម្បីឲ្យងាយចំណាំនន័យពាក្យនេះ ព្រោះអាចច្រឡំនឹងពាក្យ (របា) ដែលប្រែថា ពូជពង្ស ខ្សែស្រឡាយ ពង្សាវតារ ឬ ការនិយាយរៀបរាប់ (របាក្សត្រខ្មែរ, ស្តាប់របា)។

ឃ. ពាក្យទាំងឡាយណា ដែលកើតឡើងពីព្យញ្ជនៈ (រ) និង (ឡ) គេមិនដាក់ (រ) ថែមពីមុខទៀតដែរ។
ឧទាហរណ៍ៈ រេរា (ដើររេរា) រើ (រើរុះ) រូ (រអិលរូ) ឡូឡា (មាត់ឡូឡា) ឡៗ (យំឡៗ)។ល។

ង. ពាក្យពីរព្យាង្គ ដែលកើតមកពីព្យញ្ជនៈជាមួយគ្នា គេតែងដាក់ (រ) នៅពីមុខព្យាង្គទីពីរជានិច្ច បើព្យាង្គនោះជាព្យាង្គបើក លើកលែងតែពាក្យ (ចរចា) មួយចេញ។
ឧទាហរណ៍ៈ សសរ បបរ កករ កកូរ សសៀរ ទទូរ…។ល។
ចំពោះព្យាង្គទី១ គេមិនដាក់ (រ) ពីមុខទេ បើព្យាង្គទី១នោះជា បុព្វបទ។
ឧទាហរណ៍ៈ កកិល ញញក់ បបោច កកិត ញញើត ពពាត់ គគុក ផផុល ពពូន គគ្រាក់ តតុប មមុល ចចេស ទទាក់ មមើក ជជុះ ទទូច សសិត ជជ្រក បប៉ិច សសុស។ល។
រីឯពាក្យៈ សរសៃ ជរជាយ គរគោក ជរជួរ ចរចា សរសើរ សរសេរ ដេរដាស ឃោរឃៅ នរនាថ… ទាំងនេះ បានជាមាន (រ) នៅពីមុខព្យាង្គទី១ ព្រោះព្យាង្គទី១ មិនមែនជាបុព្វបទ។

២. វិធីចំណាំអក្ខរាវិរុទ្ធរបស់ពាក្យ តាមការប្រៀបធៀបអត្ថរូបនឹងអត្ថន័យ

– កំដរៈ គួរចំណាំថា តើអ្នកណា ជាអ្នកឈរកំដរគេ? គឺ (រ) ដែលឈរពីមុខនេះឯង។
– កំព្រាៈ បានជាគ្នាកំព្រានៅតែឯកឯង ព្រោះគ្មាននរណាមកជួយកំដរ ជួយការពារ។
– ការពារៈ គឺ (រ) ដែលឈរពីមុខនេះ ហើយជាអ្នករក្សាការពារ។
– ទូៈ តាមធម្មតា ទូគេតែងតែចា់សោជានិច្ច ហេតុដូច្នេះហើយបានជា (រ) មិនបាច់ឈរចាំយាមទូនោះទេ។
– ជួរៈ បានជាមានជួរត្រង់ល្អយ៉ាងនេះ ព្រោះមាន (រ) ជាអ្នកឈរតម្រង់ពីមុខ។
– ទារៈ គេតែងពោលថា ទាររក (រក៏)
– ទេរ ទោរៈ ដោយឃើញទេរ ឬ ទោរដូច្នេះហើយ ទើបគេយក (រ) ទៅទល់ដើម្បីកុំឲ្យដួល។
– ប្រវេប្រវាៈ ព្រោះតែគ្នានៅតែម្នាក់ឯង គ្មាន (រ) ទៅជួយ ទើបប្រវេប្រវាយ៉ាងនេះ។
– ដោយសារ នឹងដោះសាៈ ដោះសាបានរួចខ្លួនពី (រ) តែមកជាប់ នឹងដោយសារនេះវិញ បានសេចក្តីថាៈ ខាងនោះដោះសារួចខ្លួន តែមកជាប់ដោយសារខាងនេះទៅវិញ។
– មាយា នឹងមារយាទៈ មនុស្សមាយាទុកអ្វីក៏មិនគង់ដែរ គឺឲ្យបាត់អស់។ ចំពោះអ្នកគេមានមារយាទវិញ គេតែងទុកដាក់បានគង់វង់ជានិច្ច ហេតុដូចនេះហើយ បានជាគេឃើញ មាយា ធ្លាក់ (រ) បាត់ពីខ្លួន រីឯមារយាទវិញ (រ) ស្ថិតនៅដដែល។
– វារៈ ក្មេងដែលទើបតែចេះវារ គេត្រូវតែយករបារអ្វីទៅបាំង ឬ ឲ្យមនុស្សម្នាក់នៅឈរថែរក្សាជានិច្ច។ បើមិនដូច្នេះទេ ក្មេងនោះនឹងវារធ្លាក់ ជាមិនខាន។ ហេតុនេះហើយ ទើបវារមាន (រ) នៅពីមុខដែលទុកដូចជារបារសំរាប់បាំង។
– ស្មើ ស្ទើរៈ ព្រោះស្ទើរទើបគេថែម (រ) បើស្មើទៅហើយចាំបាច់ថែម (រ) ធ្វើអ្វីទៀត។
– ហូរហៀរៈ ហេតុអ្វីបានជាហូរហៀរចេញមកក្រៅ? ព្រោះ (រ) ចូលទៅបន្ថែម ទើបហូរហៀរចេញមកក្រៅយ៉ាងដូច្នេះ។ បើគ្មាន (រ) វាក៏មិនកំពប់ហូរហៀរដូច្នេះទេ គឺគ្រាន់តែពេញល្មម។
– ដូរ ទូរៈ ដើម្បីដូរគ្នា ឬ ទូរគ្នាកើតលុះត្រាតែមានពីរ ហេតុដូច្នេះហើយ បានជាគេថែម (រ) មកទៀត ដើម្បីឲ្យបានពីរ ។

