Wednesday, 27 September 2017
“មន្ត្រីនៅក្បែរលោក ហ៊ុន សែន ចូលចិត្តនិយាយសម្ដីអត់បានការ”
ដោយ អាស៊ីសេរី
2017-09-27
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី នារាជធានីវ៉ាស៊ីនតុន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥។
Photo: RFA
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ចំអកដាក់មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស អ្នកវិភាគ រួមទាំងបណ្ដាញផ្សាយព័ត៌មានផងថា នៅស្ងៀមស្ងាត់ ពេលមានការចាប់ខ្លួនតំណាងរាស្ត្រអាមេរិក កាលពីពេលថ្មីៗនេះ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ ថាការចំអកបែបនេះ បង្ហាញថា មន្ត្រីនៅក្បែរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានចំណេះដឹងទូទៅនៅ មានកម្រិតនៅឡើយ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ស្នើឲ្យមន្ត្រីនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន សិក្សាឲ្យបានលម្អិត និង កុំហាស្ដីអ្វី ឲ្យរួចតែមាត់ ព្រោះការនិយាយខ្វះការត្រិះរិះពិចារណាល្អិតល្អន់បែបនេះ វានាំឲ្យឃើញពីភាពខ្វះព័ត៌មានគ្រប់ជ្រុងជ្រោយរបស់មន្ត្រីទាំងនោះ តែប៉ុណ្ណោះ៖ «មន្ត្រីរូបនេះ ជាគំរូនៃមន្ត្រីក្នុងជួរថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលនៅហែហមលោក ហ៊ុន សែន គឺពូកែខាងនិយាយសម្ដីឥតបានការ ខំប្រឹងប្រៀបធៀបអ្វីដែលកើតឡើងនៅសហរដ្ឋអាមេរិក ទៅនឹងស្រុកខ្មែរ។ បើគាត់មិនចង់ក្លាយជាមនុស្សខ្វះការយល់ដឹងជាងនេះទៀតទេ គាត់គួរបើកមើលគេហទំព័រ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិផង ថាតើអង្គការនេះ និយាយអ្វីខ្លះ អំពីបញ្ហាសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក។ យើងមិនដែលនៅស្ងៀមទេ ពេលសហរដ្ឋអាមេរិក រំលោភបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ»។
កាលពីថ្ងៃទី១៩ ខែកញ្ញា កន្លងទៅនេះ តំណាងរាស្រ្តអាមេរិកបីរូប និងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាក្រុងញូវយ៉ក (New York) ផង ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីពួកគាត់តវ៉ាដោយអហិង្សា មិនព្រមចាកចេញពីផ្លូវលេខ៥ នៅមុខអគាររបស់លោក ដូណាល់ ត្រាំ (Donald Trump) នៅទីក្រុងញូវយ៉ក។ ពួកគាត់តវ៉ា ជំទាស់នឹងសេចក្ដីសម្រេចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបញ្ជាឲ្យបញ្ជូនកូនៗរបស់ជនអន្តោប្រវេសន៍ ត្រឡប់ទៅស្រុកកំណើតខ្លួនវិញ។
ប្រតិកម្មរបស់នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិនេះ ធ្វើឡើងក្រោយពីលោក សុខ ឥសាន កាលពីថ្ងៃទី ២១ ខែ កញ្ញា ថ្លែងតាមប្រព័ន្ធតេឡេក្រាមរបស់គាត់ ដោយចំអកដាក់លោក ប្រ៊ែដ អាដាម ដោយហៅលោក ថាជា៖ «មេក្លោងសិទ្ធិមនុស្ស ទៅណាបាត់អស់ហើយ មានបានបើក ភ្នែកមើលសិទ្ធិមនុស្សនៅ សហរដ្ឋអាមេរិក ដែរប្ញទេ?»។
