Sunday, 20 August 2017

លោក​ ហ៊ុន សែន ​ផ្តល់​កាដូ​ពិសេស​ផ្ទួនៗ​ឲ្យ​កម្មករ ​មុន​ពេល​ចុះ​ជួប​ដល់​រោងចក្រ​




ដោយ វ៉ា សំណព្វ 20/08/2017 20/08/2017

rfi
media
លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ក្នុង​ពេល​សំណេះ​សំណាល​ជា​មួយ​កម្មករ​ជាង​៤​ពាន់​នាក់ ​នៅ​កោះ​ពេជ្រ ​នា​ថ្ងៃទី ​២០ ​សីហា ​ឆ្នាំ ​២០១៧។​



​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​​ព្រឹក​មិញ​​នេះ ​បាន​ប្រកាស​​ផ្តល់​​កាដូ​​ពិសេស​​ដល់​ក​ម្មករ​-​កម្មការិនី​​រោងចក្រ​​កាត់ដេរ ​ឲ្យ​​ជិះ​​រថយន្ត​ក្រុង​​សាធារណៈ ​ដោយ​​ឥតគិត​ថ្លៃ ​ក្នុង​​រយៈ​២​ឆ្នាំ​។ ​ក្រៅ​ពី​​កាដូ​​ពិសេស​នេះ ​ប្រមុខ​​រដ្ឋាភិបាល​​កម្ពុ​ជា ​ក៏​បាន​​ប្រកាស​​ដែរ​​ថា ​ចាប់​ពី​​ខែ​មករា ​ឆ្នាំ​២០១៨ ​តទៅ ​កម្មករ​​នឹង​​ទទួល​បាន​​សេវា​​គាំពារ​​ផ្នែក​​សុខភាព​​ដោយ​​ឥតគិត​ថ្លៃ ​ត្បិត​​រាល់​​ការ​បង់ថ្លៃ​​លើ​​សេវា​​នេះ ​គឺ​ជា​​បន្ទុក​​របស់​​ថៅកែ​​រោងចក្រ​។ ​



គឺ​ចាប់ពី​ថ្ងៃទី២០ខែសីហា​នេះ​តទៅ រហូតដល់​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កម្មករ​-​កម្មការិនី​​រោងចក្រ​​កាត់ដេរ​ទាំងអស់​នៅ​កម្ពុជា នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ជិះ​រថយន្តក្រុង​សាធារណៈ​​ដោយ​ឥតគិតថ្លៃ​រយៈពេល២ឆ្នាំ។ កម្មករ-កម្មការិនី អាច​ទទួលបាន​សេវា​ពិសេស​​នេះ ដោយ​គ្រាន់តែ​បង្ហាញ​កាត​សម្គាល់​ខ្លួន​របស់​ពួកគេ​តែប៉ុណ្ណោះ។ នេះ​បើតាម​ការប្រកាស​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​គណនេយ្យ​ហ្វេ​ស​បុក (Facebook) ​ផ្លូវការ​របស់លោក នៅ​ថ្ងៃទី ២០ សីហា នេះ ខណៈដែល​លោក​បាន​ជួប​សំណេះ​សំណាល​ដោយផ្ទាល់​ជាមួយ​កម្មករ-កម្មការិនី ជាង៤ពាន់​នាក់ នៅ​ទីក្រុង​កោះ​ពេ​ជ្យ។ ​បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការផ្តល់ជូន​នេះ នឹង​ជួយ​សម្រួល​ដល់​ការចំណាយ​មួយចំនួន​របស់ កម្មករ-កម្មការិនី នៅក្នុង​ប្រទេស​កម្ពុជា។

