Friday 15 September 2017

ភាព​តាន​តឹង​បន្ត​​កើន​ឡើង ​ខណៈ​ ​លោក​ ហ៊ុន​ សែន​ ​ប្រកាស​ផ្អាក​ការ​ស្វែង​រក​អដ្ឋិ​ធាតុ​ទាហាន​អាមេរិក


15 កញ្ញា 2017
ស៊ុន ណារិន
voa

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​ទៅកាន់​កម្មករ​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ២០១៧។​ (AP Photo/Heng Sinith)
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថ្លែង​ទៅកាន់​កម្មករ​រោង​ចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ នៅ​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ២០១៧។​ (AP Photo/Heng Sinith)


ក្នុង​ពេល​ជួប​ជាមួយ​កម្មករ​កាត់ដេរ​នៅ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ហ៊ុន សែន បាន​បង្កើន​ប្រតិកម្ម​ប្រឆាំង​នឹង​អាមេរិក ដោយ​លោក​ថា ចំណាត់​ការ​របស់រដ្ឋាភិបាល​ផ្អាក​ការ​ស្វែង​រក​អដ្ឋិ​ធាតុ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អាមេរិក​ដែល​បាន​សម្រេច​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​​ក្រសួង​ការបរទេស​កម្ពុជា​តាំង​ពី​កម្រិត​អគ្គ​នាយក​ដល់​រដ្ឋ​មន្ត្រី។


ភ្នំពេញ​ —

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាស​ថា កម្ពុជា​សម្រេច​ផ្អាក​បណ្តោះ​អាសន្ន​នូវ​ការ​ស្វែង​រក​អដ្ឋិធាតុ​របស់​កង​ទ័ព​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​សម័យ​សង្គ្រាមវៀតណាម ដែល​នេះ​ការ​ឆ្លើយ​តប​នឹង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​មក​លើ​កម្ពុជា​របស់​រដ្ឋបាល​លោក ដូណាល់ ត្រាំ (Donald Trump)។



រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ ​កាលពី​ថ្ងៃ​ពុធ​ ​បាន​ប្រកាស​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ​មិន​មែន​អន្តោ​ប្រវេសន៍​ ឲ្យមន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ជា​ផ្នែក​មួយ​នៃ​ទណ្ឌកម្ម​ ដែលឆ្លើយ​តប​នឹង​ក្រុម​ប្រទេស​ដែល​មាន​ការ​យឺតយ៉ាវ​ ​ឬ​មិន​ព្រម​ទទួល​ជនជាតិ​របស់​ខ្លួនពី​សហរដ្ឋ​អាមេរិក​វិញ​ក្រោយ​ពី​ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស។

ក្នុង​ពេល​ជួប​ជាមួយ​កម្មករ​កាត់ដេរ​នៅ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក ហ៊ុន សែន បាន​បង្កើន​ប្រតិកម្ម​ប្រឆាំង​នឹង​អាមេរិក ដោយ​លោក​ថា ចំណាត់​ការ​របស់រដ្ឋាភិបាល​ផ្អាក​ការ​ស្វែង​រក​អដ្ឋិ​ធាតុ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អាមេរិក​ដែល​បាន​សម្រេច​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រីក្រសួង​ការបរទេស​កម្ពុជា​តាំង​ពី​កម្រិត​អគ្គ​នាយក​ដល់​រដ្ឋ​មន្ត្រី។

លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «ជា​ការ​ឆ្លើយត​ប​ កម្ពុជា​ប្រាប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ​ថា កិច្ច​សហប្រតិបត្តិ​រុក​រក​អដ្ឋិធាតុ ឬ​ក៏ថា​ឆ្អឹង​ខ្មោច​អាមេរិក​បាត់​ខ្លួន​នៅ​កម្ពុជា…នឹង​ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន»។