លោក សុខ ឥសាន សរសេរបន្ត ថាតំណាងរាស្ត្របីរូប ដែលត្រូវបានចាប់ខ្លួននោះ គឺជាតំណាងរាស្ត្រពីគណបក្សសាធារណៈរដ្ឋ របស់លោក ដូណាល់ ត្រាំ និងត្រូវបានចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភាទៀតផង។ ដោយអត់ទ្រាំនឹងការឆ្លើយតបមិនទាន់ពេល លោក សុខ ឥសាន បានថ្លែងប្រាប់កាសែតក្នុងស្រុក ដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន នៅថ្ងៃទី២៤ ខែកញ្ញា ថែមទៀត ដោយម្ដងណេះ វាយប្រហាររហូតដល់វិទ្យុអាស៊ីសេរី ដែលមិនបានផ្សាយរឿងចាប់តំណាងរាស្រ្តនៅអាមេរិកនេះ។ លោក សុខ ឥសាន ត្រូវបានសារព័ត៌មាននោះ ដកស្រង់សម្ដីថា៖ «នៅពេលចាប់តំណាងរាស្ត្រនៅកម្ពុជា វិទ្យុអាស៊ីសេរី ក៏ដូចវិទ្យុនានាផ្សាយឥតឈប់ ដោយសង្កត់ធ្ងន់ថា រំលោភអភ័យឯកសិទ្ធិសភា និងរដ្ឋធម្មនុញ្ញ។ ឥឡូវដល់មានការចាប់តំណាងរាស្ត្រអាមេរិក អត់មានឮការផ្សាយពីវិទ្យុអាស៊ីសេរី និងវិទ្យុនានាទេ។ នេះបានហៅថាវិទ្យុឯករាជ្យ និងមានវិជ្ជាជីវៈមែន។ តើអស់លោកបណ្ឌិត និងអ្នកវិភាគនយោបាយ មានបានមើលឃើញ និងដឹងពី ព័ត៌មានចាប់ខ្លួនតំណាងរាស្ត្រ នៅសហរដ្ឋអាមេរិកដែរឬទេ បានជាស្ងាត់ឈឹង ដូចចោរលួចសេះអ៊ីចឹង?»។
លោក ប្រ៊ែដ អាដាម បញ្ជាក់ថាអង្គការរបស់លោក មិនបាននិយាយអ្វី អំពីការចាប់តំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកនោះទេ ព្រោះករណីចាប់ខ្លួនអ្នកទាំងនេះ វាគ្រាន់តែជាបទល្មើសធម្មតា នៃការធ្វើឲ្យកកស្ទះចរាចរលើផ្លូវសាធារណៈប៉ុណ្ណោះ៖ “ការចាប់ខ្លួនតំណាងរាស្ត្រទាំងនេះ មិនមែនជារឿងរំលោភបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនោះទេ។ ប៉ុន្តែ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរំលោភបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាហូរហែ ដូចជាពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ និង ជនភៀសខ្លួនជាដើម។ ក្នុងករណីទាំងនេះ អង្គការរបស់យើង មិនដែលនៅស្ងៀមនោះទេ។ គ្មាននរណាម្នាក់នៅក្នុងជួររដ្ឋាភិបាលអាមេរិក ថាអង្គការយើងនៅស្ងៀម មិនតវ៉ារឿងនេះនោះទេ»។
លោក សុខ ឥសាន និងសារព័ត៌មានក្នុងស្រុក ហ្វ្រេសញូវ (Fresh News) ដែលបានដកស្រង់សម្ដីរបស់លោក សុខ ឥសាន យកមកផ្សាយបន្ត បានហៅតំណាងរាស្ត្រអាមេរិកទាំងបីរូប ដែលត្រូវបានចាប់ខ្លួននោះ ថាជាតំណាងរាស្ត្រ មកពីខាងគណបក្សសាធារណរដ្ឋ និង ការពារដោយអភ័យឯកសិទ្ធិ។ ប៉ុន្តែ តាមការពិត អ្នកបីនាក់នោះ គឺជាតំណាងរាស្ត្រពីខាងគណបក្សប្រជាធិបតេយ្យទាំងអស់ ហើយតំណាងរាស្ត្រទាំងអស់នៅសហរដ្ឋអាមេរិក ពុំមានអភ័យឯកសិទ្ធិដូចតំណាងរាស្ត្រនៅប្រទេសកម្ពុជា។ ម្យ៉ាងវិញទៀត ពួកគាត់ទាំងអស់ ក៏ត្រូវបានដោះលែងភ្លាមៗវិញដែរ បន្ទាប់ពីចាប់ខ្លួនភ្លាម។
