Thursday, 14 September 2017
តំណាងរាស្ត្រអាមេរិកថា រដ្ឋាភិបាល លោក ហ៊ុន សែន មានចេតនាបំបិទសារព័ត៌មានសេរីនៅកម្ពុជា
លោក មួង ណារ៉េត
2017-09-13
តំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ថ្លែងពីបញ្ហាសិទ្ធិមនុស្សកាលពីឆ្នាំ២០១៣។
Photo courtesy of lowenthal.house.gov
សមាជិកសភាអាមេរិក ថ្លែងហួសចិត្តខ្លាំង ឥតឧបមា ដែលវិទ្យុអាស៊ីសេរី ត្រូវបង្ខំឲ្យបិទដំណើរការ នៅប្រទេសកម្ពុជា ដោយសារការដាក់សម្ពាធ និង ការរើសអើងឥតឈប់ឈរពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន។ លោក Alan Lowenthal ចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី ១២ ខែ សីហា ថារដ្ឋាភិបាលលោក ហ៊ុន សែន បង្ហាញឲ្យឃើញច្បាស់ណាស់ ថារដ្ឋាភិបាលនេះ មិនចង់ឲ្យមានសេរីភាព ផ្នែកសារព័ត៌មានឯករាជ្យ នៅកម្ពុជានោះទេ។ លោកលើកឡើងបន្តទៀត ថារដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការឧបាយកលសព្វបែបយ៉ាង ដើម្បីបំភិតបំភ័យ គំរាមកំហែង បង្ខិតបង្ខំ និង ហ៊ានទាំងប្រើអំពើហិង្សាភ្លាមៗ ដើម្បីរារាំងកុំឲ្យពលរដ្ឋកម្ពុជា មានសេរីភាពក្នុងការទទួលបានព័ត៌មានឯករាជ្យ គួរឲ្យទុកចិត្ត និង មានប្រយោជន៍។
លោក Alan Lowenthal សង្កេតឃើញ ថាវិទ្យុអាស៊ីសេរីនៅកម្ពុជា រងការវាយប្រហារតាមវោហារសាស្ត្រ ពីរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។ ឥឡូវនេះ ដោយសារតែដើម្បីរក្សាសុវត្ថិភាព ដល់បុគ្គលិកអាស៊ីសេរី វិទ្យុនេះត្រូវបង្ខំចិត្តបិទប្រតិបត្តិការនៅប្រទេសកម្ពុជា។ វិទ្យុអាស៊ីសេរី ក៏មិនខុសអ្វីពីកាសែត the Cambodia Daily ស្ថានីយវិទ្យុ FM និង អង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ដែលសុទ្ធតែត្រូវរដ្ឋាភិបាលកម្ពុជា បង្ខំឲ្យបិទ។ ចំណាត់ការរបស់រដ្ឋាភិបាលបែបនេះ គឺធ្វើឲ្យគោលការណ៍ប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ត្រូវបានបំផ្លាញខ្ទេចខ្ទី ម្ដងមួយៗ។ លោកថា លោកពិតជាឈឺចាប់ និង ហួសចិត្តខ្លាំងណាស់។ លោកបន្តថា ការធ្វើដូច្នេះ គឺលោក ហ៊ុន សែន ចង់បំបិទសិទ្ធិសេរីភាពក្នុងជីវភាពនយោបាយ សិទ្ធិសេរីភាពសារព័ត៌មាន និង សិទ្ធិសេរីភាពនៃបក្សប្រឆាំង ក្នុងចេតនារារាំង កុំឲ្យការបោះឆ្នោតជាតិខាងមុខ អាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌៕
Subscribe to:
Post Comments (Atom)
1 comment:
Hun Sen can understand only Ah Kandor Krun Tea Banh's language such as Ah Hun Sen's teeth will be smashed if he kept behaving like Hyena like that.
Post a Comment