លោក​ ហ៊ុន​ សែន​ បាន​បញ្ជាក់​បន្ថែម​ថា៖ «យើង​ក៏​សូម​ប្រកាស​ថា យើង​មិន​លុប​ចោល​ទេ តែ​សុំ​ផ្អាក​ជា​បណ្តោះ​អាសន្ន បើ​អាមេរិក​មិន​ផ្តល់​ឲ្យ​យើង​ត្រឡប់​មក​វិញ យើង​ក៏​មិន​បន្ត​សហការ​ជាមួយ​អាមេរិក​លើ​បញ្ហា​នេះ ហើយ​សូម​ឪពុកម្តាយ និង​ក្រុមគ្រួសារ​នៃ​ទាហាន​អាមេរិក​បាត់​ខ្លួន កុំ​បន្ទោស​រដ្ឋាភិបាល​កម្ពុជា បើ​ចង់​បន្ទោស បន្ទោស​ស្ថាន​ទូត​អាមេរិក​នៅ​កម្ពុជា និង​បន្ទោស​រដ្ឋបាល​អាមេរិក​ទៅ។ អ្នក​ឯង​ចេះ​ធ្វើ​មក​លើ​ខ្ញុំ ខ្ញុំ​ក៏ចេះ​ធ្វើ​លើ​អ្នក​ឯង​វិញ​ដែរ។ នេះ​ជា​ការ​ឆ្លើយ​តប​មួយ​ទៅ​មួយ​មក​តែ​ប៉ុណ្ណឹង​ទេ»។

ទាហាន​អាមេរិក​បួននាក់​សែង​មឈូសដែល​ត្រូវ​រុំ​ដោយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក ហើយ​ដែល​មាន​តម្កល់​អដ្ឋិធាតុគេ​សង្ស័យ​ថា​ជា​របស់​អតីត​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​សម័យ​សង្គ្រាម នៅ​ក្នុង​ពិធី​មួយ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤។ អដ្ឋិធាតុ​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​។ (AP Photo/Heng Sinith)
ទាហាន​អាមេរិក​បួននាក់​សែង​មឈូសដែល​ត្រូវ​រុំ​ដោយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក ហើយ​ដែល​មាន​តម្កល់​អដ្ឋិធាតុគេ​សង្ស័យ​ថា​ជា​របស់​អតីត​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​សម័យ​សង្គ្រាម នៅ​ក្នុង​ពិធី​មួយ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៤។ អដ្ឋិធាតុ​ទាំង​នោះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​។ (AP Photo/Heng Sinith)


​បើ​តាម​របាយការណ៍​របស់​អាមេរិក ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា​ មាន​ចំនួន​៩០នាក់ ហើយ​ក្នុង​នោះ​៤២​នាក់​ត្រូវ​បាន​រក​ឃើញ​ហើយ​ រហូត​ម​ក​ដល់​ពេល​នេះ​។​ ទាហាន​អាមេរិក​សរុប​ចំនួន​២៦៤៦នាក់ បាន​បាត់​ខ្លួន ក្នុង​ប្រទេស​វៀតណាម ឡាវ កម្ពុជា និង​ប្រទេស​ចិន កាល​ពី​សម័យ​សង្គ្រាម​វៀតណាម។ អដ្ឋិធាតុទាហាន​អាមេរិក​ជាង១៦០០នាក់ នៅ​បន្ត​បាត់​ខ្លួន រហូត​មក​ដល់​ពេល​នេះ ក្នុង​នោះ​មានជាង​១២០០នាក់​ក្នុងទឹក​ដី​វៀត​ណាម។

បើ​តាម​លោក ហ៊ុន សែន កម្ពុជា​បាន​ធ្វើ​កិច្ចការ​ស្វែង​រក​អដ្ឋិធាតុ​នេះ ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ហើយ​គម្រោង​ឆ្នាំ​ក្រោយ​ ត្រូវ​ធ្វើច្រើន​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង រតនគិរី និង​មណ្ឌល​គិរី។

លោក ​ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖ «បើក​ការ​ចរចា​ជាកញ្ចប់ បើ​សិន​ជា​បើក។ អ្នក​ឯង​ផ្តល់ទិដ្ឋាការ​ឲ្យ​ខ្ញុំ ខ្ញុំ​ផ្តល់​ទិដ្ឋាការ​រុក​រក​ខ្មោច​ឲ្យអ្នក​ឯង។ ហ្នឹង​ហើយ​ដែល​ហៅ​ប្រទេស​ឯករាជ្យ ​និង​អធិបតេយ្យ ​គឺ​វា​យ៉ាង​ដូច្នេះ»។

បើ​តាម​លោក ​ហ៊ុន ​សែន ​ក្រសួង​ការ​បរទេស​កម្ពុជា នឹង​ផ្ញើ​កំណត់​ទូត​ទៅ​កាន់​សហរដ្ឋអាមេរិក នា​ពេល​ឆាប់ៗ​នេះ ជុំវិញ​ការ​ផ្អាក​កិច្ច​សហ​ប្រតិបត្តិការ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​កាសែត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក William Heidt បាន​ថ្លែង​ថា​ ស្ថាន​ទូត​មិន​ទាន់​បាន​ទទួល​កំណត់ទូត​ផ្លូវការ​ណាមួយ​ពីរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។​ លោក​ចាត់​ទុក​ថា ជា​រឿង​សោក​ស្តាយ​មួយ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​កិច្ច​សហប្រតិបត្តិ​ការ​នេះ។

ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក​ William Heidt កំពុង​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មានបន្ទាប់​ពី​ពិធីស្បថចូលបំពេញការងារ​សំរាប់​អ្នកស្ម័គ្រចិត្តថ្មី Peace Corps លើក​ទី​១១​កាលពី​ថ្ងៃទី​១៥ កញ្ញា ២០១៧។(ទុំ ម្លិះ/VOA)
ឯកអគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក​ William Heidt កំពុង​ផ្តល់​បទសម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មានបន្ទាប់​ពី​ពិធីស្បថចូលបំពេញការងារ​សំរាប់​អ្នកស្ម័គ្រចិត្តថ្មី Peace Corps លើក​ទី​១១​កាលពី​ថ្ងៃទី​១៥ កញ្ញា ២០១៧។(ទុំ ម្លិះ/VOA)


លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​ពាក្យ​ពេចន៍នាយករដ្ឋ​មន្ត្រី​ខ្មែរ​យ៉ាង​ម៉េច​នៅ​ឡើយ​។​ ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ថា ពួក​គេ​នឹង​ធ្វើ​អ្វី។ អ្នក​ដឹង​ទេ យើង​ឲ្យ​តម្លៃ​ទៅ​លើ​គ្រប់​ផ្នែក​នៃ​ទំនាក់​ទំនង​របស់​យើង។ យើង​ឲ្យ​តម្លៃ​កិច្ច​សហប្រតិបត្តិ​ការ​នេះ ហើយ​ប្រសិន​បើ​ចង់​ផ្អាក​វា​ ហើយ​ប្រសិន​បើ​វា​កើត​ឡើង វា​ជា​រឿង​សោក​ស្តាយ​មួយ»។

អ្នក​នាំពាក្យ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ Arend Zwartjes ​បាន​ថ្លែង​ប្រាប់​VOAតាម​រយៈ​អ៊ីម៉េល ឬ​សារ​អេឡិច​ត្រនិកថា រហូត​មក​ដល់ពេលនេះ ស្ថាន​ទូត​បាន​ឃើញប្រតិកម្ម​របស់​លោក ហ៊ុន សែន លើ​ករណី​នេះ​តាម​រយៈ​ទំព័រ​សារ​ព័ត៌មាន​។​ តែ​ស្ថាន​ទូត​មិន​ទាន់​ទទួល​បានកំណត់​ទូត​ណា​មួយ​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ខ្មែរ​នៅ​ឡើយ។

លោក​បញ្ជាក់​ថា៖ «កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​រីករាយជាមួយ​គ្នា​ទៅ​លើ​កិច្ច​សហប្រតិបត្តិ​ដ៏​ខ្លាំងក្លា​ លើ​កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​អដ្ឋិធាតុ​ ហើយ​នេះ​ជាការ​ដឹង​គុណច្រើន​ដល់​កម្ពុជា។ ដោយសារ​កិច្ច​សហប្រតិបត្តិការ​នេះ​ សហរដ្ឋ​អាមេរិក​អាច​កំណត់​សញ្ញា​ និង​រក​ឃើញ​អដ្ឋិធាតុ​ទាហាន ៤២​នាក់​ហើយ​ដែល​បានបាត់​ខ្លួន​កាល​ពី​សម័យ​សង្គ្រាមឥណ្ឌូចិន​»​។​

កម្ដៅ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ ​ហើយ​មាន​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​មក​លើ​សហ​រដ្ឋ​អាមេរិក​ ​ពី​បណ្តាញ​សារព័ត៌មានមាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​ ​ ​ពីមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ ជា​ពិសេស​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ ​សែន​។ ​ចុង​ក្រោយ​នេះ​ ​កម្ពុជា​បាន​ចោទ​ថា ​អាមេរិក​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង​ ​និង​មាន​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ ​ក៏ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​លោក​ ​William Heidt​ ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ​ច្រាន​ចោល​កាល​ពី​ថ្ងៃ​អង្គារ។