ត្រង់ចំណុចនេះ លោក ប្រ៊ែដ អាដាម សំដែងការហួសចិត្ត ដ្បិតមន្ត្រីនាំពាក្យរបស់គណបក្សកាន់អំណាចរូបនេះ បង្ហាញនូវភាពល្ងឹតល្ងង់កាន់តែជ្រៅ សូម្បីតែតំណាងរាស្ត្រនៅសហរដ្ឋអាមេរិក គ្មានអភ័យឯកសិទ្ធិសភា ដូចនៅកម្ពុជា ក៏មិនគាត់ដឹងផង។ លោកស្នើឲ្យលោក សុខ ឥសាន និង មន្ត្រីដទៃទៀត មុននឹងហាស្ដីអ្វីជាសាធារណៈ និងតំណាងឲ្យមុខមាត់បក្សបែបនេះ គប្បីសិក្សាព័ត៌មានឲ្យបានល្អិតល្អន់ជាមុនសិន៖ “សម្ដីបែបនេះ គឺជាភាពខ្វះចំណេះដឹងរបស់គាត់។ សមាជិកសភាអាមេរិក គ្មានអភ័យឯកសិទ្ធិសភានោះទេ។ ច្បាប់នៅសហរដ្ឋអាមេរិក មិនបានផ្ដល់ឋានៈពិសេសណាមួយ ដល់សមាជិកសភា ដូចច្បាប់នៅប្រទេសខ្លះនោះទេ។ បើអ្នកជាសមាជិកសភានៅអាមេរិក ហើយបើអ្នកប្រព្រឹត្តបទល្មើសអ្វីមួយ សភាអត់ចាំបាច់ប្រជុំដកអភ័យឯកសិទ្ធិរបស់អ្នក ដើម្បីឲ្យតុលាការចាត់ការតាមនីតិវិធីតុលាការនោះទេ”។
លោក ប្រ៊ែដ អាដាម បញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក មានប្រព័ន្ធនីតិរដ្ឋ និងប្រជាធិបតេយ្យ និង តុលាការយ៉ាងរឹងមាំ មិនចាំបាច់មានអភ័យឯកសិទ្ធិការពារសមាជិកសភារបស់ខ្លួននោះទេ។ លោកបន្តថា ប្រទេសកម្ពុជា មានប្រវត្តិបង្ក្រាបមតិប្រឆាំង តាំងតែពីសម័យសង្គមរាស្ត្រនិយម និងសម័យ លន់ នល់ រហូតដល់សម័យក្រោមការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ។ លោកបញ្ជាក់ ថាការណ៍ដែលប្រទេសកម្ពុជា មានអភ័យឯកសិទ្ធិសភា គឺដើម្បីការពារតំណាងរាស្ត្រ ជាពិសេសតំណាងរាស្ត្រមកពីគណបក្សប្រឆាំង កុំឲ្យរងការធ្វើទុក្ខបុកម្នេញ និងចាប់ចងតាមអំពើចិត្ត ពីសំណាក់គណបក្សកាន់អំណាច និង ដើម្បីលើកទឹកចិត្តឲ្យតំណាងរាស្ត្រ ពីខាងគណបក្សប្រឆាំង មានលទ្ធភាពគ្រប់គ្រាន់ និង មិនត្រូវខ្លាចការគំរាមកំហែង ក្នុងការបំពេញការងារបម្រើរាស្ត្រម្ចាស់ឆ្នោតរបស់ខ្លួន។ ប៉ុន្តែ ជាកុសល លោកសោកស្ដាយ ដោយសារអភ័យឯកសិទ្ធិសភា ត្រូវបានរងការរំលោភបំពានយ៉ាងដំណំពីគណបក្សកាន់អំណាចដដែល៖ “ជាការគួរឲ្យសោកស្ដាយ អភ័យឯកសិទ្ធិ គឺបង្កើតឡើងដើម្បីការពារតំណាងរាស្ត្រ ប៉ុន្តែ ឥឡូវតំណាងរាស្ត្រ គ្មានអ្វីការពារទៀតទេ ព្រោះគណបក្សប្រជាជនកម្ពុជា មិនគោរពតាមគោលការណ៍អភ័យឯកសិទ្ធិនេះ។ សហគមន៍អន្តរជាតិ ចង់ឃើញកម្ពុជាគោរពនីតិរដ្ឋ»។
លោកបណ្ឌិត មាស នី មិនយល់ស្របក្នុងការចំអក ឬប្រៀបធៀបតែអ្វីដែលអាក្រក់ៗ នៅក្នុងពិភពលោកនោះទេ។ លោកថា មន្ត្រីដឹកនាំប្រទេសកម្ពុជា ដែលអួតថាប្រទេសកម្ពុជាជារាជាណាចក្រអច្ឆរិយ គប្បីធ្វើយ៉ាងណា ជួយធ្វើឲ្យប្រទេសមានសន្តិភាពពេញលេញ គ្មានការជិះជាន់គាបសង្កត់គ្នា និងមានឯកភាពជាតិជាដើម៖ «ត្រូវទទួលស្គាល់ផងដែរ ថាប្រទេសខ្មែរយើង នៅមិនទាន់ ដល់ដំណាក់កាលមួយ ដែលយើងឈានទៅដល់ការក្អេងក្អាង ហួសហេតុពេកនោះទេ ដោយយើងនៅតែជាប្រទេសដែលក្រជាងគេ ក្នុងចំណោមប្រទេសទាំងដប់ ដែលនៅក្បែរៗយើងនេះ»។
