Wednesday, 2 August 2017

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្លែងការណ៍​ឲ្យ​ដក​រដ្ឋមន្ត្រី​សង្គមកិច្ច​ចេញ​ពី​តំណែង


ដោយ ឡេង ម៉ាលី
2017-08-02

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត ក្នុង​ទិវា​អូទីស្សឹម (Autism) និង​ដោនសាំងដ្រូម ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។
រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត ក្នុង​ទិវា​អូទីស្សឹម (Autism) និង​ដោនសាំងដ្រូម ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៧។
 RFA/Van Vanndeth


អនុប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២ សីហា ថា រដ្ឋមន្ត្រី​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា លោក វង សូត គួរ​តែ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការងារ​ជា​បន្ទាន់។



សេចក្ដី​ថ្លែងការណ៍​បែប​នេះ គឺ​ដោយសារ​តែ​រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ដោយ​កំហឹង ដែល​បង្ហាញ​ថា លោក​មិន​បាន​យល់​ដឹង​អំពី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទេ។ លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា លោក វង សូត មិន​សម​ជា​អ្នក​កាន់​ការ​លើក​កម្ពស់​សង្គមកិច្ច​ទេ ពេល​ដែល​លោក​គិត​ថា​មិន​អី​ក្នុង​ការ​ព្រមាន​វាយ​អ្នក​ណា​ហ៊ាន​បញ្ចេញ​មតិ​ផ្ទុយ​ពី​រដ្ឋាភិបាល ឬ​ជំទាស់​តវ៉ា​សន្តិវិធី ដោយ​ដំបង​ឫស្សី​នោះ។

លោក ហ្វីល រ៉ូប៊ឺតសុន ថា​ការ​ថ្លែង​បែប​នេះ​បង្ហាញ​ថា លោក វង សូត មាន​ភាព​អវិជ្ជា​អំពី​គោលការណ៍​ប្រជាធិបតេយ្យ​ទំនើប ពេល​ដែល​លោក​មិន​បាន​គោរព ហើយ​លោក​ជា​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ឲ្យ​ធ្វើ​សេចក្ដី​សម្រេច​អំពី​ច្បាប់ និង​គោល​នយោបាយ ហើយ​ជា​អ្នក​រាជការ​ដែល​ត្រូវ​ធ្វើ​ការ​មិន​លម្អៀង និង​តាម​វិជ្ជាជីវៈ​នោះ៕

No comments: