Sunday, 13 August 2017
កម្ពុជានិងឡាវសម្រេចដកកងទ័ព ក្រោយមានជំនួបថ្នាក់ដឹកនាំ
13 សីហា 2017
ស៊ុន ណារិន
នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ស្តាំ) និងនាយករដ្ឋមន្ត្រីឡាវ លោក ថោងលន់ ស៊ីសូលីត (ឆ្វេង)។
ភ្នំពេញ —
កាលពីថ្ងៃសុក្រ នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន បានព្រមានខ្លាំងៗទៅភាគីឡាវ ឲ្យដកកងទ័ពចេញពីតំបន់ចម្រូងចម្រាសមួយនៅក្នុងខេត្តស្ទឹងត្រែង។ លោកបានប្រកាសថា លោកអស់ភាពអត់ធ្មត់នឹងភាគីឡាវលើបញ្ហានេះ ស្របពេលដែលរដ្ឋាភិបាលនៃប្រទេសឡាវ មិនបានឆ្លើយតបនឹងលិខិតមួយច្បាប់របស់លោក។ នៅព្រឹកថ្ងៃសៅរ៍ លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាទៅទីក្រុងវៀងចន្ទន៍ ដើម្បីចរចាលើបញ្ហានេះ។ ក្រោយការចរចា ភាគីទាំងពីរបានសម្រេចដកកងទ័ពទាំងសងខាង ចេញពីតំបន់ដ៏ចម្រូងចម្រាសនោះ។
រដ្ឋាភិបាលកម្ពុជា និងឡាវ នៅព្រឹកថ្ងៃសៅរ៍នេះ បានបញ្ជាឲ្យដកកងទ័ពរៀងៗខ្លួន ចេញពីទីតាំងចម្រូងចម្រាសនៅត្រើយម្ខាងនៃទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង ដែលកម្ពុជាចោទថា កងទ័ពឡាវបានចូលមកបោះទីតាំងលើទឹកដីខ្មែរ។
ការសម្រេចដកកងទ័ពទាំងសងខាងនេះធ្វើឡើង បន្ទាប់ពីមានជំនួបទ្វេភាគីមួយនៅទីក្រុងវៀងចន្ទន៍នៃប្រទេសឡាវ រវាងនាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និងសមភាគីរបស់លោកគឺនាយករដ្ឋមន្ត្រីឡាវ លោក ថោងលន់ ស៊ីសូលីត កាលពីព្រឹកថ្ងៃសៅរ៍។
ជំនួបនេះ គឺដើម្បីដោះស្រាយសំណើរបស់លោក ហ៊ុន សែន ដែលបានស្នើឲ្យភាគីឡាវដកកម្លាំងប្រដាប់អាវុធចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តអាតាពើរបស់ប្រទេសឡាវ។
ក្នុងសន្និសីទសារព័ត៌មានមួយដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីខ្មែរ នាយករដ្ឋមន្ត្រីឡាវលោក ថោងលន់ ស៊ីសូលីត បានបញ្ជាក់នៅចំពោះមុខលោក ហ៊ុន សែន ថា លោកបានបញ្ជាឲ្យដកកងទ័ពនៃប្រទេសឡាវរបស់លោក យ៉ាងយូរត្រឹមព្រឹកថ្ងៃអាទិត្យស្អែកនេះ ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នានៃកម្លាំងយោធានៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីឡាវបានថ្លែងជាភាសាឡាវ ដោយមានការបកប្រែជាភាសាខ្មែរថា៖ «ឥឡូវខ្ញុំបានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ដកកម្លាំងចេញពីកន្លែងនោះទាំងអស់ មិនឲ្យផុតព្រឹកស្អែកនេះ»។
លោកនាយករដ្ឋមន្ត្រីឡាវ ក៏សម្ដែងការសោកស្ដាយដែលមិនបានឆ្លើយតបឲ្យទាន់ពេលវេលា ទៅនឹងលិខិតរបស់លោក ហ៊ុន សែន ស្ដីពីការស្នើឲ្យដកកងទ័ពចេញពីតំបន់ដែលមានភាពចម្រូងចម្រាសគ្នានោះ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីឡាវ លោក ថោងលន់ ស៊ីសូលីត បានថ្លែងថា ជំនួបដោយផ្ទាល់នេះ មានការពិភាក្សាគ្នា«ត្រង់ទៅត្រង់មក និងជាលក្ខណៈមិត្តភាព»។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ដែលបានចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ទីក្រុងវៀងចន្ទន៍ នៅព្រឹកថ្ងៃសៅរ៍ ដើម្បីជជែកដោះស្រាយបញ្ហាព្រំដែននេះ បានស្វាគមន៍ចំពោះការសម្រេចរបស់នាយករដ្ឋមន្ត្រីឡាវ ហើយលោកក៏បានបញ្ជាឲ្យកងទ័ពខ្មែរដែលបានចល័តកាលពីថ្ងៃសុក្រ ចូលទីតាំងដើមវិញ។
លោកមានប្រសាសន៍ថា៖ «អំបាញ់មិញ ខ្ញុំបានបញ្ជារួចហើយ ទៅឲ្យកម្លាំងទាំងអស់ដែលចល័តចេញពីម្សិល(មិញ) ពីបណ្ដាមូលដ្ឋាននានា វិលត្រឡប់ចូលទៅកាន់ទីតាំងវិញ»។
លោក ហ៊ុន សែន ចាត់ទុកថា នេះជាជោគជ័យដ៏ធំមួយ ដែលភាគីទាំងពីរមិនប្រឈមមុខដាក់គ្នា ដោយកម្លាំងយោធា។
លោកមានប្រសាសន៍បន្ថែមថា គណៈកម្មការចម្រុះព្រំដែន និងក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងបន្តការពិភាក្សាគ្នាលើបញ្ហាដែលនៅសេសសល់។
ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ផ្ញើជូននាយករដ្ឋមន្ត្រីឡាវ លោក ហ៊ុន សែន បានស្នើឲ្យភាគីឡាវ ដកកម្លាំងប្រដាប់អាវុធចេញពីតំបន់ចម្រូងចម្រាស។
លោកបានបញ្ជាក់នៅក្នុងលិខិតថា៖ «ទាហានឡាវពិតជាបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជានៅតំបន់ខាងលើនោះពិតប្រាកដមែន ហើយរហូតមកដល់ពេលនេះ ភាគីមិត្តនៅពុំទាន់បានដកកម្លាំងប្រដាប់អាវុធ ចេញពីទឹកដីកម្ពុជានៅឡើយ ទោះបីជាកម្ពុជាបានផ្អាកការធ្វើផ្លូវនិងបានដកគ្រឿងចក្រចេញពីតំបន់នោះហើយក៏ដោយ»។
ការចេញដំណើររបស់លោក ហ៊ុន សែន ទៅប្រទេសឡាវ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានព្រមានទៅភាគីឡាវ កាលពីថ្ងៃសុក្រ ដោយដាក់កាលកំណត់ឲ្យដកកងទ័ពចេញពីតំបន់ក្នុងខេត្តស្ទឹងត្រែង ឲ្យបានមុនថ្ងៃទី១៧ ខែសីហា។
លោកមានប្រសាសន៍កាលពីថ្ងៃសុក្រថា៖ «តាមពិតវាមិនត្រូវវាយគ្នាទេ ប៉ុន្តែបើសិនជាគាត់មិនដក គឺត្រូវតែធ្វើហើយ។ យើងមិនមែនប្រកាសសង្គ្រាមទេ សុំតែយកដីខ្លួនតែប៉ុណ្ណឹងទេ។ ខ្ញុំមិនយកដីនរណាទាំងអស់ មួយចង្អាមក៏មិនយក តែក៏មិនឲ្យគេយកដីយើងមួយចង្អាម»។
បន្ទាប់ពីការថ្លែងរបស់នាយករដ្ឋមន្ត្រីខ្មែរនៅយប់ថ្ងៃសុក្រ ក៏មានការចល័តទ័ពទៅទីតាំងក្នុងខេត្តស្ទឹងត្រែងផងដែរ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមកម្ពុជា បានថ្លែងប្រាប់ VOA ថា លោកបានគិតរួចមកហើយថា នឹងមិនការប្រឈមមុខដាក់គ្នាផ្នែកយោធារវាងប្រទេសទាំងពីរនោះទេ ដោយសារប្រទេសទាំងពីរជាមិត្តល្អនឹងគ្នា។
លោកបន្តថា ប្រទេសទាំងពីរហាក់ដូចជាទទួលឥទ្ធិពលពីប្រទេសវៀតណាមដូចគ្នា ដូច្នេះលោកថា ប្រសិនបើមានជម្លោះអ្វីធ្ងន់ធ្ងរ នឹងមានការលូកដៃ ដើម្បីសម្របសម្រួល។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាប្រហែលជាមានតម្រុយ ការប្រាប់ពីភាគីណាមួយបានជាសម្ដេចនាយកបានឡើងទៅវៀងច័ន្ទប្រញាប់ប្រញាល់។ វាអាចមានអ្នកសម្របសម្រួលទីបីណាមួយដែលឲ្យតម្រុយហ្នឹងទៅ ហើយទៅចរចាទៅ ដើម្បីសម្រេចការស្រុះស្រួលគ្នាអញ្ចឹងតែម្ដង»។
លោក ឈាង វណ្ណារិទ្ធិ នាយកវិទ្យាស្ថានខ្មែរសម្រាប់ការសិក្សាយុទ្ធសាស្ត្រ បានប្រាប់VOA តាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលថា៖ «ខ្ញុំគិតថា នេះជាសញ្ញាវិជ្ជមានមួយក្នុងការកាត់បន្ថយការមិនយល់គ្នា និងភាពតានតឹងដែលមិនចាំបាច់»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជា និងឡាវ បានត្រួតពិនិត្យព្រំដែននៅលើដីជាក់ស្ដែងបានជាង៤៦០គីឡូម៉ែត្រ គឺស្មើនឹង៨៦ភាគរយនៃខ្សែព្រំដែនរួម ដែលមានប្រវែងប្រមាណ៥៤០គីឡូម៉ែត្រ។ ភាគីទាំងពីរ ក៏បានបោះបង្គោលព្រំដែនសរុបចំនួន១២១បង្គោល ហើយនៅសល់១៤ភាគរយទៀត កំពុងបន្តការចរចាដោះស្រាយ៕
Subscribe to:
Post Comments (Atom)
1 comment:
The worst Khmer traitor Hun Sen,
To regain your popularity, you need to do the following actions:
1- Rescind the 2005 supplemental treaty with your master Yuon and reclaim Koh Tral back.
2- Stop putting the 4 provinces - Ratanak Kiri, Mondulkiri, Kratie, Stung Treng - under Yuon's control.
3- Review and cancel the 99 years land concession to Vietnam.
4- Take Bokor area back from the devil Yuon Sok Kong.
5- Implement strictly the immigration law and expel the millions illegal Vietnamese back to Vietnam. Also clear Yuon out of Khmer lakes and rivers because Khmer people have been drinking Yuon's sperms, Yuon's urines, and Yuon's excrements that are detrimental to their health.
6- Inspect carefully the products import from Vietnam.
These are some stuffs that you need to do to get Khmer people's sympathy toward you.
93 Years Old Woman
Post a Comment