ថ្មីៗនេះ មន្ត្រីគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ក៏បានបញ្ចេញសារគំរាមកំហែង គណបក្សសង្គ្រោះជាតិ ដោយលោកបានសរសេរថា បក្សប្រឆាំងកំពុងដើរចូលជុចហើយ ដោយហ៊ានលើកបដាតវ៉ានៅទូទាំងប្រទេស ឲ្យមានការដោះលែងលោក កឹម សុខា។ ជាការតបវិញ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ ថ្លែងតាមអាស៊ីសេរីកាលពីថ្ងៃទី២៥ ខែកញ្ញា ថា លោក សុខ ឥសាន និង មន្ត្រីដទៃទៀត គួរបញ្ឈប់ការថ្លែងដែលមិនត្រឹមត្រូវ និងបំពានគោលការណ៍សន្មតថា គ្មានទោស ទៅលើជនណាម្នាក់ដែលតុលាការមិនទាន់រកឃើញ ថាមានទោស និងស្នើឲ្យបញ្ឈប់សារគំរាមកំហែងបែបនេះ តទៅទៀត។ លោកថា ពួកគាត់មិនមែនជាត្រីទេ ពួកគាត់ជាមនុស្ស។ ដូច្នេះមនុស្សមិនអាចជាប់ជុចទេ។
លោក សុន ឆ័យ ស្នើឲ្យលោក សុខ ឥសាន មើលរដ្ឋធម្មនុញ្ញឡើងវិញ មុននឹងគំរាមកំហែងអំពីសិទ្ធិពលរដ្ឋក្នុងការបញ្ចេញមតិ។ លោកសម្ដែងការងឿងឆ្ងល់ថា មូលហេតុអ្វី បានជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមានសិទ្ធិអំណាចគ្មានព្រំដែនយ៉ាងនេះ “ខ្ញុំមិនដឹងហេតុផលអ្វីឲ្យអ្នកនាំពាក្យហ្នឹង មានសិទ្ធិអំណាចក្រៅប្រព័ន្ធតុលាការ មកចោទប្រកាន់ជនត្រូវចោទថាជាជនក្បត់ជាតិឬយ៉ាងនេះយ៉ាងនោះ នៅពេលតុលាការមិនទាន់ចាប់ផ្ដើមធ្វើសវនាការ (លើអង្គសេចក្ដី)ផងនោះ៖ «សូមឲ្យអ្នកនាំពាក្យហ្នឹងមើលរដ្ឋធម្មនុញ្ញ និងច្បាប់ទម្លាប់បន្តិចផងទៅ។ បញ្ហានៃការគំរាមកំហែង ខុសរបៀបសូមមេត្តាឲ្យឈប់ សូមមេត្តាគោរពទៅតាមគោលការណ៍ និងសិទ្ធិស្របច្បាប់របស់ពលរដ្ឋខ្មែរ ស្របតាមរដ្ឋធម្មនុញ្ញផង»។
មួយសប្ដាហ៍មុនការចាប់ខ្លួនលោក កឹម សុខា មន្ត្រីគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដដែលបានសរសេរក្នុងបណ្ដាញទំនាក់ទំនងតេឡេក្រាម (Telegram) និងផ្សាយបន្តដោយសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន Fresh News ដោយឌឺដងសំដៅលើក្រុមគ្រួសារលោក កឹម សុខា ថា អ្នកនយោបាយខ្លះ មិនហ៊ានលះបង់ជីវិតខ្លួនឯង បែរជាហ៊ានលះបង់សាច់ស្រស់ និងរូបសម្រស់របស់កូនក្រមុំ ទៅឲ្យបរទេស ដោះដូរនឹងអំណាចទៅវិញ។
ទាក់ទងនឹងបញ្ហានេះ ក្រោយពីការចុះផ្សាយរបស់សារព័ត៌មានគាំទ្ររដ្ឋាភិបាលនេះ មានការ រិះគន់ជាច្រើនពីបណ្ដាញសង្គមហ្វេសប៊ុក ថា ការចោទប្រកាន់របស់អ្នកនាំពាក្យ គណបក្សកាន់អំណាចទៅលើកូនស្រីរបស់លោក កឹម សុខា នោះ ថាជាការមើលងាយស្ត្រីខ្មែរ និងប៉ះពាល់ ដល់កិត្តិយសរបស់បុគ្គលឯកជន។ អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ នៅពេលនោះ ក៏ចាត់ទុកខ្លឹមសារដែលលោក សុខ ឥសាន សរសេរបែបនេះ ថាមិនសមរម្យនោះដែរ៖ «ខ្ញុំយល់ឃើញថា ប្រសាសន៍របស់ ឯ.ឧ សុខ ឥសាន ដែលជាអ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជា ជាការមើលងាយមើលថោកដល់ស្ត្រីខ្មែរ ដែលមានជាង៧លាននាក់ និងគ្រួសារខ្មែរដែលមានកូនស្រី។ ខ្ញុំមានការសោកស្ដាយបំផុត។ ហើយខ្ញុំយល់ថា គួរតែបញ្ចប់ទៅ»។