៣. សេចក្តីសង្កេតចំពោះមុខងារនៃព្យញ្ជនៈ (រ)
តួ (រ) បើនៅខាងចុងព្យាង្គរបស់ពាក្យ មានមុខងារដូចតទៅ៖

ក. ដើម្បីសម្រួលក្នុងការអាន កុំឲ្យច្រឡំ ព្យញ្ជនៈខ្យល់ប្រកប នឹងព្យញ្ជនៈដែលជាព្យាង្គរបស់ពាក្យ។
ឧទាហរណ៍៖ កករ (កុំឲ្យច្រឡំនឹងពាក្យ ទឹកកក)
ក្រមរ (កុំឲ្យច្រឡំនឹងពាក្យ (ក្រម ច្បាប់ក្រម ចៅក្រម)
បបរ (កុំឲ្យច្រឡំនឹងពាក្យ របៀបរបប)
របរ (កុំឲ្យច្រឡំនឹងពាក្យ រៀបរប)
រលរ (កុំឲ្យច្រឡំនឹងពាក្យ ស្មើរល)

ខ. ជាខ្យល់ប្រកបជំនួសតួ (ល)
ឧទាហរណ៍៖
រណារ គេអាចអានថា រណាល់
ខ្នុរ គេអាចអានថា ខ្នុល
អារ គេអាចអានថា អាល់
កណ្តុរ គេអាចអានថា កណ្តុល
ការ គេអាចអានថា កាល់
ចារ គេអាចអានថា ចាល់
សម្បុរ គេអាចអានថា សម្បុល
ហឹរ គេអាចអានថា ហឹល
ត្បារ គេអាចអានថា ត្បាល់
ញ័រ គេអាចអានថា ញាល់។

៤. បើ (រ) នេះនៅខាងដើមព្យាង្គវិញ មានមុខងារផ្សេងទៅទៀតគឺៈ

ក. ដើម្បីបញ្ជាក់ន័យ និងសភាពនៃការផ្ទួនពាក្យច្រើនដង សាចុះសាឡើង ឬជំនួសលេខទោ (ៗ) បើ (រ) នោះជាបុព្វបទ។
ឧទាហរណ៍៖
រវើក ឬ វើកៗ ច្រើនដង
រញ៉ែ ឬ ញ៉ែៗ ច្រើនដង
រវៀម គឺច្រើនពាសពេញ
រពឹស គឺធ្វើនេះហើយ ធ្វើនោះទៀតមិនឈប់ឈរ
រដឹក គឺតៗគ្នាររកេតរកូត បន្តៗ គ្នាជាប់ជានិច្ច។

ខ. ដើម្បីជំនួសព្យញ្ជនៈ (ល) ផ្ញើជើង
ឧទាហរណ៍៖
រវិច ជំនួស ល្វិច
រគង ជំនួស ល្គង
រហែង ជំនួស ល្ហែង
រលា ជំនួស លលាដ៏
រហរហេវ ជំនួស ល្ហល្ហេង
រអាង ជំនួស ល្អាង។
តាមមុខងារខាងលើនេះ យើងអាចសន្និដ្ឋានបានថាៈ តួ (រ) នោះជាខ្យល់ប្រកប ហើយនៅខាងដើម (រ)នោះមានខ្យល់ (ល) ផ្ញើជើងវិញ។

ស្រាវជ្រាវ និងចងក្រងឡើងវិញដោយ http://omnankhmer.com រក្សាសិទិ្ធគ្រប់យ៉ាង

1 comment:

Anonymous said...

ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំ​បាន​រៀប​ការ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ប្តី​ដែល​គួរ​ឱ្យ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​មាន​កូន​ពីរ​នាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់​ណាស់​ដែល​គាត់​យក​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់​បាន​ខ្ចប់​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ និង​កូនៗ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បាន​ប្រាប់​ខ្ញុំ​ថា​កុំ​យំ​ទៀត​ឡើយ ហើយ​ថា​ខ្ញុំ​ប្រើ​ពេល​សម្រាក​ចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជា​អស្ចារ្យ​ណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com