Khmer Circle:
By far Sihanouk's single most costly mistake and negligence had been his failure to institute democracy or democratise public institutions, preferring to leave the fate of his nation at the precarious mercy of autocratic, authoritarian single party rule with the encouragement and support of other 'totalitarian states' such as China and Vietnam despite his decades-long rule, and despite all the grave risks and dangers all this entailed.
Two to three million lives lost later has the basic lesson been learned? Even the Vietnamese and the Chinese recognise the wisdom and need for some manner of intermittent political 'change' or consensus making through their inbuilt collective political machine or leadership structure.
Contrast this style of leadership with that of ‘Sihanouk’, 'Pol Pot' and now ‘Hun Sen’, and one should have a fair picture of the nature of Cambodia's curse and cycle of national strife, self-destruction, foreign intervention and suicide. And that is not even putting it metaphorically or an exaggeration for effect...
ដោយ សឿង ភារៈ 12/09/2017 12/09/2017
លោកឯកអគ្គរដ្ឋទូត William Heidt ក្នុងសន្និសីទសារព័ត៌មាន
ការចោទប្រកាន់អាមេរិកទាក់ទងនឹងការចាប់ខ្លួនលោក កឹម សុខា នាពេលកន្លងទៅថ្មីៗនេះ គឺខុសទាំងអស់។ នេះគឺជាការគូសបញ្ជាក់របស់លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១២កញ្ញានេះ។ សម្រាប់លោកឯកអគ្គរដ្ឋទូត ការចោទប្រកាន់ទាំងនោះ ធ្វើឡើងដោយគ្មានភស្តុតាងច្បាស់លាស់ ឬគួរឲ្យទុកចិត្តបានបន្តិចសោះឡើយ។ ជាការកត់សម្គាល់ ការលើកឡើងរបស់លោក William Heidt យ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា ចោទសហរដ្ឋអាមេរិកថាជាបាតដៃទី៣ គាំទ្រដល់លោក កឹម សុខា ដើម្បីផ្ដួលរំលំរបបដឹកនាំនៅកម្ពុជា។
ផ្ទុយពីការចោទប្រកាន់ដែលថា សហរដ្ឋអាមេរិកគាំទ្រលោកកឹម សុខា ដើម្បីផ្ដួលរំលំរបបដឹកនាំនៅកម្ពុជា លោក William Heidt បានលើកឡើងពីការងារមួយចំនួនដែលសហរដ្ឋអាមេរិកបានធ្វើកន្លងមកនៅកម្ពុជា ដូចជា ទាក់ទាញវិនិយោគិនឲ្យមកដាក់ទុនវិនិយោគនៅកម្ពុជា, បង្កើតកម្មវិធីកសិកម្មថ្មីដើម្បីជួយដោះស្រាយបញ្ហាតម្លៃកសិផលរបស់កម្ពុជា, លើកកម្ពស់វិស័យសុខភាពសាធារណៈរបស់កម្ពុជា, ផ្ដល់ការអប់រំដល់ជនជាតិកម្ពុជារាប់ពាន់នាក់, ជំរុញឲ្យមានយុត្តិធម៌, អភិរក្សវប្បធម៌ខ្មែរ, និងពិសេសពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទាំងនេះសុទ្ធសឹងជាការគាំទ្ររបស់អាមេរិកចំពោះកម្ពុជា។ នេះបើតាមលោក Heidt។
ថ្វីត្បិតតែប្រវត្តិសាស្ត្របានបង្ហាញថា អាមេរិកធ្លាប់ទម្លាក់គ្រាប់បែកនៅកម្ពុជាក៏ពិតមែន ប៉ុន្តែឯកអគ្គរដ្ឋទូតអាមេរិក អះអាងថា អាមេរិកមានការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហានេះ។ ដោយក្នុងនោះ អាមេរិកបានផ្ដល់ប្រាក់ចំនួនជាង១៦០លានដុល្លារ សម្រាប់ការងារលុបបំបាត់យុទ្ធភណ្ឌមិនទាន់ផ្ទុះទៀតផង។
ចំពោះការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជាលើសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ លោកឯកអគ្គរដ្ឋទូត Heidt សង្កត់ធ្ងន់ថា វាមិនបានធ្វើឲ្យប៉ះពាល់ដល់សហរដ្ឋអាមេរិកឡើយ ហើយអ្នកដែលប៉ះពាល់ គឺកម្ពុជាទៅវិញទេ។ បើតាមលោក Heidt ព្រឹត្តិការណ៍ថ្មីៗនេះ កំពុងតែធ្វើឲ្យកម្ពុជា ឯកោពីសហគមន៍អន្ដរជាតិ៖ ជនជាតិអាមេរិកនិងអ្នកទេសចរណ៍លោកខាងលិច លែងកក់ក្ដៅពេលមកកម្ពុជា, ក្រុមហ៊ុនអាមេរិកនិងលោកខាងលិចកាន់តែតិចថែមទៀតនឹងមកវិនិយោគនៅកម្ពុជា, អ្នកបរិច្ចាគមនុស្សធម៌អាមេរិក គិតថាកម្ពុជាលែងស្វាគមន៍ពួកគេ, ហើយប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺធ្លាក់មកកម្ពុជាក្នុងនាមជាប្រទេសប្រជាធិបតេយ្យដ៏ក្មេងខ្ចី។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក William Heidt អះអាងថា ការបន្តអភិវឌ្ឍប្រជាធិបតេយ្យ និងស្ដារទំនាក់ទំនងកម្ពុជានិងអាមេរិក នៅមិនទាន់ហួសពេលដែរ។ ការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ក៏នៅមានពេលសង្គ្រោះបានដែរ។ ក្នុងន័យនេះ ឯកអគ្គរដ្ឋទូតអាមេរិក បានទាមទារឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់, បញ្ឈប់ការដាក់សម្ពាធលើសង្គមស៊ិវិល និងស្ដារទីផ្សារសារព័ត៌មានកម្ពុជាឲ្យដំណើរការធម្មតាឡើងវិញ។ លោកក៏បានអំពាវនាវឲ្យរដ្ឋាភិបាល បក្សប្រឆាំងនិងសង្គមស៊ីវិល ចាប់ផ្ដើមកិច្ចសន្ទនា អំពីលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា ក្នុងបរិយាកាសបើកចំហរ គោរព និងគ្មានសម្ពាធ។
សម្រាប់លោកឯកអគ្គរដ្ឋទូត Heidt អាមេរិកមិនមែនជាប្រទេសស្មុគស្មាញពិបាកធ្វើការជាមួយនោះទេ។ ហើយអាមេរិកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជា នឹងបង្ហាញសុឆន្ទៈ ដើម្បីបន្តភាពជាដៃគូដ៏ពិសេសនិងខ្លាំងក្លា ដែលប្រទេសទាំងពីរធ្លាប់មានកាលពីឆ្នាំមុនឡើងវិញ៕
1 comment:
The dark clouds, which generated by Vietnam, that hanged over Cambodia are easy to clear if Hun Sen joints the Khmer people's side.
For example, the present situation is favorable for Hun Sen to free himself from Yuon. What Hun Sen needs to do is to just let the election to go smoothly. He will be voted out by Khmer people in 2018. Vietnam cannot blame him for the loss. In addition, if Hun Sen is a true nationalist, he should help monitor closely the transition of power because the secret Yuon's agents will try to cause chaos to the newly elected government.
That's why having Hun Sen on our side is so crucial.
But, time after time, Hun Sen has not behaved according to Khmer people's wishes. Instead of encouraging Khmer nationalists to continue their struggle to save Cambodia, Hun Sen has on the contrary incarcerated them or killed them.
Hun Sen has an opportunity to leave a legacy as a Khmer hero by stop oppressing Khmer people, stop chopping down the CNRP and let the election to go forward free and fair. This way even Hun Sen loses the election, he will come out as the winner and as Khmer hero for helping Khmer people to free Cambodia from Vietnam.
Maybe Hun Sen was just born to be a brave Yuon's slave whose mission is to help Vietnam to annex Cambodia.
Sothany
Post a Comment