ប៉ុន្តែ លោក សុខ ឥសាន នៅពេលនោះ ក៏ប្រកែក ថាមិនបាននិយាយប៉ះពាល់ស្ត្រីណាម្នាក់ចំឈ្មោះនោះទេ។ លោកថែមទាំងចោទអ្នកដែលហ៊ានថាឲ្យលោកដូច្នេះ គឺរំលោភសិទ្ធិសេរីភាពបញ្ចេញមតិរបស់លោក៖ «ខ្ញុំបញ្ចេញមតិរបស់ខ្ញុំ។ ខ្ញុំមិនបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអ្នកណា។ ខ្ញុំអត់ផង។ ខ្ញុំអត់មានសំដៅលើបុគ្គលណាផង។ ក៏ប៉ុន្តែ ផ្អែកលើសភាពការណ៍ដែលផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួន យើងឃើញហើយថា មានការឃុបឃិតរវាងជនបរទេស ទៅនឹងកូនក្រមុំអ្នកនយោបាយ ដើម្បីធ្វើបដិវត្តពណ៌ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។»
ចំណែកឯលោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏យល់ថា ការដោះដូរកូនដើម្បីអំណាច ដែលលោកសុខ ឥសាន បានលើកឡើង គឺមិនទំនើបនោះទេ នឹងជ្រុលហួសពីព្រំដែនសីលធម៌។
ចំណែកឯបណ្ឌិត មាស នី លោកដូចជាមិនភ្ញាក់ផ្អើលនឹងទម្លាប់មនុស្សខ្មែរមួយចំនួន ដែលពេលខ្លួនឯងខុស មិនទទួលខុសត្រូវខ្លួនឯងទេ តែបែរជាទៅបន្ទោសអ្នកដទៃជំនួសទៅវិញ៖ «ហើយការធ្វើអីខុស ពាក្យថា សុំទោសហ្នឹង ខ្មែរមិនងាយប្រើទេ មិនដូចបរទេសទេ។ កាលណានិយាយពីរឿងសុំទោស គឺជារឿងបាក់មុខបាក់មាត់។ ជាវប្បធម៌មួយដែលយើងបន្តរស់នៅបែបហ្នឹង។ ដូច្នេះ មិនសូវជាមានការអត់ឱនគ្នាប៉ុន្មានទេ។ នេះហើយដែលធ្វើឲ្យយើងចេះតែបែកបាក់គ្នារហូតដូចរាល់ថ្ងៃនេះ»។
អាស៊ីសេរី ព្យាយាមទូរស័ព្ទសុំការបំភ្លឺ ពីលោក សុខ ឥសាន ជាច្រើនលើក និង ច្រើនថ្ងៃជាប់ៗគ្នា ប៉ុន្តែ ទូរស័ព្ទចូល គ្មានអ្នកទទួល។ យើងនឹងព្យាយាមទូរស័ព្ទទៅលោក សុខ ឥសាន រហូតទទួលបានការឆ្លើយតប។
អ្នកវិភាគយល់ឃើញរួមគ្នា ថាក្នុងពេលស្ថានការណ៍នយោបាយ ដែលកំពុងតែតានតឹងខ្លាំង យ៉ាងដូច្នេះ អ្នកនយោបាយ គប្បីនាំគ្នាកាត់បន្ថយវោហារសាស្ត្រ ការឌឺដងសំដី និងការប្រមាថផ្សេងៗ ហើយរួមគ្នា បង្កបរិយាកាស ឲ្យវិលទៅរកសភាពល្អវិញ ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋឲ្យនាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា និង រៀបចំឲ្យមានដំណើរការបោះឆ្នោតមួយ ដែលមានការប្រកួតប្រជែងពីគ្រប់គណបក្សនយោបាយ ឲ្យមានភាពស្មើគ្នា ដើម្បីឲ្យការបោះឆ្នោតជាតិ ខាងមុខមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌៕
Subscribe to:
Post Comments (Atom)
2 comments:
The idiot Sok Eysan has played a role like a little child in CPP. He talked like he has a poop in his mouth as a CPP speaker. Sok Eysan has been pressured by lazy CPP clown and Hun Sen to compare Cambodia to the U.S. just "Comparing Communist system to Democratic system or the West."
We need to know who Sok Eysan is, what background he has. Is he Chinese born or Vietnamese born in Cambodia?
He has a lot of money now and the money he got paid or bribed from CPP was bloody and dirty money from stolen natural resources and Cambodian victims.