នៅ​ថ្ងៃ​នេះ​ផង​ដែរ លោក ហ៊ុន សែន បាន​អះអាង​ថា៖ «កម្ពុជា​គ្មាន​ចេតនា​រក​រឿង​ជាមួយ​អាមេរិក​ទេ ប៉ុន្តែសូម​អាមេរិក​កុំ​មើល​កម្ពុជា​ក្នុង​កែវ​ភ្នែក​អាក្រក់»។ លោក​ ហ៊ុន សែន ក៏​បាន​ស្នើ​ឲ្យ​ឯកអគ្គរដ្ឋទូត​អាមេរិក និងអតីតប្រធានាធិបតី​អាមេរិក​មួយ​ចំនួន និង​ប្រធានាធិបតី​បច្ចុប្បន្ន គឺ​លោក ដូណាល់ ត្រាំ ឆ្លើយ​តប​នឹងការ​ថ្លែង​របស់​លោក កឹម សុខា មេ​ដឹកនាំបក្ស​ប្រឆាំង​ ដែល​ត្រូវ​បាន​ចាប់ខ្លួន ហើយ​ចោទ​ថា ក្បត់​ជាតិ​ ក្នុង​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​ ដោយ​អាមេរិក​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​នៅ​ពី​ក្រោយ​រឿង​នេះ។

​លោក​ហ៊ុន​ សែន​ ​បាន​ថ្លែង​ថា៖ «ខ្ញុំ​ចង់​សួរ​ឯក​ឧត្តម​ឲ្យ​ឆ្លើយ​បំភ្លឺ តើ​សម្តី​កឹម សុខា ត្រឹមត្រូវ​ឬ​អត់? ព្រោះ​យើង​មិន​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ទេ ប៉ុន្តែ​ កឹម សុខា ទេ​ ជា​អ្នក​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ ដែល​បាន​ណែនាំ​អំពីវិធី​ផ្តួ​ល​រំលំ ផ្លាស់ប្តូរ តាមរបៀប​នៅ​យូហ្គូស្លាវី និង​ស៊ែប៊ី​ ហើយ​បញ្ជូនសាស្ត្រា​ចារ្យ​មក​អនុវត្ត​នៅ​កម្ពុជា ​តើ​មែន​ឬ​មិនមែន? តើ​កឹម សុខា ចោទ​អាមេរិក​ ឬ​អាមេរិក​ចោទ​កឹម​ សុខា​?​ សូម​ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ចេញ​មក​ធ្វើ​ការ​បកស្រាយ​លើ​រឿង​នេះ ​ឲ្យ​បាន​ច្បាស់»​។​

លោកស្រី​ Elizabeth ​Becker ​អ្នក​សារ​ព័ត៌​មាន​អាមេរិក​ជើង​ចាស់​ ​ដែល​ធ្លាប់មក​រាយ​ការណ៍​សរសេរ​ព័ត៌មាន​កាល​ពីសម័យ​សង្គ្រាម​វៀតណាម​ ​បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក ​ហ៊ុន​ សែន ​ទំនង​ជា​កំពុង​តែ​រុញ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​គេ​ចាត់​ទុក​ថា «អាមេរិក​ជា​មនុស្ស​អាក្រក់»។

លោកស្រី​បញ្ជាក់​ប្រាប់​VOA​តាម​រយៈ​អ៊ីម៉េល​ថា៖ «ហ៊ុន សែន កំពុង​តែ​ព្យាយាម​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់ពី​ការ​វាយ​ប្រហារ​របស់​លោកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ប្រឆាំង​នឹង​បក្ស​ប្រឆាំង​នៅ​កម្ពុជា។ ដូច្នេះ​លោក​បាន​បង្ហាញ​ដូច​លោក​ជាមេដឹកនាំ​ដែល​គាប​សង្កត់ និង​ចាត់​ទុក​ជាតិ​បរទេស​មួយ​ជា​សត្រូវ»។

លោកស្រី Elizabeth Becker អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
លោកស្រី Elizabeth Becker អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)


លោក​ស្រី​បន្តថា ឯក​អគ្គ​រដ្ឋទូត​អាមេរិក​បាន​ផ្តល់​សារ​ខ្លាំងក្លា​មក​កាន់​រដ្ឋាភិបាល​កម្ពុជា និង​បាន​លើក​ឡើង​ពី​ការ​ជួយ​របស់​អាមេរិក​មក​លើ​កម្ពុជា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩០។​

លោកស្រី​បាន​បញ្ជាក់​ថា ៖​ «ខ្ញុំ​សង្ឃឹម​ថាប្រជាជនកម្ពុជាយល់ថា បញ្ហា​ដែល​កើត​ឡើង​រវាង​របប​លោក ហ៊ុន សែន និង​អាកប្បកិរិយា​បែប​ផ្តាច់ការ ដែល​មិន​មាន​អ្វី​ទាក់ទង​នឹង​សហរដ្ឋអាមេរិក​នោះ​ទេ»។