ក្រៅពី​ការផ្តល់​ការដូ​ពិសេស​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ក៏បាន​ប្រកាស​ដែរ​ថា ចាប់ពី​ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ​តទៅ​កម្មករ-កម្មការិនី ទាំងអស់ នឹង​ទទួលបាន​ថ្លៃ​សេវា​ផ្នែក​គាំពារ​សុខភាព ដោយ​ភាគី​និយោជក​គឺជា​អ្នកទទួលខុសត្រូវ​បង់ថ្លៃ១០០%។ ហើយ​ថា ចាប់ពី​ឆ្នាំ ២០១៩ តទៅ កម្មករ-កម្មការិនី នឹង​ទទួលបាន​ប្រាក់​ចូលនិវត្តន៍ ដូចគ្នា​នឹង​មន្ត្រីរាជការ​រដ្ឋ​ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុ​ជាមាន​កម្មករនិយោជិត​ជាង៧៤ម៉ឺន​នាក់ បាន​នឹង​កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យ​កាត់ដេរ​សំលៀកបំពាក់​និង​ដេរ​ស្បែកជើង ដោយបាន​ផ្តល់​ប្រាក់​​ឈ្នួល​ប្រមាណ​ជិត២ពាន​លាន​ដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំ។ លោក ប៉ាវ ស៊ីណា ប្រធាន​​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កាត់ដេរ​កម្ពុជា​បានចាត់ទុក​ដំណឹង​នេះ​ថា គឺជា​ដំណឹង​ល្អ​សម្រាប់​កម្មករ-កម្មការិនី​កម្ពុជា ពិសេស​នៅ​ក្នុងឱកាស​រដូវភ្លៀង​បែបនេះ។ លោក​បាន​ចាត់ទុកថា នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករ-កម្មការិនី រោងចក្រ​កាត់ដេរ ក្នុងពេល​បច្ចុប្បន្ន​នេះដែ​រ។

សូម​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ ទីក្រុង​ភ្នំពេញ​មាន​រថយន្តក្រុង​សាធារណៈ​ប្រមាណ​ជា​៦០​គ្រឿង កំពុង​ដាក់​ឲ្យ​ដំណើរ​រត់​លើ​កំណាត់​ផ្លូវ​ចំនួន៣ខ្សែ​ចាប់ពី​វេលា​ម៉ោង៥កន្លះ​ព្រឹក រហូត​ដល់​ម៉ោង​៨កន្លះ​យប់។ ហើយ​ចាប់ពី​ដើមខែ​កញ្ញា​ខាងមុខនេះ​តទៅ អាជ្ញាធរ​នឹង​បន្ថែម​​ខ្សែ​​រត់​ចំនួន២ខ្សែ​បន្ថែមទៀត បន្ទាប់ពី​អាជ្ញាធរ ឬ រដ្ឋ​ករ​ស្វយ័ត​ដឹកជញ្ជូន​សាធារ​ណៈ​​រថយន្ត​ក្រុងភ្នំពេញ ទើបតែ​ទទួលបាន​អំណោយ​រថយន្តក្រុង​ចំនួន ១០០​គ្រឿង​ ពី​រដ្ឋា​ភិបាល​​ចិន។​

អ្វី​ជាការ​កត់សំគាល់ដែរ ការប្រកាស​ពី​ការផ្តល់ជូន​កាដូផ្ទួនៗពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទៅ​​ដល់​​កម្មករ-កម្មការិនី​នៅពេលនេះ បានធ្វើ​ឡើង​ស្រប​ពេលដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បានប្រកាស​ពី​គម្រោង​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​រាល់ថ្ងៃ​អាទិត្យ និង​ចុះ​សួរសុខទុក្ខ​ដល់​រោងចក្រ​នៅ​រៀងរាល់ថ្ងៃ​ពុធ។ គោលបំណង នៃ​ការជួបជុំ​នេះ គឺ​ដើម្បី​ស្វែង​យល់​​ពី​សុខទុក្ខ លក្ខខណ្ឌ​ការងារ ទំនាក់ទំនង​រវាង​ក​ម្មករ និយោជិត​ជាមួយ​និយោ​ជក ​និង​សំណូមពរ​នានា ដើម្បី​សម្រួល​ឲ្យ​កម្មករនិយោជិត​កាន់​តែមាន​លក្ខខណ្ឌ​ការងារ​ល្អ ​និង​មាន​ផលិតភាព​ការងារ​ប្រសើរ​ជាង​មុន៕​

2 comments:

Anonymous said...

Hun Sen looks stupid and naive. He is just dumb until the worst things will happen to Cambodia and Cambodian people including him. He doesn't think carefully when he leads the country of Cambodia. Hun Sen is not elected by Khmer people who are very well educated more than him.

Let's wait and see what is coming to him in one way to another.

Anonymous said...

Hun Sess,

You should stop "Bork" Khmer.

Khmer people have had enough of you. They need to vote you out next year. Yes, they take your gift and they vote you out.