Sok Eysan has been playing a naive role because he is faithful to CPP to make him and his family with a comfortable living and more than enough food on the table. Do know Sok Eysan has properties in the U.S., especially, houses in Riverside, CA. His family members are worried to be found by the U.S. officials and they will be kicked out of the U.S. and properties will be taken away from the U.S. officials and he should take back his dirty and bloody money that he used to buy the properties from the U.S. and the U.S. should do something against him, his family members and the rest of CPP clowns in the U.S.
From what we heard so far in Cambodia. There are many Chinese and Vietnamese companies in Cambodia under Hun Sen ( who is a puppet of Vietnam and on the other side, he is currently a puppet of China). There are the conflicts between China and Vietnam.
Vietnam has been facing the big threat from China and now trying to get help from the U.S. and the West. The U.S. should learn that Vietnam betrayed the U.S. because Vietnam used China and Soviet Union for help to fight against the U.S. during the Vietnam war. The U.S. should learn to that Vietnam has gotten away from what the Vietnamese communist leaders and folks in Hanoi had done to hurt the U.S.
Vietnam has been betrayed the Soviet Unions (now Russia) and China by going to the U.S. for help because the conflict between Beijing and Hanoi over the sea border and then Cambodia. Vietnam is playing the dangerous fire. We want to see China and the U.S. to fight each other like tiger and lion fighting each other. Also, the U.S. is facing other treat from Russia, North Korea, and Iran as well. The U.S. has many friends from the West.
The U.S. should learn that Vietnam is Communist and a trouble maker as well.
"......Those evil Vietnamese bastards in Hanoi want to see China and the U.S. to fight each other like tiger and lion fighting each other. These evil Vietnamese acted as vultures and waited the weakness of China and the U.S. after the fights. Also, the U.S. is facing other treat from Russia, North Korea, and Iran as well. The U.S. has many friends from the West."
Vietnam and Vietnamese leaders are horrible.
The U.S. should learn that Vietnam is Communist and a trouble maker as well.
Post a Comment