លោក​ ឈាង វណ្ណារិទ្ធិ ​អ្នកស្រាវ​ជ្រាវ​អំពី​តំបន់អាស៊ីប៉ាស៊ីហ្វិក ​នៅ​វិទ្យា​ស្ថាន​សិក្សា​អាស៊ី​អាគ្នេយ៍​ (ISEAS)​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ មាន​ប្រសាសន៍​ថា ​ភាព​តាន​តឹង​ទំនាក់​ទំនង​កា​ទូត​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិកមាន​ការ​កើន​ឡើង ​ដោយ​លោក​បារម្ភ​ថា​ ​អាមេរិក​ទំនង​ជានឹង​ចាត់​វិធានការ​ខ្លាំងក្លា​បន្ថែម​ទៀត​មក​លើ​កម្ពុជា។​ ​លោក​បន្តថា សកម្មភាព និង​ប្រតិកម្ម​ទាំង​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ។

សម្រាប់​លោក ​ឈាង វណ្ណារិទ្ធ​ ​កម្រិត​នៃ​ការ​ជឿទុកចិត្ត​គ្នា​រវាង​កម្ពុជា ​និង​អាមេរិក​ នៅមាន​តិច​តួច​នៅ​ឡើយ។​ លោក​យល់​ថា ​កម្ពុជា​គួរ​បើក​ទ្វារ​ចំហ​បន្ថែម​ក្នុង​ការ​ពិភាក្សា​ជាមួយ​អាមេរិក​ទាក់ទង​នឹង​សិទ្ធិមនុស្ស ​និង​ប្រជា​ធិបតេយ្យ៕

1 comment:

Anonymous said...

Don't let this angry Vietnamese puppet Hun Sen do whatever he wants. Hun Sen is not a Prime Minister of Cambodian, but he is a Vietnamese puppet, a killer (a ghost Ho Chi Minh follower, a friend of Le Duc Tho). Let Duc Tho is a Vietnamese military commander from Hanoi, a real father of Hun Maneth and a former husband of Hun Sun's wife Bun Rany (former named Bunheang).

Hun Sen is a very suspicious Khmer Rouges killer who escaped into Vietnam when he was shot into his one eye during the Killing Fields (1975-1979).

Hun Sen is was installed as a Foreign Minister by the Vietnamese military while Mr. Pen Sovan was a Prime Minister.

Mr. Pen Sovan was arrested and jailed in Hanoi for 10 years because Mr. Sovan refused to take order from the Vietnamese military commanders and leaders from Hanoi to allow the illegal Vietnamese/Yuon immigrants flood into Cambodia and refused to execute Hanoi's 5K plan to kill more than half million of innocent and well-educated Cambodian/Khmer people by pushing them walking the land mines and chop the trees at the border of Cambodia and Thailand.

Hun Sen is a traitor and committed treason because he accepted the order from the Vietnamese military commanders and leaders from Hanoi to execute 5K plans and allowed the illegal Vietnamese immigrants to flood into Cambodia. Also Hun Sen was illegally installed as a Prime Minister of Cambodia which was not recognized by the UN, the West and International Community.

Hun Sen is a traitor and committed treason because he pleased his Vietnamese masters by hurting more Cambodia people until today.

Hun Sen has committed crimes against Humanity and a criminal of all circumstances from the Killing Fields 1975 until today.

Hun Sen must be claimed a criminal by the UN, the West, the innocent of Cambodian people and victims of all kinds of crimes in Cambodia.

Again, please don't let this angry idiot Hun Sen do whatever he wants against the UN, the U.S., Europeans, International donors, well-educated Cambodian people and heroes or patriots.

We need to execute this criminal Hun Sen as soon as possible.

We demand China and Vietnam to stop support this criminal Hun Sen as the second Pol Pot number 2 to create the second Killing Fields in the near future.

We need to be aware of what Hun Sen has been doing in Cambodia to continue to stay power and get away from the serious crimes he has committed in Cambodia and on the world stage.

The UN, European unions leaders, the U.S. officials, International Community, all Cambodian opposition leaders, and all Cambodian people should criticize the China and Vietnam who are the ones who involved the killing of millions of Cambodian people and tried to support the criminal Hun Sen in order to steal the natural resources from Cambodia and do illegal businesses with this criminal Hun Sen and his corrupted CPP officials (lazy clowns).
Reply